ភាគបញ្ចប់:បេសកកម្មត្រូវបានបញ្ចប់

1K 102 25
                                    

      ថេយ៉ុងងើបចេញពីទ្រូងរបស់ណាមជុន ងាកទៅក្រោក ឃើញថាជុងហ្គុកកំពុងតែមានរបួសពេញខ្លួន ទ្រូងខាងឆ្វេងរបស់គេក៏ទទួលរងការឈឺចាប់ជាខ្លាំង។ ពេលដែលឃើញជុងហ្គុកស្ថិតក្នុងសភាពបែបនេះ គេក៏នឹកទៅដល់គ្រាដំបូងដែលបានជួបជុងហ្គុកនៅព្រលានយន្តហោះ។ ជាថ្ងៃដែលគេទៅទទួលប្អូនប្រុសជីដូនមួយដែលត្រឡប់មករៀននៅកូរ៉េ បន្ទាប់ពីខានជួបមុខអស់ជាច្រើនឆ្នាំ។
នៅពេលនោះគេចំណាំមុខប្អូនរបស់ខ្លួនមិនបានឡើយ ហើយព្យាយាមទាក់ទងទៅកាន់លោកចនដែលជាអ៊ំ តែទាក់ទងមិនបាន។ ភ្លាមនោះស្រាប់តែមានសំឡេងស្រាលៗហៅឈ្មោះរបស់គេពីក្រោយខ្នង។ គ្រាដែលគេងាកមុខទៅក្រោយក៏ឃើញរាងខ្ពស់ស្រឡះរបស់ជុងហ្គុក រួមជាមួយស្នាមញញឹមដ៏សង្ហាខាបព្រលឹងរបស់ជុងហ្គុក។
                        *****
« កុំ...កុំអោយពួកគេទាំងពីរស្លាប់អោយសោះ » ថេយ៉ុងងើយមុខប្រាប់ណាមជុន គេមិនចង់អោយបងប្អូនភ្លោះទាំងពីរនាក់នេះស្លាប់ឡើយ។ គេចង់អោយពួកគេនៅទទួលទោសដែលបានប្រព្រឹត្ត។
« កុំបារម្ភអី! » ដូចគ្នាដែលណាមជុនក៏មិនចង់អោយពួកគេទាំងពីរស្លាប់ ព្រោះតែបើពួកគេស្លាប់នៅពេលនេះវាមើលទីដូចជាងាយស្រួលពេកហើយ។ គេចង់អោយពួកគេទាំងពីររស់វេទនាជាងស្លាប់ ទើបសមនឹងទង្វើដែលបានធ្វើ។
ជេឃេខឹងដល់ក្រហមមុខទោះបីពេលនេះឈាមរបស់គេហូរស្ទើខ្សោះអស់ពីខ្លួន ក្បាលក៏ឈឺទៀតនោះ ក៏គេនៅតែប្រឹងរើសកាំភ្លើងឡើងវិញតតាំងជាមួយនឹងណាមជុន។
     ច្រាវៗ ខ្យល់បុកចូលទីនេះក្នុងពេលតែមួយ។ ដើមឈើក៏យោលចុះឡើង បង្ករទៅជាសំឡេង។ រំពេចនោះក៏បានលេចឧទ្ធម្ភាគចក្របីគ្រឿងមកឡោមព័ន្ធជុំវិញទីនេះ។ កំហឹងនៅក្នុងខ្លួនរបស់ជេឃេក៏កាន់តែឆាបឆេះខ្លាំងឡើងៗពេលដែលភ្ញាក់ខ្លួនថាគេបានជាប់អន្ទាក់ណាមជុន។ មុននេះគេពិតជាគិតមិនដល់មែនថាណាមជុនមកតែម្នាក់ឯងមិនបាននាំប៉ូលីសមកជាមួយទើបមិនរត់គេព្យាយាមចង់សម្លាប់ណាមជុន។ ជេឃេគេរើសកាំភ្លើងបម្រុងបាញ់ទៅកាន់ណាមជុន ក៏ស្រាប់តែមានគ្រាប់កាំភ្លើងមួយមកទម្លុះខ្នងរបស់គេពីក្រោយ បណ្តាលអោយដួលម្តងទៀតទៅលើដី។ កម្លាំងរបស់គេក៏កាន់តែខ្សោយទៅ បបូរមាត់កាន់តែស្លេកព្រោះតែហូរឈាមអស់ច្រើន។ មុននិងត្របកភ្នែកគេបិទជិត គេក៏បានបើកសម្លឹងទៅកាន់ថេយ៉ុង។
ថេយ៉ុងផតពោះ ខ្ញាំអាវណាមជុនជាប់ គេពិតជាខ្លាចនឹងក្រសែរភ្នែកដែលជេឃេសម្លឹងមកកកាន់គេនាពេលនេះណាស់។ កែវភ្នែករបស់ជេឃេបញ្ជក់ប្រាប់ថា រឿងគ្រប់យ៉ាងមិនបានបញ្ចប់ត្រឹមចំណុចនេះទេ។
      កងកម្លាំងក៏បានចុះពីឧទ្ធម្ភាគចក្រមកចាប់ជេឃេនិងជុងហ្គុកដែលគ្មានកម្លាំងរត់ព្រោះតែត្រូវគ្រាប់កាំភ្លើង។
« យ៉ុនតើទឹកដៃខ្ញុំល្អទេ? ប៉ុននេះខ្ញុំអាចធ្វើជាប៉ូលីសបានឬនៅ? » ហ៊ូសុកងាកមកញញឹមស្ញេញដាក់យ៉ុនហ្គីបន្ទាប់ពីបានបាញ់ចំកណ្តាលខ្នងរបស់ជេឃេរួចមក។ យ៉ុនហ្គីបានប្រាប់គេតាំងពីដំបូងមកម្ល៉េះថាអោយអង្គុយនៅអោយតែស្ងៀមៗប៉ុណ្ណោះ តែដោយសារតែគេឃើញជេឃេបម្រុងបាញ់ណាមជុន ទើបដាក់មួយគ្រាប់ទៅ។
    សង្ឃឹមថាយ៉ុនហ្គីមិនចាប់គេញាត់គុកទៀតចុះ!
« កុំបាញ់ផ្តេសផ្តាសអោយសោះ មិនត្រូវអោយពួកវាស្លាប់ឡើយ »
« ខ្ញុំដឹងហើយ ខ្ញុំគ្រាន់តែបាញ់លេងតើ » ហ៊ូសុកពេបមាត់ឡើង បើកភ្នែកម៉ក់ៗដាក់យ៉ុនហ្គី សង្ឃឹមថាពេលគេធ្វើទឹកមុខគួរអោយស្រលាញ់នេះហើយយ៉ុនហ្គីមិនស្តីច្រឡោតដាក់គេទៅចុះ។ តែគ្រប់យ៉ាងផ្ទុយស្រឡះ៖
« ប្រាប់មិនចេះស្តាប់ ក្បាលរឹងចចេស កន្លែងណា ហាមចង់ទៅកន្លែងហ្នឹង សមតែដាក់គុក10ឆ្នាំទើបបាន! »  យ៉ុនហ្គីសង្គ្រឺតធ្មេញដាក់ហ៊ូសុក គេពិតជាឈឺក្បាលជាមួយហ៊ូសុកណាស់។ បន្ទាប់ពីស្តីអោយហ៊ូសុកអស់ចិត្តហើយ យ៉ុនហ្គីក៏រកកន្លែងចុះចតឧទ្ធម្ភាគចក្រ។
« អស់អីហើយ! » ណាមជុនអង្អែលខ្នងថេយ៉ុងលួងលោមកុំអោយថេយ៉ុងតក់ស្លុតនិងហេតុការណ៍មុននេះ។ ថេយ៉ុងមើលទៅកាន់ជេឃេនិងជុងហ្គុកដែលកំពុងតែត្រូវបានកងកម្លាំងដាក់ខ្នោះដៃនោះ រួចងាកមុខចេញភ្លាមៗពេលដែលប្រទាក់ភ្នែកជាមួយជុងហ្គុក។
« សូមអោយគ្រប់យ៉ាងបញ្ចប់ត្រឹមនេះទៅចុះ! » ថេយ៉ុងពោលឡើងតិចៗ តាមសម្លឹងមើលខ្នងអ្នកទាំងពីរដែលប៉ូលីសនាំចេញទៅ។
        ចាប់ពីវិនាទីនេះតទៅសូមកុំអោយគេជួបនឹងបងប្អូនភ្លោះទាំងពីរនាក់នេះទៀត។ គេមិនប្រាថ្នាជួបមុខបងប្អូនភ្លោះទាំងពីរនាក់នេះទៀតឡើយ។
                         *****
     រឿងក្តីឃាតកម្មក៏ត្រូវបានបំបែក ឃាតករក៏ត្រូវបានរកឃើញ គឺបងប្អូនភ្លោះពីរនាក់។ ជេឃេបានសម្លាប់អ៊ំស្រីលី ស្រ្តីចំណាស់ទន់ខ្សោយព្រោះតែជុងហ្គុកបានប្រាប់អោយគេសម្លាប់មុននិងគេទៅជប៉ុនដោយសារតែមានកិច្ចការបន្ទាន់។ ចំណែកឯជុងហ្គុកគឺជាអ្នកសម្លាប់ យ៉ាគិ លោកសាន់ និងលោកគីម។ រឿងក្តីមួយនេះទទួលបានការចាប់អារម្មណ៍និងមានការចុះផ្សាយព្រោកព្រៀក។ ចំណែកអ្នកទោសទាំងពីរនាក់កំពុងស្ថិតក្នុងការពិចារណា ថាគួរតែអោយពួកគេទាំងពីរជាប់គុកអស់មួយជីវិតឬក៏កាត់ទោសប្រហារជីវិត?
    ត្បិតតែរឿងក្តីត្រូវបានបំបែកហើយក្តីតែណាមជុននៅមិនទាន់បញ្ឈប់ការស៊ើបអង្កេតឡើយ។ ដោយសារតែការចង់ដឹងពីប្រវត្តិរូបបងប្អូនភ្លោះពីរនាក់នេះទើបជួលមនុស្សអោយទៅស៊ើបនៅជប៉ុន តែហាក់មិនទទួលបានដំណឹងអ្វីសោះ។ ហាក់បីដូចជាមានការលាក់បាំងយ៉ាងជិតឈឹង។ ខណៈពេលនេះទៅហើយនៅមិនទាន់ឃើញសាច់ញាតិអ្នកទោសមកម្នាក់ឡើយ។ គេពិតជាចង់ដឹងខ្លាំងណាស់ថាតើជុងហ្គុកនិងជេឃេជាកូនរបស់អ្នកណា? ហេតុអ្វីក៏អាថ៌កំបាំងនិងពិបាកស្វែងរកយ៉ាងនេះ?
                          *****
     ប៉ុន្មានថ្ងៃក្រោយ...
      ឆ្លងកាត់រឿងរ៉ាវដ៏សែនរញ៉េរញ៉ៃក្នុងជីវិតរួចមកគ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់។
      ថេយ៉ុងឈរសម្លឹងទៅកាន់ផ្ទះវីឡាមួយខ្នង ដែលផ្តល់អនុស្សាវរីយ៍ជាច្រើនសម្រាប់គេជាមួយនិងជុងហ្គុក។ តែបើឃើញក្រឡេកមើលអោយច្បាស់ក៏ឃើញថា មានដាក់ផ្លាកលក់ជាបន្ទាន់។
     ថេយ៉ុងសម្រេចចិត្តលក់វីឡាមួយខ្នងនេះចោល ដើម្បីកប់អតីតរបស់គេ។ គ្រប់យ៉ាងដែលគេធ្លាប់បានសាង កន្លែងដែលធ្លាប់បានទៅជាមួយជុងហ្គុក គេនិងកប់វាចោលអោយអស់ មិនលើកលែងសូម្បីតែឡានដែលគេធ្លាប់បើកជូនជុងហ្គុកទៅសាលាក៏បានលក់ចោលផងដែរ។
    គេពិតជាព្យាយាមខ្លាំងណាស់ក្នុងការបំភ្លេចជុងហ្គុករួមទាំងជេឃេផងដែរ។
     ប្រសិនជាអាច...
     គេក៏ចង់លុបការចងចាំខ្លួនឯងផងដែរ...
      សុបិនអាក្រក់តែងតែតាមលងបន្លាចគេជារៀងរាល់យប់។ ទារុណកម្មទាំងផ្លូវកាយទាំងផ្លូវចិត្តធ្វើអោយគេស្ទើតែឆ្កួតម្តងៗ ដើម្បីអោយចិត្តស្ងប់គេត្រូវលេបថ្នាំរំងាប់អារម្មណ៍ជារៀងរាល់យប់។ ជួនកាលទោះបីជាគេលេបវាហើយក៏ដោយ ក៏មិនអាចជួយអ្វីបាន។រឿងរ៉ាវដែលបានកើតឡើងក្នុងពេលដ៏ខ្លីមួយនេះបានប៉ះទង្គិចផ្លូវចិត្តរបស់គេជាខ្លាំង។
      ខ្យល់ត្រជាក់ផាត់មករល្វើយៗ ញុំាងអោយអ្នកដែលកំពុងតែឈរភ្លឹកមុននេះ ទាញមួកខ្មៅមកពាក់ ស៊កដៃចូលទៅក្នុងហោប៉ៅអាវ រួចបោះជំហានខ្លីៗចាកចេញពីរបងវីឡាដ៏ស្រស់ត្រកាលមួយនេះ។ នៅក្រោមមួក យើងក៏ឃើញពីទឹកមុខ សោះកក្រោះ ដែលបង្កប់ទៅដោយភាពសោកសៅក្នុងចិត្ត។
                          *****
« ថេយ៍គិតច្បាស់ហើយមែនទេ? » ណាមជុនសួរបញ្ជាក់ម្តងទៀត មុននឹងលូកដៃយកក្រដាសមួយសន្លឹកពីដៃថេយ៉ុងដែលប្រគល់មកអោយគេ។ វាគឺជាក្រដាសលាឈប់ ថេយ៉ុងលាឈប់ពីការងារដែលគេខំប្រឹងតស៊ូ ស្រវាចាប់យក និងស្រឡាញ់ខ្លាំងបំផុត ដើម្បីអ្វី?
« ខ្ញុំគិតច្បាស់ហើយ » ថេយ៉ុងញញឹមស្ងួតទៅកាន់ណាមជុន។ គេត្រឡប់គិតម្តងហើយម្តងទៀត នៅទីបំផុត គេក៏បានរកចម្លើយឃើញ គេពិតជាមិនសាកសមសម្រាប់ការងារមួយនេះទេ។
« បើថេយ៍ចង់ត្រឡប់មកធ្វើការងារនេះម្តងទៀត ទីនេះស្វាគមន៍ថេយ៍ជានិច្ច » ណាមជុនមិនដឹងត្រូវរកពាក្យអ្វីមកនិយាយបញ្ចុះបញ្ជូលថេយ៉ុង មានតែសម្របតាមការសម្រេចចិត្តថេយ៉ុង។ គេធ្វើជាប៉ូលីសស៊ើបអង្កេតមានហេតុផលតែមួយគត់ គឺដើម្បីបានក្បែរថេយ៉ុង។ តែពេលនេះថេយ៉ុងលាឈប់ហើយ តើគេគួរបន្តឬបញ្ឈប់?
« ខ្ញុំសុំលាសិនហើយ » សំឡេងខ្សាវៗស្ទើស្តាប់មិនបាន ថេយ៉ុងនិយាយដោយឈ្ងោកមុខចុះ លាក់បាំងកែវភ្នែកដែលកំពុងតែដក់ទឹកថ្លានោះ។ មុនពេលដែលណាមជុនសួរនាំ ថេយ៉ុងក៏រហ័សដើរចេញយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។ ព្រោះពេលនេះគេមិនចង់ជួបមុខ ឬនិយាយជាមួយអ្នកណាឡើយ។
« ថេយ៍ » ណាមជុនហៅឃាត់ដំណើរ ហើយបោះជំហានវែងៗរបស់គេមកជិតថេយ៉ុង។
« នៅខាងក្រៅត្រជាក់ខ្លាំងណាស់ » ណាមជុនដោះអាវក្រៅ មកគ្របស្មាអោយថេយ៉ុង។
« បន្ទាប់ពីចេញពីនេះ ថេយ៍ទៅណាបន្ត? » ថេយ៉ុងគ្រវីក្បាល គេក៏មិនដឹងដូចគ្នាថាគួរបន្តដំណើរជីវិតរបស់គេនៅទីណាល្អ?ប្រហែលជាមានតែស្រុកកំណើតគេនោះទេដែលជាកន្លែងកក់ក្តៅបំផុត កំពុងរងចាំគេនៅពេលនេះ។
« ខ្ញុំចង់នៅម្នាក់ឯងមួយរយះ លាសិនហើយ »  ថេយ៉ុងលាណាមជុនម្តងទៀត ប្រឹងទប់ទឹកភ្នែកកុំអោយស្រក់ចុះមក។ អារម្មណ៍គេក្នុងពេលនេះវាអួលណែនខ្លាំងណាស់។ ណាមជុនលើកដៃទប់ស្មាថេយ៉ុង រួចវែកសក់ដែលធ្លាក់បាំងភ្នែកថេយ៉ុងចេញ ទើបអោនទៅសង្សឹម ថើបថ្ញាសថេយ៉ុងមួយដង្ហើម ដោយក្តីស្រលាញ់។
« មើលថែខ្លួនអោយបានល្អណា៎ » ថេយ៉ុងងក់ក្បាល រួចរហ័សចេញពីទីនេះ។ បើនៅតែបន្តិចទៀត គេនិងមិនដាច់ចិត្តចាកចេញឡើយ។
     ណាមជុនឈរមើលថេយ៉ុងរហូតដល់ដាច់កន្ទុយភ្នែក លែងឃើញខ្នងរបស់មាឌតូច។ គេបណ្តោយអោយថេយ៉ុងចាកចេញទៅតែម្នាក់ឯង ដើម្បីអោយថេយ៉ុងព្យាបាលរបួសផ្លូវចិត្ត។
                          *****
     សីតុណ្ហភាពកាន់តែចុះត្រជាក់ តែថេយ៉ុងគ្មានអារម្មណ៍ថារងាបន្តិចសោះ ព្រោះតែចិត្តគេបានស្ពឹកស្រពោនអស់ទៅហើយ។ គេបន្តដើរទៅមុខរហូត ដោយគ្មានគោលដៅ។ គេព្យាយាមខ្លាំងណាស់ដើម្បីបំភ្លេចការចងចាំដែលបងប្អូនភ្លោះទាំងពីរនាក់នោះបន្សល់ទុកអោយ។ ព្យាយាមមិនចង់ដឹងមិនចង់លឺ មិនថាពួកគេទាំងពីរត្រូវជាប់គុកពេញមួយជីវីត ឬប្រហារជីវិតឡើយ ក៏គេមិនខ្វល់។
ជុងហ្គុកបានចូលមកផ្តល់ការចងចាំដ៏ល្អរួមជាមួយការចងចាំដ៏អាក្រក់នៅក្នុងជីវិតរបស់គេ។
ចំណែកឯងជេឃេបានចូលមកក្នុងជីវិតគេ ស្ទើតែបំផ្លាញ់ជីវីតគេទាំងមូល។
សរុបមកពួកគេទាំងពីរគ្មានអ្វីដែលត្រូវអោយគេចងចាំទៀតទេ។ ភ្លេចខ្លួនតែបន្តិចថេយ៉ុងក៏មិនដឹងថាខ្លួនដែលមកដលើទីណា ទើបទៅអង្គុយរងចាំរថយន្តក្រុង។ ថេយ៉ុងដាក់ខ្លួនអង្គុយទៅលើតុវែង ផ្អែកក្បាលនិងបង្គោលអំពូលភ្លើង បបូរមាត់ក៏ផ្អឹបជាប់គ្នា។ ផ្ទៃមុខដែលធ្លាប់តែមានស្នាមញញឹម ពេលនេះប្រែជាក្រៀមក្រំ រកថាមិនត្រូវ។ គ្រាប់ព្រិលតូចល្អិតៗក៏ធ្លាក់ចុះមក ថេយ៉ុងភ្ញាក់ខ្លួនព្រឺត យកដៃទៅត្រងព្រិល។ ថ្ងៃនេះគឺជាថ្ងៃដែលព្រិលធ្លាក់ជាលើកដំបូងក្នុងរដូវរងា។
ទីបំផុតថេយ៉ុងក៏ទាញស្នាមញញឹមមកវិញ គេចូលចិត្តព្រិលណាស់។ ពេលដែលឃើញព្រិលបែបនេះគេកាន់តែនឹកដល់លោកប៉ារបស់គេ។ ដោយសារតែនៅពីតូចគេចូលចិត្តព្រិលទើបលោកគីមហៅគេថា កូនខ្លាឃ្មុំទឹកកក។
ងឺត!
ឡានក្រុងដែលផ្ទុកអ្នកដំណើរក៏បានមកដល់។ មនុស្សជាច្រើនក៏នាំគ្នាចុះពីលើឡានក្រុងដើម្បីទៅរកលំនៅដ្ឋាន។ ថេយ៉ុងក្រោកឈរអស់កម្ពស់ ដើរទៅរកឡានក្រុងដែលមានមនុស្សប្រជៀតគ្នាចូលនោះ។ ដោយសារតែភាពត្រជាក់ថេយ៉ិងក៏ស៊កដៃចូលហោប៉ៅអាវដើម្បីរក្សាកម្តៅដៃ។
ឌឹប!
ដោយសារតែមនុស្សច្រើនពេកទើបធ្វើអោយគេបុកនឹងទ្រូងហាប់ណែនរបស់នរណាម្នាក់ ធ្វើអោយជ្រុះមួកពីក្បាល។
« សុំទោសៗ » ថេយ៉ុងពោលពាក្យសុំទោស រួចអោនរើសមួកយកមកពាក់វិញ។ នៅពេលដែលគេងើយមុខទៅមើលម្ចាស់ដើមទ្រូងមួយនេះ គេស្រាប់តែបើកភ្នែកធំៗ ខួរក្បាលដែលស្ពឹកមុននេះក៏ដំណើរការភ្លាមៗ៖
«J..Jk?»
ចប់
11:09

បេសសកម្មតាមរកឃាតកររបស់ថេយ៉ុងបានឈានចូលមកដល់ទីបំផុតហើយ។ នៅទីបំផុតថេយ៉ុងក៏បាកវែកមុខរកឃាតករឃើញ។ អរគុណអ្នកទាំងអស់គ្នាផងដែរ ដែលបានជួយតាមដានវែករកមុខឃាតករជាមួយគ្នា។ បើសិនជាមានអភូតហេតុ យើងនឹងជួបគ្នាម្តងទៀតនៅSeason2🙋🏽‍♂️💜។

បេសកកម្មតាមប្រមាញ់ឃាតករ⛓Tempat cerita menjadi hidup. Temukan sekarang