លើលោកយើងនេះពិតជាមានរឿងរ៉ាវចៃដន្យច្រើនមែនទែន រហូតដល់ពេលខ្លះ ខ្ញុំបែងចែកមិនដាច់សោះ រវាងភាពចៃដន្យនិងការរៀបចំ។
ភាពចៃដន្យខ្លះ...
គ្រាន់តែជាការរៀបចំរបស់គេ!
*****
គ្រាប់ព្រិលតូចល្អិតៗបន្តធ្លាក់ចុះមកលើដៃ ថេយ៉ុងជារឿយៗ។
ងឺត!
ឡានក្រុងដែលផ្ទុកអ្នកដំណើរក៏បានមកដល់។ មនុស្សជាច្រើនក៏នាំគ្នាចុះពីលើឡានក្រុងដើម្បីទៅរកលំនៅដ្ឋាន។ ថេយ៉ុងក្រោកឈរអស់កម្ពស់ ដើរទៅរកឡានក្រុងដែលមានមនុស្សប្រជៀតគ្នាចូលនោះ។ ដោយសារតែភាពត្រជាក់ថេយ៉ិងក៏ស៊កដៃចូលហោប៉ៅអាវដើម្បីរក្សាកម្តៅដៃ។
ឌឹប!
ដោយសារតែមនុស្សច្រើនពេកទើបធ្វើអោយគេបុកនឹងទ្រូងហាប់ណែនរបស់នរណាម្នាក់ ធ្វើអោយជ្រុះមួកពីក្បាល។
« សុំទោសៗ » ថេយ៉ុងពោលពាក្យសុំទោស រួចអោនរើសមួកយកមកពាក់វិញ។ នៅពេលដែលគេងើយមុខទៅមើលម្ចាស់ដើមទ្រូងមួយនេះ គេស្រាប់តែបើកភ្នែកធំៗ ខួរក្បាលដែលស្ពឹកមុននេះក៏ដំណើរការភ្លាមៗ៖
«J..Jk?» ឈាមនៅក្នុងខ្លួនថេយ៉ុងពេលនេះហាក់ដូចជាចលាចល ជ្រួលច្រាល់ពេញខ្លួន។ ចង្វាក់បេះដូងលោតស្ទុះសឹងធ្លាយចេញពីទ្រូង។ វាមិនមែនជាអារម្មណ៍រំភើប តែវាជាអារម្មណ៍ឈឺចាប់ច្រើនជាង។
« អទោសលោកច្រឡំមនុស្សហើយ ខ្ញុំឈ្មោះ ជុងហ្វៀ »
« ជុងហ្វៀ? » ថេយ៉ុងហាក់នៅភាំង មិនទាន់បែងចែកអោយដាច់ស្រេច ពិតមែនហើយគេគឺជា ជុងហ្វៀ គឺជាជុងហ្វៀ មិនមែនជាជេឃេឡើយ។ មុខរបស់គេគ្រាន់តែស្រដៀងទៅនឹងជេឃេ ជុងហ្គុកតែប៉ុណ្ណោះ។ មិនថាសំឡេងក៏ប្លែកឆ្ងាយពីគ្នា មិនអាចជាមនុស្សតែមួយឡើយ។ ប្រុសម្នាក់នេះមានសំឡេងដ៏ពិរោះ ស្រទន់ ស្តាប់ហើយគួរអោយចង់ស្តាប់ទៀត ផ្ទៃមុខរបស់គេតែងមានស្នាមញញឹមជាប់ជានិច្ច។ អាវដៃខ្លីពណ៌ខ្មៅរបស់គេបានបញ្ជាក់ការពិតយ៉ាងច្បាស់ថាគេមិនមែនជេឃេ ព្រោះជេឃេមានស្នាមសាក់លើដៃ ហើយគេរឹតតែមិនមែនជាជុងហ្គុក ព្រោះតែជុងហ្គុកមានស្លាកស្នាមលើមុខ។
វាគ្មានហេតុផលអ្វីដែលត្រូវអោយគេមកបញ្ជាក់ថាប្រុសម្នាក់នេះជាអ្នកណាឡើយ!
« សុំទោស ខ្ញុំមើលច្រឡំមនុស្សហើយ »
« មិនអីទេ ខ្ញុំទេដែលជាអ្នកត្រូវសុំទោស តើមុននេះលោកមានត្រូវត្រង់ណាទេ? » មិនត្រឹមតែនិយាយ ជុងហ្វៀថែមទាំងខិតមកជិតថេយ៉ុងជាមួយទឹកមុខបែបព្រួយបារម្ភ។
« ខ្ញុំ ខ្ញុំមិនអីទេ » ថេយ៉ុងថយក្រោយមួយជំហានដោយសារតែគេមានអារម្មណ៍មិនស្រួល កាលដែលប្រុសនេះចូលមកជិត។ បេះដូងរបស់នៅតែលោតខុសចង្វាក់ដដែល អារម្មណ៍មួយនេះ ហេតុអ្វីក៏ពិបាកពណ៌នាយ៉ាងនេះ។
« សុំទោសម្តងទៀត »
« មិនអីទេ ពួកយើងបំបែកផ្លូវគ្នាត្រឹមនេះចុះ! » ថេយ៉ុងរហ័សដកខ្លួនចេញពីទីនេះ។
« លាសិនហើយ សង្ឃឹមថាពួកយើងនឹងជួបគ្នាម្តងទៀតនៅពេលឆាប់ៗនេះ » ជុងហ្វៀជាអ្នកចាកចេញទៅមុន តែគេក៏បានបន្សល់ពាក្យប៉ុន្មានឃ្លាទុកជាចម្ងល់មកអោយថេយ៉ុងគិត។
ថេយ៉ុងឈរសម្លឹងមើលខ្នងជុងហ្វៀទាំងអារម្មណ៍នៅច្របូកច្របល់។ ភ្លាមនោះគេក៏ទាញទូរស៏ព្ទទាក់ទងទៅកាន់ណាមជុន ដើម្បីបញ្ជាក់ពីការពិត ព្រោះពេលខ្លះ គេមិនជឿលើភ្នែកខ្លួនឯងឡើយ។
*****
ក្នុងបន្ទប់ដ៏ធំទូរលាយមួយ តែបែរជាបិទជិតមានតែប្រលោះតូចៗ ដែលអាចអោយពន្លឺចាំងចូលទៅបាន។ ខ្មៅដៃមួយដើមស្រាប់តែរមៀលចេញពីដៃមាំ របស់ប្រុសម្នាក់ដែលមានសសៃរវៀម។ សម្រិតជើងធ្ងន់ៗបោះចូលមកក្នុងបន្ទប់ បុរសខ្ពស់ស្រឡះអោនរើសខ្មៅដៃ រួចឈរអស់កម្ពស់ បង្វិលខ្មៅដៃជាការកំសាន្ត។
ភ្លាមនោះយើងក៏បានលឺសំឡេងស្អកៗចេញពីមាត់បុរសដែលបង្វិលខ្មៅដៃនេះ។
« ភ្នែកគឺជាកន្លែងដែលអាចបញ្ជេញអារម្មណ៍ថាស្រលាញ់ឬស្អប់ជំនួសអោយមាត់ ដូច្នេះបើនរណាម្នាក់ប្រើក្រសែរភ្នែកទាំងពីរនេះដាក់គេ ឯងត្រូវតែចាក់ទម្លុះវា! »
« អណ្តាតក៏ដូចគ្នា បើគ្រលាស់មិនចេះគិត ក៏មិនគួរទុកវាដែរ! »
To be continued
ESTÁS LEYENDO
បេសកកម្មតាមប្រមាញ់ឃាតករ⛓
Historia Cortaថេយ៉ុងជាប៉ូលីសស៊ើបអង្កេតដ៏ឆ្នើមម្នាក់ដែលត្រូវបានថ្នាក់លើចាត់ឲ្យតាមប្រម៉ាញ់ឃាតកររោគចិត្តម្នាក់ដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ក្នុងបេសកកម្មនេះគេមានរយៈពេលត្រឹមតែ 15 ថ្ងៃប៉ុណ្ណោះដើម្បីវែកមុខរកឃាតករ។ "អ្វីដែលគេចងចាំបំផុតក្នុងការចេញប្រតិបត្តិការគឺមិនត្រូវទុ...