ភាគ១៩: នៅជាមួយយើង ហាមសួររកអ្នកណាទាំងអស់នេះគឺជាបញ្ជា!

709 66 4
                                    

   ត្របកភ្នែកស្តើងចាប់ផ្តើមកម្រើកតិចៗ នៅពេលដែលគេបើកភ្នែកឡើងវិញម្តងទៀត ឃើញថាគេកំពុងតែស្ថិតក្នុងបន្ទប់ដដែល។ ថេយ៉ុងចាប់ផ្តើមជ្រាបទឹកភ្នែកចេញមកវិញម្តងទៀង ពេលដែលដឹងខ្លួនថាគេពិតជាមិនអាចចេញពីបន្ទប់នេះបានពិតមែន។
« បងឈឺមែនទេ? » សំឡេងជុងហ្គុកទាញអារម្មណ៍ឈឺចាប់របស់ថេយ៉ុងមកវិញ។ មុននេះរាងកាយគេស្ពឹកស្ទើតែលែងដឹងទៅហើយថាឈឺ បើសិនជាជុងហ្គុកមិននិយាយគេនឹងមិនចាប់អារម្មណ៍នោះទេថា ជុងហ្គុកកំពុងតែលាងរបួសជើងអោយគេ។ ជុងហ្គុកជូតទឹកភ្នែកអោយថេយ៉ុងថ្នមៗ តែថេយ៉ុងបែរជាងាកមុខចេញ។ មួយរយះមកនេះ គេយំច្រើនណាស់ ហើយក៏មានអារម្មណ៍ថា ខ្លួនឯងពិតជាទន់ជ្រាយពិតមែន។
     នៅពេលដែលគេនឹកដល់ខ្លួនឯងកាលពីមុនធ្វើអោយគេ បន្ទោសខ្លួនឯងនាពេលឥឡូវនេះ ដែលធ្វើអ្វីមិនកើតក្រៅពីយំ សូម្បីតែគេចចេញពីបងប្អូនទាំងពីរនាក់នេះ ក៏មិនអាចផង។
« ជុងហ្គុក! » ថេយ៉ុងហៅឈ្មោះជុងហ្គុកដោយសំឡេងញ័រ។
« បាទ? »
« ឯង..ឯងស្រលាញ់បងទេ? »
« ខ្ញុំស្រលាញ់បង ស្រលាញ់បងខ្លាំងណាស់ » សម្តីរបស់គេមួយម៉ាត់ណាក៏ស្រលាញ់ដែលធ្វើអោយថេយ៉ុងច្រាលទឹកភ្នែកមកម្តងៗ។ គេពិតជាទទួលស្គាល់ថាជុងហ្គុកពិតជាស្រលាញ់គេពិតមែន តែជុងហ្គុកបែរបណ្តោយអោយជេឃេចូលមកក្នុងជីវិតរបស់គេម្នាក់ទៀត។
« បើ..បើស្រលាញ់បង នាំបងចេញពីទីនេះទៅជុងហ្គុក » ថេយ៉ុងក្តោបដៃជុងហ្គុកមកកាន់ផ្អឹបនឹងថ្ពាល់។ អារម្មណ៍ជុងហ្គុកស្រាប់តែវិលវល់ គេដឹងគេឃើញគ្រប់យ៉ាង បងប្រុសរបស់គេពិតជាឃោឃៅពិតមែន។ តែគេក៏ស្រលាញ់បងរបស់គេ ដូច្នោះមិនថាវត្ថុឬមនុស្សអោយតែបងគេថាចង់បាន គេប្រាកដជាប្រគល់អោយ។ ពេលដែលឃើញជុងហ្គុកស្ងាត់ ថេយ៉ុងក៏និយាយបន្ត៖
« បងមិនចង់នៅទីនេះទេ បងស្អប់ជេឃេ ណាស់ ជុងហ្គុកពួកយើងទៅរស់នៅកន្លែងណាផ្សេងតែពីរនាក់ទៅ »
ក្រាក!
« ធ្វើស្អី? » ជេឃេដើរចូលមកធ្វើអោយថេយ៉ុងស្ងាត់មាត់ជ្រៀប។
« បងសម្រាកទៅ » ជុងហ្គុកក្រោកឈរអស់កម្ពស់ ប្រមូលថ្នាំលាងរបួសដាក់ចូលក្នុងប្រអប់វិញ។ ថេយ៉ុងតាមមើលមុខជុងហ្គុកទាមទាររកចម្លើយ តែប្រហែលជាគេត្រូវខកចិត្តម្តងទៀតហើយ។
« កែវភ្នែកឯងស្អាតណាស់ » ជេឃេពោលសសើរឡើងពីកែវភ្នែកថេយ៉ុង រួចអោនមុខមើលអោយច្បាស់ពីកែវភ្នែកពណ៍ត្នោត មួយគូនោះ។
« បងចង់ធ្វើអី? »
« យើងគ្រាន់តែសសើរពីភ្នែករបស់គេ ឯងគិតថាយើងចង់ធ្វើអី? » ជេឃេវាយចិញ្ចើមឌឺសួរបកមកកាន់ជុងហ្គុកវិញ រួចដើរទៅក្បែរជុងហ្គុកដាក់ដៃទៅលើស្មាជុងហ្គុកទើបនិយាយឡើង។
« មួយអាទិត្យទៀតពួកយើងនឹងទៅជប៉ុន រួមទាំងឯងផងដែរ! »  ឃ្លាចុងក្រោយជេឃេក៏បានងាកទៅមើលមុខថេយ៉ុងដែលគេងបើកភ្នែកម៉កៗមើលពួកគេទាំងពីរ។
   ដើមឡើយគេត្រូវទៅជប៉ុននៅពីរថ្ងៃបន្ទាប់ តែដោយសារតែក្រុមប៉ូលីសនៅតែខ្វាត់ខ្វែងតាមរកពួកគេទើបត្រូវពន្យា។ រង់ចាំអោយគ្រប់យ៉ាងស្ងប់ស្ងាត់បន្តិចសិនទើបត្រឡប់ទៅស្រុកកំណើតវិញ ព្រោះនៅទីនោះ គេនឹងមានអំណាច មិនដូចជានៅទីនេះដែលត្រូវពួនអាត្មាគ្រាន់តែសម្លាប់មនុស្សសោះ។
         ទាំងពីរនាក់បងប្អូនចាកចេញពីបន្ទប់នេះ ទុកអោយថេយ៉ុងនៅសម្រាក ណាមួយរបួសជើងថេយ៉ុង ត្រូវការពេលវេលាដើម្បីព្យាបាល។ ថេយ៉ុងបិទភ្នែកសម្រួលអារម្មណ៍ដែលកំពុងតែអួលណែននាពេលនេះ ប្រសិនជាជេឃេនាំគេទៅជប៉ុនពិតមែន គេប្រាកដជាគ្មានថ្ងៃអាចត្រឡប់មកជាន់ទឹកដីកូរ៉េម្តងទៀតនោះទេ ព្រោះតែជេឃេនិងជុងហ្គុកគ្មានថ្ងៃដោះលែងជីវិតគេអោយមានសេរីភាពឡើយ។
« ណាមជុនពេលនេះបងនៅឯណា? នាំខ្ញុំចេញពីទីនេះផង » ថេយ៉ុងបង្ហូរទឹកភ្នែក នឹកទៅដល់ណាមជុន។ គេប្រាកដក្នុងចិត្តច្បាស់ណាស់ថា ពេលនេះ ម៉ោងនេះ ណាមជុនកំពុងតែ ញាប់ដៃញាប់ជើងក្នុងការស្វែងរកគេ។
   ហើយវាដូចជាការដែលគេគិតពិតមែន ណាមជុនប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីរកតម្រុយតាមរកថេយ៉ុងរួមជាមួយនិងឃាតករ ដោយមានយ៉ុនហ្គីចាំជួយផងដែរ។
    ណាមជុនដកដង្ហើមសម្រួលអារម្មណ៍ តាំងពីថ្ងៃដែលថេយ៉ុងបាត់ខ្លួនទៅ គ្មានថ្ងៃណាដែលគេអាចដកដង្ហើមស្រួលម្តងណាឡើយ។
« ទីបំផុត... » ពេលនេះជាពេលដែលគេអាចដកដង្ហើមដោយអារម្មណ៍រំភើប ព្រោះតែអាចចាប់សញ្ញាបានខ្លះៗពី ឡានដែលយកមកប្តូរជាមួយឡានពេទ្យដែលចតចោលនៅឯជាយក្រុង។ វាគឺជាឡានពណ៌ខ្មៅ ហើយផ្លាកលេខឡានក៏បានបង្ហាញមកច្បាស់ៗដូចគ្នា។
                     *****
« ប៉ា...ហុឹកប៉ា..ជួយកូនផង » សំឡេងខ្សាវៗបន្លឺឡើង ថេយ៉ុងគេងមមើរើបម្រាស់លើគ្រែ ដោយភាពភ័យខ្លាចព្រោះតែយល់សប្តិអាក្រក់។
« ប៉ាហុឹកៗ នាំកូនចេញពីទីនេះផង » ជេឃេដើរចូលមកដោយទឹកមុខស្មើធ្មេង។
« អ្ហឹកកូនខ្លាច » ថេយ៉ុងចាប់ដៃជេឃេជាប់ដែលបម្រុងស្ទាបថ្ញាសរបស់គេ។
« យើងមិនមែនជាឪរបស់ឯងទេ » ជេឃេពោលឡើងដោយក្តីមិនពេញចិត្ត។ តែថេយ៉ុងមិនដឹងអ្វី ទាញដៃដ៏កក់ក្តៅមកផ្អឹបនឹងទ្រូង។ បាតដៃមួយនេះកក់ក្តៅខ្លាំងណាស់ ធ្វើអោយគេមានអារម្មណ៍ថាស្ងប់សុខ។
« ប៉ា... » ថេយ៉ុងបង្ហើបសំឡេងចុងក្រោយ មុននឹងស្ងាត់ទៅវិញ។ គេគេងលង់លក់ ដោយមិនទឹកភ្នែកនៅដាមលើថ្ពាល់។ ចង្វាក់បេះដូងរបស់ជេឃេស្រាប់តែលោតញាប់ឡើងៗ វាជាលើកដំបូងដែលគេមានអារម្មណ៍បែបនេះ គឺជាអារម្មណ៍មួយដែលគេខ្លួនឯងផ្ទាល់ក៏មិនយល់ដូចគ្នា ថាជាអារម្មណ៍អ្វីអោយប្រាកដជា គេគ្រាន់តែដឹងថា:
  គេកាន់តែមិនចង់អោយក្មេងម្នាក់នេះឃ្លាតទៅឆ្ងាយ...
*****
ខ្យល់ត្រជាក់បក់រល្វើយចូលមកក្នុងបន្ទប់មួយនេះ នៅពេលដែលទាញវាំងនងចេញ ទើបយើងឃើញថា បន្ទប់មួយនេះវាមិនគួរអោយខ្លាចនោះទេ វាស្រស់ត្រកាល ស្អាតមួយបែប មនុស្សទៅវិញទេដែលគួរអោយខ្លាច។ វាជាយប់ដំបូងដែលថេយ៉ុងមានអារម្មណ៍ថា គេងលក់យ៉ាងស្ងប់ស្ងល់ បន្ទាប់ពីជាប់នៅក្នុងបន្ទប់នេះមក។
ថេយ៉ុងជ្រួញចិញ្ចើមតិចៗ បន្ទាប់ពីមានអារម្មណ៍ថា មានដៃមួយគូកំពុងតែស្ទាបខ្លួនប្រាណរបស់គេ។ នៅពេលដែលគេបើកភ្នែកឡើងក៏ស្រាប់តែភ្ញាក់ព្រឺត ព្រោះតែពេលនេះគេកំពុងតែនៅក្នុងរង្វង់ដៃជុងហ្គុក អ្ហេស៎មិនមែននោះទេ គឺជារង្វង់ដៃជេឃេបុរសឃោឃៅ។
« លោក... »
« ដេកស្ពឹកនោះស្ពឹក » ជេឃេរអ៊ូរទាំ រួចក្រោកចេញពីគ្រែ។ ថេយ៉ុងក្រោករួចមើលរាងកាយរបស់គេដើម្បីអោយប្រាកដចិត្តថា តើមានខោអាវឬអត់។ គេក៏ដកដង្ហើមធូរទ្រូងព្រោះតែគ្មានបាត់សូម្បីតែខោខ្លី។
« មើលអី? គិតថាយើងធ្វើស្អីឯង ស្លេកៗដូចខ្មោចទឹក យើងគ្មានអារម្មណ៍ទេ » ថេយ៉ុងពេបមាត់ លួចជេរ ជេឃេក្នុងចិត្ត។ ចោទគេថាស្លេកដូចជាខ្មោចទឹក ទាំងដែលរំលោភគេ ស្ទើតែភ្លេចបាយភ្លេចទឹក។
« អ្ហេស៎លោក? » ថេយ៉ុងភ្លាត់មាត់ឡើង ព្រោះតែជេឃេស្រាប់តែចូលមកបីគេភ្លាមៗ។
«ស្ងៀមទៅតិចថាបាក់ជើងមួយទៀត» ថេយ៉ុងស្ងៀមតាមការគម្រាមរបស់ជេឃេ រួចលើកដៃអោបកជេឃេជាប់ ខ្លាចធ្លាក់។ ជេឃេក៏បាននាំថេយ៉ុងមកបន្ទប់ទឹក រួចដាក់គេអង្គុយលើកន្លែងលុបមុខ ទើបចាប់ផ្តើមទាញច្រាសដុះធ្មេញ ដាក់ថ្នាំហើយស្រេចហុចអោយថេយ៉ុង។ ថេយ៉ុងភាំងស្មារតី មិននឹកស្មានថា ជេឃេធ្វើបែបនេះ។
« ដុះធ្មេញ ឬក៏ចង់អោយយើងដុះអោយ? » ថេយ៉ុងរហ័សយកច្រាសពីដៃជេឃេ ព្រោះថាបើអោយជេឃេដុះអោយគេមែន គេប្រាកដជាជ្រុះធ្មេញអស់មិនខាន ព្រោះតែកម្លាំងដៃជេឃេ។
បន្ទាប់ពីលុបលាងមុខរួចមក ជេឃេក៏បានដាក់ថេយ៉ុងអោយអង្គុយលើតុអាហារ ដោយគេជាអ្នកបម្រើសព្វគ្រប់តាំងពីលើកបាយ បញ្ចុកបាយ និងបញ្ចុកថ្នាំអោយថេយ៉ុង។ ថេយ៉ុងចម្លែកចិត្ត តែក៏មិនអាចធ្វើអ្វីបានក្រៅពី សម្របតាមគេ មានកម្លាំងចាំគិតទៀត។ ប្រុសម្នាក់នេះម្តងល្អម្តងអាក្រក់ ហេងស៊យ បន្ទាប់ពីបញ្ចុកបាយហើយ ចាប់បោកគេក៏ថាបាន។
  ជេឃេដាក់ថេយ៉ុងអង្គុយលើសាឡុងទន់ៗ រួចចាប់ផ្តើមលាងរបួសជើងអោយថេយ៉ុងសាជាថ្មី។ របួសមួយនេះគេជាអ្នកបង្ករដូច្នេះគេត្រូវតែជាអ្នកមើលថែវា ដូចគ្នា។
« អូយ៎ ឈឺ! » ថេយ៉ុងលាន់មាត់ឡើង ជេឃេក៏ព្យាយាមថ្នមដៃតាមដែលអាចធ្វើបាន។
« ជុងហ្គុកនៅឯណា? » ថេយ៉ុងសួរជេឃេ ទាំងភ្នែករំពៃរកមើលជុងហ្គុក ព្រោះមួយព្រឹកមកហើយ គេមិនឃើញសូម្បីតែស្រមោលជុងហ្គុក។
« ជុងហ្គុកកំពុងតែធ្វើឡាន » ជេឃេឆ្លើយទាំងភ្នែកកំពុងតែផ្តោតលើរបួសជើងថេយ៉ុង ដោយក្តីមិនពេញចិត្ត ព្រោះតែថេយ៉ុងសួររកជុងហ្គុកទាំងដែលគេនៅចំពីមុខអោយច្រងង៉ោងៗ។ ចាំបាច់សួររកជុងហ្គុកធ្វើអីបើគេមានមុខដូចជាជុងហ្គុកទៅហើយ ឬក៏ព្រោះតែគេមិនចេះថ្នាក់ មិនចេះថ្នម ដូចជាជុងហ្គុក?
« អូយ៎ លោកឈឺ! តិចៗបានទេ » ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នា ព្រោះតែយូរៗទៅគេមានអារម្មណ៍ថាកាន់តែឈឺទៅៗ។ ប្រសិនជាជុងហ្គុកនៅ ជុងហ្គុកមិនបណ្តោយអោយជើងរបស់គេឈឺដល់ថ្នាក់នេះទេ។
« សម្លឹងមុខយើង » ជេឃេសម្លុតថេយ៉ុង ដែលធ្វើអោយថេយ៉ុងភ័យញ័រខ្លួនទទ្រើក។ ខ្មោចមួយណាចូលទៀតហើយ បានប្រែលឿនដល់ថ្នាក់នេះ ទាំងដែលមុននេះ នៅល្អជាសោះ?
« នៅជាមួយយើង ហាមសួររកអ្នកណាទាំងអស់នេះគឺជាបញ្ជា! »
To be continued

បេសកកម្មតាមប្រមាញ់ឃាតករ⛓Where stories live. Discover now