ភាគ០៥: ជេន?

477 55 2
                                    

   ថេយ៉ុងភ្ញាក់ក្រញាងនៅពេលដែលនាឡិកាស្រាប់តែញ័រឡើងព្រោះតែណាមជុនបានទាក់ទងមក ក្រឡេកមើលម៉ោងវាគឺម៉ោង៩យប់ទៅហើយ។ មុននេះនៅពេលដែលងូតទឹករួចរាល់ គេក៏ដើរមកអង្គុយលើតុធ្វើការសម្ងំមើលVideoជនមិនស្គាល់មុខនោះម្តងហើយៗទៀត ដើម្បីយកមកវិភាគរូបរាង។ មើលយូរៗត្របកភ្នែកគេប្រែជាទន់ ដើមឡើយគិតថាសម្ងំគេងបន្តិចតែប៉ុណ្ណោះ មិននឹកស្មានថាគេគេងលក់មែនទែន។
« ហាឡូបងជុន? »
« ថេយ៉ុងមានរឿងធំទៀតហើយ » 
                         *****
    ជើងខ្លីកំពុងតែត្របាញ់ញាប់ស្មេចុះពីលើកាំជណ្តើរ ដោយមិនបានខ្វល់ពីសុវត្ថិភាព។ មកដល់ជាន់ក្រោមក៏ប្រទះឃើញជុងហ្គុកកំពុងតែកាន់ចានបាយ។
« បងឃ្លានមែនទេ ខ្ញុំចម្អិនអាហាររួចល្មម » ជុងហ្គុកញញឹមដាក់ថេយ៉ុង
« អត់ទេជុងហ្គុក យប់នេះកុំចាំបងអី កុំចេញក្រៅអោយសោះ »  ផ្តាំប្អូនរួច ថេយ៉ុងក៏បានចេញទៅ។
      ងឺត!ឡានពណ៌ខ្មៅឈប់ង៉ក់នៅកន្លែងកើតហេតុដែលណាមជុនបានប្រាប់។ ថេយ៉ុងចុះពីលើឡានដើរសម្តៅទៅកន្លែងដែលសមត្ថកិច្ចកំពុងធ្វើការ។  ណាមជុនក្រឡេកឃើញថេយ៉ុងក៏ដកខ្លួនពីបណ្តុំមនុស្សច្រើនដើរមករកថេយ៉ុង។
« ថេយ៍ »
« តើមានរឿងអី? »
« មានមនុស្សស្លាប់ទៀតហើយ ករណីនេះដូចជាករណីមុន »
   ដើម្បីអោយដឹងច្បាស់កាន់តែសុីជម្រៅ ថេយ៉ុងបោះជើងទៅមុខ សម្តៅទៅរកកន្លែងដែលគេហ៊ុមព័ទ្ធខ្សែរ។ ជីមីនក៏កំពុងតែធ្វើកុសល្យវិច័យទៅលើសាកសពមួយនេះ។
« យ៉ាគិ? » ថេយ៉ុងហៅឈ្មោះយ៉ាគិដោយសំឡេងញ័រៗ ពិតជានាងពិតមែន? នាងត្រូវគេសម្លាប់ដូចករណីទីមួយ។ អណ្តាតត្រូវបានចាក់ទម្លុះដោយខ្មៅដៃ កែវភ្នែកទាំងគូត្រូវបានបំផ្លាញ ចំណុចបញ្ចប់គឺជាបំពង់ក ដែលមានខ្មៅដៃនៅជាប់។
     បន្ទាប់ពីធ្វើកុសល្យវិច័យរួចសាកសពត្រូវបានយកទៅរក្សាទុកសិន រីឯថេយ៉ុងនៅឈរធ្មឹងៗ ព្រោះតែអាណិតដល់យ៉ាគិ។ ពួកគេទាំងពីរទើបតែបានជួបគ្នាកាលពីពេលល្ងាច យ៉ាគិនៅញញឹមដាក់គេយ៉ាងស្រស់នៅឡើយ បែរជាមកជួបរឿងអយុត្តិធម៍ទៅវិញ។
« យើងគិតថា ឃាតករប្រហែលជារោគចិត្តទេដឹង? » ជីមីននិយាយឡើង រួចហុចក្រដាសមួយសន្លឹកទៅអោយថេយ៉ុង ក្រដាសពិនិត្យទៅលើរាងកាយរបស់យ៉ាគិ។
« តែវាមិនមែនជាករណីរំលោភសម្លាប់ទេ » ណាមជុននិយាយទៅកាន់ជីមីន។
« មកពីអ៊ីចឹងហើយទើបខ្ញុំនិយាយថាឃាតកររោគចិត្ត ព្រោះតែវាសម្លាប់មនុស្សដើម្បីសប្បាយផ្លូវចិត្ត មិនមែនផ្លូវភេទនោះទេ » 
                          *****
« អត់ទេ ខ្ញុំត្រូវការជួបថេយ៉ុង ជួបតែថេយ៉ុងម្នាក់ប៉ុណ្ណោះ » សំឡេងស្រែកឆោឡោទាមទាររកថេយ៉ុង ដល់ថ្នាក់ប៉ូលីសពីរបីនាក់មកជួយចាប់។
« លែងគាត់ទៅ » ថេយ៉ុងបង្ហាញខ្លួនឡើង ប៉ូលីសក៏ដោះលែងអ៊ំយីដែលជាម្តាយ យ៉ាគិ។ ស្ត្រីចំណាស់ស្ទុះទៅរកថេយ៉ុង ដោយសក់សំពីងសំពោង ថ្ពាល់នៅដាមទឹកភ្នែក។
« ថេយ៍ ថេយ៉ុង ហុឺៗ » គាត់ទ្រហ៊ោយំ
« អ៊ំស្រីចិត្តត្រជាក់សិនណា ហើយផ្តល់ចម្លើយគ្រប់សំណួរដែលខ្ញុំសួរ » អ៊ំយីងក់ក្បាលផ្ទួនៗ ទើបថេយ៉ុងនាំគាត់ទៅអង្គុយ ដោយមានណាមជុនដើរមកជាមួយ។
« យ៉ាគិចេញពីផ្ទះនៅម៉ោងប៉ុន្មាន? »
« ម៉ោង...ប្រហែលម៉ោង៧:៤០នាទីជាង » សំឡេងរបស់គាត់ញ័រៗបន្តិច តែថេយ៉ុងអាចស្តាប់បាន។
« ហេតុអ្វីនាងទៅទីនោះទាំងយប់? »
« ព្រោះតែ ក្មួយ ក្មួយណាត់ជួបយ៉ាគិ »
« ខ្ញុំ? » ថេយ៉ុងចង្អុលមកខ្លួនឯងដោយការភ្ញាក់ផ្អើល ពេលនោះគេគ្រាន់តែនិយាយលេងជាមួយជុងហ្គុក ហើយក៏ចូលមកសម្ងំក្នុងបន្ទប់។
     គាត់ងក់ក្បាលដោយទឹកភ្នែក ថេយ៉ុងមើលមកណាមជុន ចង់បញ្ជាក់ថាគេមិនបានដឹងពិតមែន។
« អ៊ំស្រីច្រឡំទេដឹង ខ្ញុំមិនបានណាត់ជួបជាមួយយ៉ាគិទេ »
« អត់ទេ ហុឺៗ អ៊ំឃើញផ្ទាល់ភ្នែក យ៉ាគិហុឹកៗកំពុងតែផ្ញើសារជាមួយនឹងថេយ៉ុង ហុឹក ហុឹក »
« បងជុន ទូរស័ព្ទរបស់យ៉ាគិនៅឯណា? » ថេយ៉ុងងាកមកសួរកទូរស័ព្ទ។ ណាមជុនរហ័សយកទូរស័ព្ទដែលគេបានរក្សាទុកទៅអោយថេយ៉ុង ប៉ុន្តែវាជាប់លេខកូដ។ 
« ជាប់លេខកូដ តើអ៊ំអាចដឹងពីលេខកូដដែលទេ? » ថេយ៉ុងហុចទូរស័ព្ទអោយស្ត្រីចំណាស់។ អ៊ំយីទទួលយកទូរស័ព្ទដោយញ័រដៃទទ្រើក ហើយចុចដោះយ៉ាងលឿន។  ថេយ៉ុងចូលក្នុងប្រអប់សារ ប៉ុន្តែមិនបានឃើញឈ្មោះរបស់គេលោតនៅខាងលើឡើយ។ នៅពេលដែលគេអូសរកឈ្មោះរបស់ខ្លួន ហើយចុចចូលមើល ឃើញតែសារចាស់ៗកាលពីមុន។ មិនអស់ចិត្តថេយ៉ុងយកទូរស័ព្ទគេមកមើលម្តង តែវាដូចគ្នា គ្មានការផ្ញើសារឡើយ។
« អ៊ំស្រី ខ្ញុំគិតថាអ៊ំពិតជាមើលច្រឡំមែនហើយ »
« អត់ទេថេយ៉ុង អ៊ំពិតជាមិនបានមើលច្រឡំពិតមែន » 
« មិនអីទេ ខ្ញុំនឹងស្វែងរកការពិតអោយឃើញ » ថេយ៉ុងអង្អែលដៃគាត់ថ្នមៗ ដើម្បីលួងលោមចិត្ត រួចក្រោកចេញពីកៅអ៊ី គេឈានជើងបានតែពីជំហានស្រាប់តែទច់ង៉ក់ព្រោះសម្តីរបស់គាត់។
«ថេយ៉ុងក្មួយមិនមែនជាឃាតករទេឬ?»
                           *****
     ថេយ៉ុងក្រាបមុខនឹងតុ ហត់នឿយចំពោះរឿងដែលបានកើតឡើង។ រឿងមួយមិនទាន់ដោះស្រាយរួច រឿងមួយទៀតក៏ចូលមកដល់។ គេជាអ្នកស៊ើបរឿងក្តីមួយនេះ តែគេក្លាយទៅជាជនសង្ស័យទៅវិញ។ ក្រុមការងារសម្លឹងមកកាន់គេដោយក្រសែរភ្នែកមិនល្អ រួមទាំងសំឡេងខ្សឹបខ្សាវគ្នាពីមាត់មួយទៅមាត់មួយ។ ស្រួលមិនស្រួល ស្មើនេះពួកគេកំពុងតែស៊ើបពីករណីមួយនេះផងក៏ថាបាន។
« បងថេយ៍ ជួយយ៉ាគិផង យ៉ាគិខ្លាចណាស់ អ្ហាក » សម្រែស្រែកពោពេញទៅដោយការឈឺចាប់ ធ្វើអោយថេយ៉ុងត្រូវភ្ញាក់ក្រញាង។
« យ៉ាគិ? » ថេយ៉ុងរំលឹកទៅដល់ឈ្មោះនាង មុននេះគេមិនគិតថានឹងគេងឡើយ គ្រាន់តែហត់នឿយសម្ងំតែបន្តិច ស្រាប់តែសំឡេងស្រែកពោពេញដោយភាពឈឺចាប់ហោះចូលត្រចៀករបស់គេ។ ទឹកសរៗហូរកាត់ផែនថ្ពាល់របស់គេ ថេយ៉ុងលើកដៃមកស្ទាបលើថ្ពាល់ វាគឺជាទឹកភ្នែក ទឹកភ្នែកដែលហូរចេញពីភ្នែកខាងឆ្វេងរបស់គេ។
      ឈាមស្រែក ស្បែកហៅ យ៉ាគិកំពុងតែស្រែកទាមទាររកយុត្តិធម៍ គេស្បថថានឹងវែកមុខរកឃាតករដែលសម្លាប់នាងអោយបាន។
« យ៉ាគិកុំបារម្ភអី បងនឹងវែកមុខឃាតករយកមកដាក់ទោសអោយបាន ឯងទៅអោយបានសុខចុះ »
   ក្រាក!សំឡេងទ្វាររបើក ថេយ៉ុងរហ័សជូតទឹកភ្នែកចេញពីថ្ពាល់។ ណាមជុនដាក់បាយប្រអប់ទៅលើតុ ហើយទាញកៅអ៊ីមកអង្គុយក្បែរថេយ៉ុង។
« ញុំាបាយសិនទៅ ចាំធ្វើការបន្ត » ថេយ៉ុងមើលនាឡិកាលើដៃឃើញថាម៉ោង១យប់ទៅហើយ។ 
« អរគុណបងហើយ » ថេយ៉ុងដួសបាយចូលក្នុងមាត់ តែរសជាតិវាសាបខ្លាំងណាស់ សាបជាទីបំផុត ក្រឡេកទៅមើលណាមជុនឃើញគេញុំាយកៗ ទំនងជាឆ្ងាញ់ឬមកពីមាត់របស់គេ? ញុំាបានតែពីរម៉ាត់ គេស្រាប់តែឈប់ រួចនិយាយឡើង។
« ពេលនេះកំពុងតែមានភ្នាក់ងារជាច្រើនស៊ើបអង្កេតពីរឿងក្តីមួយនេះ »
« បងបានដឹងរួចហើយ »
« ពួកគេសង្ស័យមកលើខ្ញុំ »
« បងជឿជាក់លើឯង » ណាមជុនដាក់ដៃលើស្មាថេយ៉ុង ដើម្បីកុំអោយគេគិតច្រើន។ ក្នុងកែវភ្នែកគេថេយ៉ុងជាមនុស្សល្អ គ្មានថ្ងៃដែលថេយ៉ុងប្រព្រឹត្តអំពើព្រៃផ្សៃរបែបនេះឡើយ។
រំលងអាធាត្រអាកាសធាតុកាន់តែចុះត្រជាក់ ថេយ៉ុងដើរមកកន្លែងកើតហេតុតែម្នាក់ឯង។ ណាមជុនបានប្រាប់ថាញុំាបាយរួចនិងចាប់ផ្តើមធ្វើការបន្ត តែបន្ទាប់ពីញុំាបាយរួច ណាមជុនស្រាប់តែគេងលក់បាត់ទៅហើយ។ គេក៏មិនចង់ដាស់ ព្រោះឃើញថាមួយរយះមកនេះ ណាមជុនមិនបានសម្រាកគ្រប់គ្រាន់ជាងគេទៅទៀត។
ថេយ៉ុងលូកដៃចូលទៅក្នុងហោប៉ៅអាវ ព្រោះតែភាពត្រជាក់ ធ្វើអោយដៃរបស់គេស្ទើតែកក មុខរបស់គេក៏ស្ពឹកអស់។ ឈរបានបន្តិច ស្រាប់តែវាសភ្នែកទៅឃើញជនបិទមុខកំពុងតែធ្វើកាយវិកាលឹបលបៗ ឃើញហើយអត់សង្ស័យមិនបាន។
« អ្នកណា? » ថេយ៉ុងស្រែកសួរឡើង អ្នកដែលត្រូវគេសួរក៏ ដាក់មេប្រូចរត់គេចដូជាខ្លួនកំពុងតែធ្វើខុសអ្វីម្យ៉ាង។ ថេយ៉ុងឃើញដូច្នោះក៏រត់ដេញតាម ហើយស្រែកថាអោយឈប់។
« ឈប់ភ្លាមណា » ថេយ៉ុងឃើញថាមានភាគរយតិចណាស់ ដែលគេរត់ទាន់ប្រុសម្នាក់នោះ ទើបដោះស្បែកជើងតម្រង់គប់ទៅកាន់ក្បាលវា។
     ដឹប!ព្រូស...ជនបិទមុខដួលបោកក្បាលទៅនឹងដី។ ថេយ៉ុងរត់មកដល់ ទាញកអាវវាពីក្រោយ ទាញម៉ាសវាចេញដើម្បីពិនិត្យមើលមុខវាអោយកាន់តែច្បាស់ ភ្លាមនោះគេស្រាប់តែលាន់មាត់ឡើងព្រោះម្នាក់នេះគឺជា៖
« ជេន? »
To be continued

បេសកកម្មតាមប្រមាញ់ឃាតករ⛓Where stories live. Discover now