ត្របកភ្នែករាងតូចចាប់ផ្តើមបើកសន្សឹមៗ គ្រាន់តែកម្រើកខ្លួនភ្លាម ថេយ៉ុងមានអារណ៍ថាឈឺចាប់ជាខ្លាំង គឺឈឺចាប់អស់មួយតួខ្លួន។ វាឈឺនឹងស្រគៀរខ្លាំងណាស់ ជាពិសេសនៅផ្នែកខាងក្រោមរបស់គេ។ គិតដល់រឿងនឹងពេលណា ទឹកភ្នែកគេក៏ច្រាលមកភ្លាម។
តើគេនឹងត្រូវរស់នៅទីនេះពេញមួយជីវិតឬ?
« ណាមជុនមកយកខ្ញុំចេញពីទីនេះផង » ថេយ៉ុងពោលឡើងទាំងអួលដើមក។
រំពេចនោះទ្វារក៏បានរបើកបង្ហាញអោយឃើញវត្តមានជេឃេដើរចូលមកមានត្រឹមកន្សែងបិទបាំងល្វែងខាងក្រោម។
« ក្រោកហើយហ្ហេស? មកបន្តរឿងរបស់យើងវិញ! »
« អត់..អត់ទេ » ថេយ៉ុងបដិសេដទាំងញ័របបូរមាត់ បើជេឃេធ្វើរឿងនោះទៀតមែន គេប្រាកដជាស្លាប់មិនខាន។
« ភ្លេចតួនាទីឯងហើយ? » ជេឃេឡើងមកលើគ្រែ ទាញកន្សែងបោះចោលទៅម្ខាង។ ថេយ៉ុងខំប្រឹងខ្ញាំភួយជាប់តែក៏ត្រូវជេឃេទាញកន្រ្តាក់ចេញ បង្ហាញអោយឃើញរាងកាយអាក្រាតពោពេញទៅដោយស្នាមក្រមៅ។ ជេឃេមើលរាងកាយថេយ៉ុងដោយភ្លើងប្រាថ្នា គេពិតជាឈ្លក់វង្វេងជាមួយនឹងរាងកាយមួយនេះខ្លាំងណាស់ ស្ទើតែធ្វើអោយគេទ្រាំចាំអោយថេយ៉ុងភ្ញាក់ម្តងទៀតមិនបាន។
« ទាសករលើគ្រែ » សំឡេងស្អកៗបន្លឺឡើង កម្លាំងដៃដ៏មហាសាលក៏បានចាប់ហែកជើងដែលខំប្រឹងត្បៀតនោះចេញពីគ្នា បង្ហាញអោយឃើញពីរន្ធស្នេហ៍ដែលមានសភាមហើម។ អណ្តាតដ៏រស់រវើកកំពុងតែលិឍគ្រលាស់ជីបៗ លើភាពទន់ជ្រាយរបស់រាងតូច។ ថេយ៉ុងរមួលខ្លួនដូចអន្ទង់រោលភ្លើងកាលបើបានអណ្តាតក្តៅសើមមកប៉ះលើសាច់របស់គេ។
« អាស៎ ឈឺណាស់! » គេស្រែកឡើងចាចកាលដែលជេឃេស៊កនាគរាជគេចូលភ្លាមៗមួយទំហឹងបុកដល់គល់។
« អ្ហាសៗ » ភ្លើងតណ្ហាក៏បង្កាត់ឡើងវិញម្តងទៀតជាមួយសំឡេងថ្ងូរដ៏អាម៉ាសរបស់ថេយ៉ុង ដែលទោះជាគេខំប្រឹងយកដៃខ្ទប់មាត់យ៉ាងណាក៏មិនអាចទប់សំឡេងមួយនេះបាន។
*****
ដំណើរស្វាហាប់បោះឆ្ពោះទៅកាន់ឃ្លាំងមួយដែលមានសភាពចាស់ ហាក់ដូចជាទុកចោលអស់ពេលជាយូរឆ្នាំមកហើយ។ នៅពេលចូលទៅដល់ក្នុងឃ្លាំង យើងក៏បានឃើញបុរសចំណាស់ អង្គុុយគងអន្ទាក់ខ្លា ជក់បារី បន្ហុយផ្សែង ឆ្លៀតចោលកន្ទុយភ្នែកមើលមកកាន់នាយកម្លោះ ដើម្បីអោយប្រាកដចិត្តថា គេមកតែម្នាក់ឯងឬក៏មានគ្នាមកជាមួយ។
« ឯណាក្មួយរបស់យើង? » យ៉ុនហ្គីពោលឡើងដោយទឹកមុខត្រជាក់ស្រេប។
« លោកយ៉ុនគ្មានសុជីវធម៍ជាមួុយមនុស្សចាស់សោះ » លោកជនបោះកន្ទុយបារីចោល រួចក៏ជាន់ឈ្លីវា។
« សម្រាប់មនុស្សចាស់ដូចជាលោក មិនគួរអោយឱនលំទោនគោរពឡើយ » លោកជនអង្អែលចង្ការ សម្លឹងទៅកាន់យ៉ុនហ្គីដោយក្រសែរភ្នែកមុតស្រួច ទើបពោលឡើង។
« ចូលសាច់រឿងយើងវិញ » យ៉ុនហ្គីក៏មិនបានសុំាញុំាឡើង ក៏ទម្លាក់កាតូបធំមួយដែលគេយួរមក ទៅក្បែរជើងរបស់លោកជន។
« ឯណាក្មួយស្រីរបស់យើង? » លោកជនផ្តល់សញ្ញាដល់កូនចៅអោយនាំក្មួយស្រីរបស់យ៉ុនហ្គីមក។
កូនចៅពីរនាក់ក៏បាននាំក្មេងស្រីវ័យជំទង់ មានសភាពពិបាកភ្នែកមើល ដោយមាត់របស់នាងមានបិទស្តុកខ្មៅ សក់កន្ទ្រីងកន្ទ្រោង។ យ៉ុនហ្គីក្តាប់ដៃយ៉ាងណែន នៅពេលដែលឃើញសភាពក្មួយស្រីទៅជាបែបនេះ។ គេចូលមកយកក្មួយស្រី រួចទាញស្តុកចេញពីមាត់នាង។
« ពូយ៉ុនហុឹកៗ » គ្រាន់តែមាត់មានសេរីភាពភ្លាម អិម៉ាហៅពូ ដោយសំឡេងអួលណែន។
« អស់អីហើយ » យ៉ុនហ្គីទាញក្មួយស្រីមកអោបជាប់ទ្រូង អង្អែលក្បាលនាងថ្នមៗ។ ភ្លាមនោះកាំភ្លើងជាច្រើនកាណុង កំពុងតែតម្រង់មកក្បាលគេជាមួយនិងក្មួយស្រី។
« ឆ្កែកន្ទុយខ្វិននៅតែកន្ទុយខ្វិន » យ៉ុនហ្គីខាំធ្មេញលឺសូរគ្រឹកៗ លោកជនមានគំនិតស្មោគគ្រោកដូចជាគេគិតទុកពិតមែន។
« មកពីឯងល្ងង់ដោយខ្លួនឯង » លោកជនញញឹមក្នុងនាមជាអ្នកឈ្នះ រួចក្រោកពីកៅអ៊ី ដើរសម្តៅមករកយ៉ុនហ្គី។
« បើខ្ញុំល្ងង់ លោកក៏មិនខុសពីខ្ញុំប៉ុន្មានដែរ » យ៉ុនហ្គីញញឹមលាក់គំនួចរួចងាកទៅមើលកាបូបដែលនៅក្បែរតុ ធ្វើអោយលោកជនចាប់អារម្មណ៍ងាកទៅតាមមើល។ លោកជនផ្តល់សញ្ញាអោយកូនចៅទៅរូតកាបូបមើល នៅពេលដែលរូតមកក៏ឃើញថា ក្នុងកាបូបមិនមែនជារបស់ដែលគាត់ត្រូវការឡើយ វាគឺជាគ្រាប់បែក ដែលកំពុងតែលោតនាទីថយក្រោយខ្វះមិនដល់១០នាទីទៀតវានឹងផ្ទុះជាមិនខាន។ រំពេចនោះកូនចៅរបស់គាត់ក៏ដួលបន្តបន្ទាប់គ្នា ដោយស្នាតែគ្រាប់កាំភ្លើងដ៏ពិសេសរបស់យ៉ុនហ្គី។ ជាកាំភ្លើងដែលមិនបង្ករជាសំឡេង ធ្វើអោយលោកជនស្លន់ឡើងមួយរំពេច។
« ឯង! » លោកជនងាកមក ក៏ត្រូវបានយ៉ុនហ្គីភ្ជុងកាំភ្លើងមកវិញ។
« មានអ្វីផ្តែផ្តាំមុននឹងលោកស្លាប់ទេ? » យ៉ុនហ្គីពោលឡើងទាំងមានជ័យជម្នះ។
« កុំអោយសោះណា យ៉ុនហ្គី! » ហ៊ូសុកស្រាប់តែលេចខ្លួនឯងមក ធ្វើអោយយ៉ុនហ្គីស្ងៀមទ្រឹង ហ៊ូសុកមកបានរបៀបណា? ហ៊ូសុកចូលមកពាំងពីមុខលោកជន ដើម្បីការពារគាត់។
« ចេញទៅហ៊ូសុក » យ៉ុនហ្គីសង្រ្គឺតជើងធ្មេញដេញហ៊ូសុកចេញ។
« បើលោកចង់បាញ់លោកបាញ់ខ្ញុំមកចុះ! » គេពោលឡើងទាំងមុឺងមាត់ ទោះបីជាដឹងថាឪពុកខុសក៏ដោយ តែគេនៅតែការពារ ព្រោះតែប្រទេសមានច្បាប់ ទោះយ៉ុនហ្គីមានអំណាចក៏មិនគួរណាសម្លាប់មនុស្សតាមអំពើចិត្តដែរ គួរតែធ្វើតាមសំណាញ់ច្បាប់។ ឆ្លៀតឱកាសហ៊ូសុកកំពុងតែការពារ លោកជនក៏បានបញ្ជេញកាំភ្លើងពីចង្កេះខោបម្រុងបាញ់យ៉ុនហ្គី។ យ៉ុនហ្គីឃើញដូច្នោះ ក៏កេះកៃឡើង លោកជនក៏រហ័សទាញកូនមករងគ្រាប់ជំនួស។
ហ៊ូសុកដួលព្រូសទៅ ព្រោះតែគ្រាប់កាំភ្លើងបានទម្លុះស្មារបស់គេ។
« ចង្រៃយ៎ » យ៉ុនហ្គីជេរប្រទេចឡើង ខឹងយ៉ាងខ្លាំងដែលលោកជនទាញកូនមករងជំនួស។ លោកជនក៏រត់គេចខ្លួន ព្រោះតែគ្រាប់បែកកំពុងតែជិតផ្ទុះហើយ។ យ៉ុនហ្គីក៏រហ័សបាញ់តម្រង់ទៅជើងរបស់គាត់ គ្រាប់កាំភ្លើងតម្រង់ទៅឥតខុសគោលដៅ។
« អ្ហា៎! » លោកជនដួលខ្ពោកទៅលើដី លើកដៃខ្ទប់ឈាមដែលហូរមក។ គាត់ទា
ញកាំភ្លើងបម្រុងបាញតប ក៏ត្រូវយ៉ុនហ្គីបាញ់មួយគ្រាប់ទៀតចំដៃរបស់គាត់។
« ហ៊ូសុក » យ៉ុនហ្គីលែងខ្វល់ពីលោកជន រួចរត់មកត្រកងហ៊ូសុក។
« លោកពូឆាប់ចេញទៅគ្រាប់បែកជិតផ្ទុះហើយ » អិម៉ាខ្ញាំអាវពូជាប់ពោលដោយសំឡេងញ័រៗ ព្រោះតែភ័យខ្លាច។ យ៉ុនហ្គីមើលមុខក្មួយហើយក៏ងក់ក្បាលចាប់លើកបី ហ៊ូសុកចេញពីឃ្លាំងយ៉ាងលឿនងតាមដែលអាចធ្វើបាន។
« ជួយលោកប៉ាខ្ញុំផងហុឹកៗ » ហ៊ូសុកខ្ញាំកអាវយ៉ុនហ្គីជាប់ អង្វរយ៉ុនហ្គីដោយសំឡេងខ្សាវៗ យ៉ុនហ្គីដាក់ហ៊ូសុកថ្នមៗទៅលើដៃ រួចផ្តាំអោយអិម៉ាជួយមើលហ៊ូសុកមួយភ្លែត។
« អិម៉ាឆាប់ខលហៅឡានពេទ្យ មើលថែហ៊ូសុកផងពូមកវិញឥឡូវហើយ » យ៉ុនហ្គីហុចទូរស័ព្ទអោយក្មួយស្រី រួចក៏រត់ចូលក្នុងឃ្លាំងម្តងទៀត។ លោកជនប្រព្រឹត្តអំពើស្មោគគ្រោគច្រើនណាស់ គាត់មិនអាចស្លាប់ពេលនេះបានទេ ត្រូវនៅទទួលទោសដែលគាត់បានសាង។
« លោកពូ! » អិម៉ាស្រែកហៅលោកពូដោយព្រួយបារម្ភ តែក៏មិនអាចធ្វើអ្វីបានក្រៅពីធ្វើតាមបញ្ជារបស់លោកពូ។
ផាំង!សំឡេងគ្រាប់បែកផ្ទុះឡើង អិម៉ាបានត្រឹមមើលអណ្តាតភ្លើងដែលឆេះក្នុងឃ្លាំងទាំងក្តុលក្តួល។
« លោកពូហុឺៗ » នាងអង្គុយយំសសឹក ហ៊ូសុកព្យាយាមក្រោកអង្គុយទាំងចុកចាប់ត្រង់មុខរបួស បបូរមាត់គេស្លេកស្លាំង ព្រោះហូរឈាមអស់ច្រើនពេក។
« យ៉ុន... » ទឹកភ្នែកហូរកាត់ផែនថ្ពាល់ ហ៊ូសុកកាន់តែយំខ្លាំងទៅ នឹងបន្ទោសខ្លួនឯងព្រោះតែគេ ទើបយ៉ុនហ្គីត្រូវជួបនឹងគ្រោះថ្នាក់។ តែភ្លាមនោះយ៉ុនហ្គីក៏បានចេញពីឃ្លាំងដោយមានគ្រាហ៍ឪពុករបស់គេមកជាមួយធ្វើអោយហ៊ូសុកប្រឹងញញឹមទាំងទឹកភ្នែក។
*****
ព័ត៌មានក៏បានចុះផ្សាយពីការចាប់ខ្លួនលោក ជន ដេវឺសឈី ពីបទជួញដូរមនុស្ស នឹងមានករណីជាច្រើនទៀត។ ហ៊ូសុកគេងស្ងៀមទ្រឹងបន្ទាប់ពីបានទទួលដំណឹងមួយនេះ គេមិនអាចទទួលយកការពិតបានឡើយ។ ការងារមុខជំនួញដែលឪពុកគេតែងនិយាយ គ្រាន់តែជាការងារបិទបាំងនៅពីក្រោយភាពខ្មៅងងឹតរបស់គាត់។ លុយដែលគេចាយរកថ្ងៃបានមកពីតំណក់ឈាមរបស់មនុស្សស្រីស្លូតត្រង់ជាច្រើនអ្នក ដែលឪពុករបស់គេបានលក់។
ការពិត ពេលខ្លះគួរអោយខ្លាចខ្លាំងណាស់...
ក្រាក! យ៉ុនហ្គីបោះជំហានចូលក្នុងបន្ទប់ ដោយមានថងចំណីជាច្រើនមកជាមួយ រួមទាំងបបរផងដែរ។ យ៉ុនហ្គីចាក់បបរដាក់ចាន រួចទាញកៅអីមកអង្គុយក្បែរគ្រែហ៊ូសុក។
« ញុំាអីបន្តិចទៅ » ហ៊ូសុកនៅតែគេងស្ងៀមទ្រឹងដដែល។
« ហ៊ូសុក » គេហៅហ៊ូសុកដោយសំឡេងស្រាលៗ ហ៊ូសុកគេងបែរខ្នង គេចចេញពីយ៉ុនហ្គី។ គេគ្មានភាពក្លាហានដើម្បីប្រឈមមុខជាមួយយ៉ុនហ្គីនោះឡើយ ព្រោះតែគ្រួសាររបស់គេពេលនេះជាប់ឈ្មោះជាគ្រួសារអាក្រក់ មហាជនកំពុងតែជេរដាក់បណ្តាសា។
« ថេយ៉ុងកំពុងតែបាត់ខ្លួន តើឯងមិនគិតចង់ទៅជួយតាមរកគេទេ? » គ្រាន់តែលឺដូច្នេះភ្លាម ហ៊ូសុកក៏រហ័សងាកមកវិញយ៉ាងលឿន ដោយភ្លេចថាស្មារបស់គេមានរបួស។
« អូយ៎! »
« យ៉ាងម៉េចហើយ? » យ៉ុនហ្គីទុកចានបបរ ជួយទាញហ៊ូសុកអោយផ្អែកខ្នងនឹងក្បាលគ្រែ។
« មុននេះលោកនិយាយថាម៉េច? »
« ថេយ៉ុងបាត់ខ្លួន »
« ពិតមែនហេស? » យ៉ុនហ្គីងក់ក្បាល រួចជូតទឹកភ្នែកដែលនៅលើថ្ពាល់ហ៊ូសុកមិនទាន់រលុប។
« ឈប់ខូចចិត្តរឿងឪពុករបស់ឯងទៅ » ហ៊ូសុកស្ងាត់ ទើបយ៉ុនហ្គីបន្តនិយាយ៖
« ពេលនេះគាត់កំពុងតែទទួលទោសដែលគាត់បានប្រព្រឹត្ត មិនដល់ជីវិតនោះទេ »
« ហាមាត់ឆាប់ឡើងមក » យ៉ុនហ្គីកាន់ដួសបបរត្រៀមបញ្ចុកហ៊ូសុក។ ហ៊ូសុកព្រមញុំាបបរទាំងបង្ខំ ព្រោះតែគេចង់មានកម្លាំងនឹងអាលទៅមើលលោកប៉ារបស់គេ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ គេចង់ទៅជួយតាមរកថេយ៉ុង។
« ទោះពេលនេះហ៊ូសុកលែងមានឪពុកនៅក្បែរ តែហ៊ូសុកនៅមានខ្ញុំ » ហ៊ូសុកព្យាយាមញញឹមទាំងអួលដើមក។ យ៉ុនហ្គីទាញក្រដាសមកជូតមាត់អោយហ៊ូសុករួចបន្តនិយាយ៖
« ខ្ញុំនឹងតាមមើលថែហ៊ូសុកពេញមួយជីវិត » ហ៊ូសុកស្តាប់យ៉ុនហ្គីនិយាយទាំងរំភើបចិត្ត។ ហើយរឿងរបស់ពួកគេទាំងពីរក៏ទុកមួយឡែកសិន ព្រោះចិត្តបារម្ភពីថេយ៉ុង។
« ថេយ៉ុងបាត់ទៅប៉ុន្មានថ្ងៃហើយ? »
« ពីរថ្ងៃហើយ »
« ខ្ញុំបារម្ភពីគេណាស់ »
« ណាមជុនប្រាកដជារកថេយ៉ុងឃើញឆាប់ៗនេះ »
To be continued
YOU ARE READING
បេសកកម្មតាមប្រមាញ់ឃាតករ⛓
Short Storyថេយ៉ុងជាប៉ូលីសស៊ើបអង្កេតដ៏ឆ្នើមម្នាក់ដែលត្រូវបានថ្នាក់លើចាត់ឲ្យតាមប្រម៉ាញ់ឃាតកររោគចិត្តម្នាក់ដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ក្នុងបេសកកម្មនេះគេមានរយៈពេលត្រឹមតែ 15 ថ្ងៃប៉ុណ្ណោះដើម្បីវែកមុខរកឃាតករ។ "អ្វីដែលគេចងចាំបំផុតក្នុងការចេញប្រតិបត្តិការគឺមិនត្រូវទុ...