ពេលល្ងាច
ថេយ៉ុងបានឆ្លៀតមកទទួលជុងហ្គុកចេញពីសាលា ប៉ុន្តែគេឈរចាំមួយស្រប៉ក់ធំទៅហើយនៅមិនទាន់ឃើញជុងហ្គុកបង្ហាញខ្លួនឡើង សិស្សានុសិស្សទាំងអស់ក៏ចេញទៅស្បើយសាលាអស់ទៅហើយ។
« បងថេយ៍ » សំឡេងស្រួយស្រេះបន្លឺឡើង ថេយ៉ុងងាកទៅរកប្រភពសំឡេង ឃើញក្មេងស្រីតូខច្រឡឹងម្នាក់កំពុងតែរត់សម្តៅមករកគេជាមួយស្នាមញញឹម។
« បងមកទទួលអ្នកណាដែរ? » នាងតូចសួរព្រមទាំងអោបដៃថេយ៉ុង។
« បងមកទទួលប្អូនប្រុស »
« អ្ហេស បងមានប្អូនប្រុសទៀតម៉េចយ៉ាគិមិនដែលដឹង? »
« ព្រោះតែគេទើបតែផ្ទេរមកហ្នឹងណា » ថេយ៉ុងវាចាឡើងព្រមទាំងញីសក់នាងល្អិត។
« អ៎ បីថ្ងៃទៀតខ្ញុំត្រូវទៅប្រឡងរបាំបាឡេហើយ ខ្ញុំចង់អញ្ជើញបងអោយចូលរួម តើបងទំនេរទេ? »
« ប្រសិនជាថ្ងៃនោះទំនេរបងនឹងទៅចូលរួម »
« ចាស៎ » ខណៈកំពុងតែនិយាយជាមួយយ៉ាគិជុងហ្គុកក៏បានបង្ហាញខ្លួនឡើង។
« បងប្រុស »
« អុស៎ មកល្មម យ៉ាគិនេះគឺជាជុងហ្គុក ប្អូនប្រុសជីដូនមួយរបស់បង » ថេយ៉ុងណែនាំជុងហ្គុកទៅអោយយ៉ាគិបានស្គាល់។
« សួស្តី » យ៉ាគិញញឹមរួសរាយរាក់ទាក់ដាក់អ្នកចំណូលថ្មី ប៉ុន្តែជុងហ្គុកបែរជាធ្វើមុខរាបស្មើ ហើយសម្លឹងមើលទៅដៃយ៉ាគិដែលអោបដៃថេយ៉ុងជាប់នោះ។ យ៉ាគិមានអារម្មណ៍ថាមិនស្រួលនៅពេលដែលជុងហ្គុកសម្លឹងមកនាងបែបនេះ ទើបនាងងាកមកនិយាយជាមួយថេយ៉ុងរំសាយអារម្មណ៍មិនល្អចោល។
« ថ្ងៃនេះបងទំនេរទេ ពួកយើងទៅញុំាអីជាមួយគ្នាបានទេ? » ថេយ៉ុងលើកដៃមកមើលម៉ោង មើលទៅគេហាក់ដូចជាមានកិច្ចការបន្ទាប់ដែលត្រូវធ្វើតែមិនទាន់ទាំងបានឆ្លើយថាយល់ព្រមឬក៏អត់ផងជុងហ្គុកស្រាប់តែអូសដៃគេចេញ។
« តោះបងប្រុស ខ្ញុំចង់ទៅផ្ទះ » ជុងហ្គុកចូលមកអូសដៃថេយ៉ុងចេញពីយ៉ាគិ ដើរសម្តៅមកឡាន ក្រោមក្រសែរភ្នែកងឿងឆ្ងល់ពីយ៉ាគិ។
« ជុងហ្គុក » ថេយ៉ុងហៅឈ្មោះជុងហ្គុក តែគេបែរជាមិនឆ្លើយ ចូលទៅអង្គុយក្នុងឡានដោយទឹកមុខរាបស្មើដូចថ្នល់ជាតិ។
កង់ឡានចាប់ផ្តើមវិលទៅមុខក្រោមការបញ្ជារបស់ថេយ៉ុង។ ថេយ៉ុងមើលនាឡិកាលើដៃ ហើយញញឹមបន្តិច ព្រោះតែគេនៅសល់ពេលជិតមួយម៉ោង។
« ជុងហ្គុកទៅញុំាអីជាមួយគ្នាទេ? »
« អត់ទេ » ជុងហ្គុកឆ្លើយតែពីរម៉ាត់ ហើយក៏ស្ងាត់ទៅវិញ។ ថេយ៉ុងចង់និយាយជាមួយគេ តែដោយសារតែឃើញទឹកមុខជុងហ្គុកមិនល្អ ទើបមិនទាន់ចង់និយាយអ្វីនៅពេលនេះ។
ងឺត!គ្រាន់តែឡានឈប់វិលកង់ភ្លាម ជុងហ្គុកក៏ចុះភ្លែតពីលើឡាន។ គ្រឹក!ទ្វារបន្ទប់ត្រូវបានបិទមុននិងថេយ៉ុងឈានចូលមកដល់។ ថេយ៉ុងមានអារម្មណ៍ថាមួយរយះមកនេះប្អូនប្រុសរបស់គេ ប្លែកខ្លាំងណាស់ ឬក៏មកពីគេមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ជុងហ្គុក?
តុក!តុក! ថេយ៉ុងគោះទ្វារបន្ទប់ជុងហ្គុកដើម្បីបញ្ជាក់ថាគេនឹងញុំាបាយពេលល្ងាចឬអត់។
« នេះឯងមិនញុំាបាយទេជុងហ្គុក? »
«.....» ស្ងាត់គ្មានសំឡេងឆ្លើយតបឡើយ។
« បើឯងមិនញុំាទេ បងទៅញុំាជាមួយយ៉ាគិហើយណា » គ្មានសំឡេងឆ្លើយតបទើបថេយ៉ុងសម្រេចចិត្តមកបន្ទប់របស់ខ្លួនវិញ។
រីង!រីង សំឡេងទូរស័ព្ទរោទិ៍ឡើង ថេយ៉ុងទាញទូរស័ព្ទពីហោប៉ៅចុចលើក។
« ជម្រាបសួរលោកអ៊ំ »
« សុខសប្បាយទេថេយ៉ុង? »
« បាទ សុខធម្មតា »
« ក្មួយប្រហែលជាហត់នឿយហើយ ដែលត្រូវធ្វើការផង និងទទួលបន្ទុកមើលថែជុងហ្គុកផង » ស្តាប់សម្តីគាត់ហើយថេយ៉ុងនឹកអស់សំណើច។ មើលថែ? រាល់ថ្ងៃនេះ មិនដឹងថាគេជាអ្នកមើលថែជុងហ្គុក ឬជុងហ្គុកជាអ្នកមើលថែគេអោយប្រាកដនោះទេ?
« មិនហត់នឿយនោះទេ ព្រោះមានគេនៅក្បែរ »
« ចុះជុងហ្គុកមានធ្វើអោយលំបាកទេ? »
« អត់ទេ ជុងហ្គុកជាក្មេងល្អណាស់ គ្រាន់តែពេលខ្លះគេនិយាយច្រើនជ្រុស ហើយពេលខ្លះទៀតគេស្ងៀមស្ងាត់ជ្រុស » ថេយ៉ុងនឹកទៅដល់ការនិយាយស្តីរបស់ជុងហ្គុក កន្លងមក សំឡេងនិងរឹកពារ រួមទាំងកាយវិការបស់គេ តែងតែប្រែប្រួលរហូតដល់ពេលខ្លះគេបែងចែកមិនដាច់ថាជាមនុស្សតែម្នាក់ឬក៏មិនមែន?
« Kជាមនុស្សបែបនេះឯង »
« បាទ? » ថេយ៉ុងស្តាប់បានតែមួយឃ្លាដំបូង ព្រោះតែគាត់និយាយលឿនពេក។
« អឺ អ៊ំ...អ៊ំមានការរវល់ »
« ជម្រាបលាលោកអ៊ំ » ការសន្ទនារត្រូវបានកាត់ផ្តាច់ ថេយ៉ុងទុកទូរស័ព្ទនៅលើតុ បម្រុងថានឹងងូតទឹក នាឡិកានៅលើដៃរបស់គេស្រាប់តែញ័រឡើង តែវាមិនបង្ករជាសំឡេងឡើយ ថេយ៉ុងដឹងភ្លាមថាអ្នកណាជាអ្នកទាក់ទងមក។
« ហាឡូបងជុន! »
« ថេយ៍ ល្ងាចនេះបងរវល់ចាំស្អែកទៅចុះ »
« បាទ » ថេយ៉ុងមិនសួរដេញដោលច្រើនព្រោះស្តាប់មើលសំឡេងអ្នកម្ខាងទៀតពិតជារវល់ពិតមែន។ ថេយ៉ុងក៏បានចូលទៅសម្អាតខ្លួនប្រាណព្រោះតែវាស្អុះស្អាប់ពេញមួយថ្ងៃទៅហើយ។
ទីង! សំឡេងសារលោតឡើងលើអេក្រង់ យ៉ាគិញញឹមស្ទុះក្រោកពីគ្រែ នៅពេលដែលឃើញថាអ្នកណាផ្ញើសារមកនាង។
« បងថេយ៍ » យ៉ាគិពោលឡើងទាំងសប្បាយចិត្ត ថ្ងៃនេះជាថ្ងៃសំណាងរបស់នាងហើយដែលថេយ៉ុងទាក់ទងមកនាងមុន។ នាងប្រញាប់ចុចអានសារ ញញឹមបិទមាត់មិនជិតពេលដែលថេយ៉ុងណាត់ជួបនាង។
« អ្ហាយបងថេយ៍ណាត់ជួបហិហិ » យ៉ាគិលោតតន្ត្រំលើពូក ហើយរហ័សឆ្លើយថាយល់ព្រមភ្លាម។
« ម៉ាក់! » យ៉ាគិស្ទុះចូលមកក្នុងបន្ទប់ម្តាយ ដោយទឹកមុខរីករាយ។
« ចាស៎កូន? » ស្ត្រីចំណាស់មើលមកកាន់កូន ដោយការងឿងឆ្ងល់ ព្រោះតែកូនរបស់គាត់ថ្ងៃនេះមុខរីកស្រស់ខុសពីរាល់ដង។
« ម៉ាក់ចងសក់អោយកូនបន្តិចបានទេ ថ្ងៃនេះកូនមានណាត់ជួប »
« ជាមួយអ្នកណា? »
« បងថេយ៍ » ស្ត្រីមេម៉ាយញញឹមពេលលឺកូននិយាយពីឈ្មោះថេយ៉ុង។ គាត់ស្រឡាញ់ថេយ៉ុងខ្លាំងណាស់ ដល់ថ្នាក់ប៉ងចង់បានថេយ៉ុងជាកូនប្រសារទៀតផង។
« អង្គុយចុះមកម៉ាក់សិតសក់អោយ »
« ចាស៎ » យ៉ាគិអង្គុយទល់មុខកញ្ចក់ ដៃនាងចុចឆ្លើយឆ្លងជាមួយថេយ៉ុង រីឯស្ត្រីមេម៉ាយ លួចមើលកូនផ្ញើសារអោយគ្នាទៅវិញទៅមក ដោយទឹកមុខសប្បាយចិត្ត។
« កុំភ្លេចនាំថេយ៉ុងមកជួបម៉ាក់ផង »
« បើគាត់ទំនេរកូននឹងនាំគាត់មកជួបម៉ាក់ »
បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយ យ៉ាគិក៏បានមកតាមការណាត់ នាងមកមុនប្រហែលជា១០នាទី។
អាកាសធាតុយប់នេះត្រជាក់ណាស់ ណាមួយកន្លែងនេះក៏ស្ងាត់ទៀត។ យ៉ាគិផ្តើមឆ្ងល់ឡើងហេតុអ្វីបានជាថេយ៉ុងណាត់នាងមកកន្លែងបែបនេះ? នៅទីនេះជាសួនច្បារមួយដែលឆ្ងាយពីសាលារៀនបន្តិច តែដោយសារតែពេលយប់និងអាការធាតុត្រជាក់ទើបមិនសូវជាមានមនុស្សឆ្លងកាត់។
« រងាណាស់ » ខ្យល់ត្រជាក់បក់ល្ហឹមៗ ញុំាងអោយនាងតូចត្រូវលើកដៃអោបខ្លួនបន្ថែមកម្តៅ។
« បងថេយ៍យូរម្ល៉េះ? » នាងតូចងាកមើលឆ្វេងស្តាំដើម្បីសម្លឹងរកថេយ៉ុង នាងទាញទូរស័ព្ទមកបើកចូលមើលក្នុងប្រអប់សារ ឃើញថាសារដែលនាងផ្ញើទៅថេយ៉ុងមិនទាន់ចូលមើលនៅឡើយ។
សម្រិតជើងធ្ងន់ៗបន្លឺឡើងនៅពីក្រោយខ្នង នាងតូចញញឹមឡើងព្រោះគិតថាជាថេយ៉ុង នាងក៏បែរមុខទៅរកដោយពោលឡើងទាំងសប្បាយចិត្ត។
« បងមក...អ្ហា៎ » សំឡេងប្រែទៅជាស្ងាត់ នៅពេលដែលដៃមាំចាប់ច្របាច់ថ្គាមនាងដោយដៃម្ខាងហើយលើកខ្មៅដៃឡើង ចាក់ច្រឹបក្នុងមាត់របស់នាងបាញ់ឈាមឆ្វាច់។ យ៉ាគិបញ្ឈភ្នែកឡើងលើ ម្រាមដៃនាងរឹងក្រញ៉ង់ កដៃរបស់នាងកាច់ចុះកាច់ឡើង ព្រោះតែភាពឈឺចាប់។
ហើយវាមិនបានបញ្ចប់ត្រឹមនេះឡើយ....
*****
To be continued
VOUS LISEZ
បេសកកម្មតាមប្រមាញ់ឃាតករ⛓
Nouvellesថេយ៉ុងជាប៉ូលីសស៊ើបអង្កេតដ៏ឆ្នើមម្នាក់ដែលត្រូវបានថ្នាក់លើចាត់ឲ្យតាមប្រម៉ាញ់ឃាតកររោគចិត្តម្នាក់ដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ក្នុងបេសកកម្មនេះគេមានរយៈពេលត្រឹមតែ 15 ថ្ងៃប៉ុណ្ណោះដើម្បីវែកមុខរកឃាតករ។ "អ្វីដែលគេចងចាំបំផុតក្នុងការចេញប្រតិបត្តិការគឺមិនត្រូវទុ...