ពិធីបុណ្យសពប្រារព្ធឡើងយ៉ាងស្ងប់ស្ងាត់ មានតែសាច់ញាតិប៉ុន្មាននាក់ប៉ុណ្ណោះមកចូលរួមបុណ្យសពលោកគីម។ ក្នុងដំណើរមុខជំនួញគឺបែបនេះឯង នៅពេលដែលយើងមានកេរ្តិ៍ឈ្មោះ មិនខ្វះឡើយអ្នកដែលលូនក្បាលចូលមកអែបអប។ តែនៅពេលដែលកេរ្តិ៍ឈ្មោះរបស់យើងសាបសូន្យ ពួកគេក៏បោលក្បាលត្រឡប់ទៅរកទ្រនំថ្មី។
ថេយ៉ុងដើរមកសម្ងំយំក្រោមដើមឈើធំមួយ មួយរយះនេះផ្លូវចិត្តរបស់គេប៉ះទង្គិចច្រើនណាស់។ រឿងផ្ទួនៗចូលមកក្នុងជីវិតរបស់គេ ធ្វើអោយគេរកពេលដកដង្ហើមអោយស្រួលមួយពេលមិនបាន។ ថេយ៉ិងយំស្ងាត់ៗ យំដោយមិនបញ្ជេញសំឡេង តែទោះជាយ៉ាងណាក៏មិនអាចបិទបាំងពីណាមជុនបានឡើយ។
« ថេយ៍ » ថេយ៉ុងលើកខ្នងដៃជូតទឹកភ្នែក ងើយមុខទៅមើលអ្នកដែលមានកម្ពស់ខ្ពស់ជាង។ តែទោះជាគេព្យាយាមជូតយ៉ាងណា វាក៏នៅតែបន្តហូរមកមិនចេះហត់។ ទឹកភ្នែកស្រក់ចុះមក ជំនួសភាពឈឺចាប់ដែលគេមិនអាចនិយាយបាន។
ចាប់ពីថ្ងៃនេះតទៅ គេលែងបានស្តាប់សម្តីជេរស្តី ពីលោកប៉ារបស់គេទៀតហើយ។ ណាមជុនមិននិយាយអ្វីច្រើន ទាញថេយ៉ុងមកអោបក្នុងទ្រូង ក្រសោបកាយតូចជាប់។ គេគ្រាន់តែចង់ក្លាយជាចំណែកមួយដែលអាចរំលែកទុក្ខដើម្បីអោយថេយ៉ុងអាចធូរស្បើយក្នុងចិត្តបានខ្លះ។
« លោកអ៊ំទៅបានសុខហើយ » ណាមជុនអង្អែលក្បាលថេយ៉ុងថ្នមៗ ដែលគិតតែពីយំអណ្តឺតអណ្តក។ រំពេចនោះស្រាប់តែមានដៃមាំមួយគូ ស្ទុះមកទាញថេយ៉ុងចេញពីទ្រូងរបស់គេ។
ដឹប! មុខរបស់ថេយ៉ុងប៉ះពេញទំហឹងនៃទ្រូងហាប់ណែនរបស់ជុងហ្គុក។
« ជុងហ្គុក... » ថេយ៉ុងហៅឈ្មោះជុងហ្គុកដោយសំឡេងខ្សោះៗ។
« បើបងចង់យំ យំត្រង់នេះ » ជុងហ្គុកបោះពាក្យសម្តីមកកាន់ថេយ៉ុង តែកែវភ្នែករបស់គេគឺកំពុងតែមើលទៅកាន់ណាមជុនដោយបង្ហាញពីភាពមិនពេញចិត្តចេញមកច្បាស់ៗ។ ណាមជុនដើរចេញដោយមិនមាត់ក ព្រោះពេលនេះថេយ៉ុងមានប្អូនប្រុសនៅចាំលួងលោមហើយ គេក៏មិនដឹងនៅដើម្បីអ្វី។
បន្ទាប់ពីយំអស់ចិត្តរួចមក ជុងហ្គុកក៏បាននាំថេយ៉ុងចូលមកក្នុងកម្មវិធីវិញ ភ្ញៀវក៏ចាប់ផ្តើមត្រឡប់ទៅវិញបណ្តើរៗហើយដែរ។
« ម៉ាក់! » ថេយ៉ុងចូលមកក្បែរស្ត្រីចំណាស់ ដែលជាម្តាយរបស់គេ។ អ្នកស្រីគីមមានទឹកមុខស្រងូតស្រងាត់ តែថេយ៉ុងសង្កេតឃើញថា គាត់មិនបានសម្រក់ទឹកភ្នែកឡើង ព្រោះគាត់ធ្លាប់យំ ធ្លាប់ឈឺចាប់ដោយសារតែលោកប៉ារបស់ជាច្រើនលើកមកហើយ។ ទោះបីមិនឃើញគាត់ស្រក់ទឹកភ្នែក តែកែវភ្នែកទាំងគូនេះបញ្ជាក់ពីភាពឈឺចាប់ដែលមិនអាចព្យាបាលបាន។
« ហត់ពេញមួយថ្ងៃហើយ កូនសម្រាកទៅ » អ្នកស្រីគីមក្រសោបមុខកូន ពោលពាក្យស្រាលៗបែបស្រទន់មកកាន់កូន។
« ម៉ាក់ទៅវិញទេដែលគួរតែសម្រាក ម៉ាក់ស្គមជាងមុនឆ្ងាយណាស់ » ថេយ៉ុងកាន់កាន់ដៃម្តាយមកអង្អែលថ្នមៗ ក្នុងចិត្តពិតជាក្តុលក្តួលកាលដែលឃើញរាងកាយម្តាយផ្លាស់ប្តូរ ពេលដែលឃើញក្នុងទូរស័ព្ទគឺស្គមទៅហើយ តែនៅពេលដែលឃើញនៅខាងក្រៅ គាត់កាន់តែស្គមជាងមុន ទឹកមុខដែលធ្លាប់តែស្រស់ ប្រែជាស្រងូតស្រងាត់ ស្រអាប់ គ្មានរស្មី។
*****
កន្លងផុតទៅប៉ុន្មានថ្ងៃ អ្នកស្រីគីមក៏បានត្រឡប់ទៅរស់នៅស្រុកកំណើត។ រីឯថេយ៉ុងក៏នៅបំពេញបេសកកម្មបន្ត ដោយផ្តល់សន្យាជាមួយម្តាយថា ចប់បេសកកម្មនេះគេនឹងទៅលេងគាត់។
នាពេលយប់ មេឃរលឹមស្រិច កងកម្លាំងមួយក្រុមកំពុងតែចុះប្រតិបត្តិការណ៍ បង្ក្រាបក្រុមជួញដូរ មនុស្សនិងគ្រឿងញៀន។
ផាំង!ផាំង! ស្នូរកាំភ្លើងលាន់ឡើងពេញព្រៃព្រឹក្សា ជនល្មើសកំពុងតែរត់គេចខ្លួន តែទោះជាយ៉ាងណាក៏មិនអាចរត់គេចពីគ្រាប់សំណរ របស់យ៉ុនហ្គីបានឡើយ។
« អ្ហា៎... » សំឡេងស្រែកពោពេញទៅដោយភាពឈឺចាប់នៅពេលដែលគ្រាប់កាំភ្លើង ទម្លុះចូលមកក្នុងសាច់។ យ៉ុនហ្គីផ្តល់ជាសញ្ញា អោយអ្នកក្រោមបង្គាប់ទៅអូសក្បាលអាម្នាក់ ដែលគេបានបាញ់ចំជើងមុននេះមក។
ប្រូសៗ! ប៉ូលីសរុញច្រានជនល្មើស ដែលមានដៃជាប់ខ្នោះអោយលុតជង្គង់ចុះទល់មុខយ៉ុនហ្គី។ ប៉ូលីសម្នាក់បានចាប់ទាញសក់ អាម្នាក់ដែលទំនងជាមេធំក្នុងក្រុមទៅក្រោយ រួចស្ទាបរកកូនចោរនៅក្នុងហោប៉ៅខោ។ ដូចការគិតមិនខុស កូនចោរគឺពិតជានៅនឹងខ្លួនវាទើបប៉ូលីសម្នាក់នោះហុចសោរទៅអោយយ៉ុនហ្គី។
យ៉ុនហ្គីទទួលបានសោរហើយ ក៏យកទៅចាក់បើកទ្រុងឡានដឹកទំនិញ។ ក្រាក! គ្រាន់តែទ្រុងទ្វារ របើកភ្លាម ក៏បានបង្ហាញអោយឃើញនារីៗ សាច់សខ្ចីជាច្រើននាក់កំពុងតែអង្គុយអោបជើងយំ។
កែវភ្នែកដក់ដោយទឹកភ្នែក រាប់គូមើលមកកាន់យ៉ុនហ្គីដោយក្តីមានសង្ឃឹម។ យ៉ុនហ្គីក៏បានបង្ហើបសំឡេងមួយប្រយោគឡើង៖
« ពួកនាងមានសេរីភាពហើយ »
*****
ប្រាវ....ថូផ្កាដ៏មានតម្លៃខ្ទង់មុឺនដុល្ហាត្រូវបានធ្លាក់បែកខ្ជាយ ដោយសារតែស្នាដៃ ម្ចាស់វិមាន ដ៏ស្កឹមស្កៃ។
« អត់ប្រយោជន៍... » សំឡេងកោងកាច ស្រែកគំហកមកកាន់កូនចៅក្រោមបញ្ជាដែលអោនមុខចុះស្ទើតែដល់ជើង។
« វាមានប្រាប់ថាអ្នកណាជាមេក្លោងទេ? »
« នៅទេទាន »
« សម្លាប់វាចោលទៅ »
« មិនកើតនោះទេទាន ព្រោះវាត្រូវបានលោកយ៉ុនយកទៅឃុំឃាំងត្រៀមសួរចម្លើយ »
« អាយ៉ុនមែនទេ? » ដៃជ្រីវជ្រួយក្តាប់ចូលគ្នាយ៉ាងណែនពេលដែលលឺព្រោះមួយនេះ។
« អាប៉ូលីសទើបតែឡើងស័ក្ត ខំប្រឹងបញ្ជេញស្នាដៃដើម្បីអោយគេលើកតម្កើង ចាំមើលចុះវាខ្លាំងបានប៉ុន្មានទឹកហឹស! »
« ចៅហ្វាយគិតធ្វើយ៉ាងម៉េចបន្ត បើសិនជាអា ខៃប្រាប់ប៉ូលីសថា ចៅហ្វាយជាមេក្លោង ពួកយើងប្រាកដជាស៊យធំជាមិនខាន! »
« ហុឹសប៉ូលីសដូចជាវាអាចធ្វើអ្វីយើងបាន គ្រាន់តែបោះលុយមួយកាបូប ក៏ញ័រដៃស្រវារើសហើយ »
« ដូច្នោះចៅហ្វាយ...? »
« យើងនឹងយកលុយទៅបំបិទមាត់វា » បុរសចំណាស់ អង្អែលចង្ការ គិតដល់វិធីស៊ូកប៉ាន់។ ក្នុងសង្គមខ្មៅងងឹតនេះ គាត់ធ្លាប់ជួបប៉ូលីសប្រភេទដូចជាយ៉ុនហ្គី ជាច្រើន។ ដំបូងធ្វើជាឯងស្រឡាញ់ស្នេហាជាតិ តាមបង្ក្រាបជនល្មើស តែនៅពេលដែលលុយបោះចំកណ្តាលមុខ ក៏ធ្វើជាបិទភ្នែកបិទច្រមុះ ដេកកើយលុយខ្មៅងងឹត សោយសុខជាមួយនឹងយសស័ក្តិ។
*****
បន្ទាប់ពីចេញបង្ក្រាបជនល្មើសពេញមួយយប់រួចមក យ៉ុនហ្គីក៏ទម្រេតខ្លួនទៅលើសាឡុង បម្រុងនឹងបិទភ្នែកសម្ងំគេង ស្រាប់តែសំឡេងគ្រលួចមួយ បន្លឺឡើង ធ្វើអោយភោចស្នាមញញឹម ក្រោកអង្គុយ។
« យ៉ុន... » ហ៊ូសុកដើរចូលមកភ្ជាប់ជាមួយស្នាមញញឹមនឹងរបស់ញុំាពេញដៃ។
« ហេតុអ្វីនៅមិនទាន់គេងទៀត? » ម៉ោងទាបភ្លឺទៅហើយ តែហ៊ូសុកបែរជាមករកគេដល់កន្លែងធ្វើការ។
« លោកញុំាអីរួចឬនៅ ខ្ញុំទិញរបស់ញុំាមកផ្ញើ » ហ៊ូសុកមិនឆ្លើយបែរទៅជានិយាយរឿងរបស់ញុំា មើលមកកាន់យ៉ុនហ្គីដូចជាគេជាមនុស្សល្មោភញុំា នេះម៉ោង3ទាបភ្លឺទៅហើយ គេនៅនឹកឃើញទិញអីយកមកផ្ញើទៀត។ តាំងពីថ្ងៃដែលយ៉ុនហ្គីបបួលមើលចិត្តគ្នារួចមក ហ៊ូសុកមករកយ៉ុនហ្គីមិនលស់ថ្ងៃទិះជាឪពុកគេហាមឃាត់យ៉ាងណាក៏ដោយ។
ហ៊ូសុកទម្លាក់ថង់សំពីងសំពោងដែលយួរមកនោះ ដាក់ទៅលើតុមូល រួចអង្គុយចុះក្បែរយ៉ុនហ្គី។ យ៉ុនហ្គីវែកថង់រកមើលនំដែលគេចូលចិត្ត បំណាច់ថាគេទិញមកទៅហើយ ក៏ត្រូវតែញុំាទោះបីជាទាបភ្លឺក៏ដោយ។
« ដៃលោកទៅត្រូវនឹងអ្វីមក? » ហ៊ូសុកស្រវាទាញដៃហ៊ូសុកមកមើល ពេលដែលឃើញថា ដៃរបស់គេមានរបួសជ្រៅគួរសម តែគេនៅធ្វើធម្មតា។
« គ្រាន់តែមុតកាំបិត គ្មានអីធ្ងន់ធ្ងរទេ » យ៉ុនហ្គីឆ្លើយហីៗ តែបើមើលទៅមុខហ៊ូសុកវិញគឺភ័យស្លន់ស្លោខ្លាំងណាស់។
« នេះរបួសជ្រៅដល់ថ្នាក់នេះហើយ នៅថាមិនធ្ងន់ធ្ងរទៀត? មានបានលាងរបួសរួចឬនៅ? » យ៉ុនហ្គីគ្រវីក្បាល ព្រមទាំងអស់សំណើចនឹងកាយវិកាឆ្លេឆ្លារបស់ហ៊ូសុក។
« ហេតុអ្វីក៏មិនចេះស្រឡាញ់ខ្លួនឯងបែបនេះ? អង្គុយចាំត្រង់នឹងហើយ! » ហ៊ូសុកស្តីបន្ទោសអោយយ៉ុនហ្គី ដែលរបួសដល់ថ្នាក់នេះហើយគេនៅមិនលាងសម្អាតវាអោយបានត្រឹមត្រូវទៀត បើមានមេរោគគិតយ៉ាងម៉េច? ក្រោយពីស្តីបន្ទោសអោយយ៉ុនហ្គីរួច គេក៏បានក្រោកទៅរកមើលប្រអប់ថ្នាំ សង្គ្រោះបឋម ដើម្បីយកមកលាងរបួសអោយយ៉ុនហ្គី។
« បើឈឺប្រាប់ខ្ញុំណា » ហ៊ូសុកចាក់ទឹកថ្នាំលាងរបួសលើសំឡី ហើយផ្តិតវាទៅមើលមុខរបួសយ៉ុនហ្គីថ្នមៗ។
« សឺត! » យ៉ុនហ្គីបញ្ជេញសំឡេងឡើង ព្រោះតែក្រហាយ។
« ឈឺមែនទេ? សុំទោសណា! » ហ៊ូសុកញ័រដៃទទ្រើក ព្រោះតែបារម្ភពីយ៉ុនហ្គីខ្លាំងពេក។
« មិនអីទេ » យ៉ុនហ្គីចាប់ដៃហ៊ូសុកជាប់
« ទុកអោយយើងជាអ្នកធ្វើដោយខ្លួនឯងវិញ » យ៉ុនហ្គីកាន់សំឡីយកមកជូតដោយខ្លួនឯង ព្រោះបើចាំអោយហ៊ូសុកធ្វើអោយ មិនដឹងពេលណារួចរាល់ បើដៃគេញ័រមិនឈប់បែបនេះ។
បន្ទាប់ពីលាងរបួសរួចរាល់មក យ៉ុនហ្គីក៏ទម្រេតខ្នងគេងលើសាឡុង ហ៊ូសុកក៏លែងហ៊ានរំខាន អោយយ៉ុនហ្គីសម្រាកអោយបានគ្រប់គ្រាន់ ព្រោះតែគេហត់ពេញមួយថ្ងៃមកហើយ។
« ទៅណា? » យ៉ុនហ្គីស្រាប់តែបើកភ្នែកឡើងពេលដែលដឹងថាហ៊ូសុក កំពុងតែក្រោកពីសាឡុងបម្រុងនឹងដើរចេញពីបន្ទប់នេះ។
« លោកសម្រាកចុះ ខ្ញុំត្រឡប់ទៅវិញហើយ »
« នៅទីនេះហើយ ចាំព្រឹកយើងជូនទៅ » បន្ទាប់ពីបញ្ចប់ប្រយោគរួច យ៉ុនហ្គីក៏បានទាញកន្ត្រាក់ដៃហ៊ូសុក បណ្តាលអោយហ៊ូសុកដួលទៅលើខ្លួនគេ។
« យ៉ុន... »
« គេងទៅ! » យ៉ុនហ្គីលើកដៃអោបចង្កេះហ៊ូសុក រួចបិទភ្នែកគេង។ ហ៊ូសុកក៏បានត្រឹមតែបើកភ្នែកម៉ក់ៗ មើលមុខអ្នកដែលគេង។
« ខ្ញុំជិតកាត់ចិត្តពីលោកបានហើយ លោកស្រាប់តែធ្វើអោយខ្ញុំលង់ស្រលាញ់លោកខ្លាំងជាងមុនទៅទៀត យ៉ុនហ្គី » ហ៊ូសុករអ៊ូង៉ូវៗ ដាក់អ្នកដែលគេងលក់ រួចដាក់ក្បាលគេងកើយលើទ្រូងយ៉ុនហ្គី។
To be continued
YOU ARE READING
បេសកកម្មតាមប្រមាញ់ឃាតករ⛓
Short Storyថេយ៉ុងជាប៉ូលីសស៊ើបអង្កេតដ៏ឆ្នើមម្នាក់ដែលត្រូវបានថ្នាក់លើចាត់ឲ្យតាមប្រម៉ាញ់ឃាតកររោគចិត្តម្នាក់ដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ក្នុងបេសកកម្មនេះគេមានរយៈពេលត្រឹមតែ 15 ថ្ងៃប៉ុណ្ណោះដើម្បីវែកមុខរកឃាតករ។ "អ្វីដែលគេចងចាំបំផុតក្នុងការចេញប្រតិបត្តិការគឺមិនត្រូវទុ...