ភាគ២៣: សុំទោសដែលបងយឺតយ៉ាវក្នុងការតាមរកឯង

726 64 3
                                    

ព្រះអាទិត្យក្រោកឡើងសារជាថ្មីមកបំពេញតួនាទីបំភ្លឺផែនដី ម្តងហើយម្តងទៀតហាក់ដូចជាមិនចេះនឿយណាយ។
ជំហានជើងធ្ងន់ៗបោះសម្តៅមកកាន់បន្ទប់។ ជុងហ្គុកឈរមុខបន្ទប់រួចរាវកូនសោរពីក្នុងហោប៉ៅ។
គ្រឹក!
ស្របពេលដែលទ្វារបើក គេក៏បានឃើញរាងកាយស្គមស្លាំងកំពុងតែសន្លប់បាត់ស្មារតីនៅលើឥដ្ឋ។
« ថេយ៉ុង? » ជុងហ្គុកស្ទុះមកមើលថេយ៉ុងដោយក្តីបារម្ភ ទាំងភ្លេចបិទទ្វារ។
« ថេយ៍ » គេទះថ្ពាល់ថេយ៉ុងតិចៗ ដើម្បីដាស់ តែថេយ៉ុងនៅតែមិនភ្ញាក់ដឹងខ្លួន។ ជុងហ្គុកត្រកងថេយ៉ុងឡើង តែភ្លាមនោះក៏៖
    ផូស!
     ថេយ៉ុងបោកថ្ញាសរបស់គេចំថ្ញាសរបស់ជុងហ្គុកមួយទំហឹង ជុងហ្គុកបែកអំពិលអំពែក តែក៏ប្រឹងតាំងស្មារតីឡើង។ ថេយ៉ុងក៏ឈឺមិនចាញ់គេប៉ុន្មានដែរ។
« បងបោកខ្ញុំ....អ្ហា៎ក! » ជុងហ្គុកលើកដៃទប់ភ្នែក ព្រោះតែត្រូវបានថេយ៉ុងចាក់ម្រាមដៃចូលភ្នែករបស់គេ។ មិនដឹងថាថេយ៉ុងទៅសម្ងំកម្លាំងតាំងតែពីពេលណា។ ស្របពេលដែលជុងហ្គុកមំពុងតែឈឺចាប់នឹងភ្នែក ថេយ៉ុងក៏សម្លឹងទៅមាត់ទ្វារ ដោយក្តីមានសង្ឃឹម។ គេក៏ស្ទុះវឹងរត់សម្តៅទៅកាន់មាត់ទ្វារ តែក៏ត្រូវទប់ជើងភ្លាមពេលដែលឃើញជេឃេបង្ហាញខ្លួនឡើង។
« ចង់ទៅណា? » ថេយ៉ុងដើរថយក្រោយមួយៗមកដល់តុ ខណៈពេលដែលជេឃេដើរចូលមកជិតគេកាន់តែកៀកជាមួយកែវភ្នែកកំណាច។ ថេយ៉ុងទម្លាក់ដៃទៅក្រោម រាវរកថូផ្កា ព្រោះអម្បាញ់មិញគេច្បាស់ខ្លាំងណាស់ថា ឃើញថូផ្កានៅលើតុនេះ។
« គិតថានឹងរត់រួចឬ? »
    ប្រាវ!
« អ្ហា៎ក! » ថេយ៉ុងទាញថូផ្កាមកបោកក្បាលជេឃេ ឈាមក៏ច្រាលចេញមកភ្លាមៗហូរកាត់មុខរបស់ជេឃេ។
« សុំទោសលោកគិតខុសហើយជេឃេ » 
« ចង្រៃយ៎! » ជេឃេជេរប្រទេចកាលដែលថេយ៉ុងរត់គេចចេញពីបន្ទប់នេះបាន។ ជេឃេលើកដៃទប់ក្បាលកុំអោយឈាមហូរមកទៀត ហើយស្ទុះរត់ទៅតាមថេយ៉ុង។
« កុំអោយយើងចាប់បានអោយសោះ មិនអ៊ីចឹងសាកសពរបស់ឯងងាប់មិនស្អាតទេ! » ជេឃេដេញតាមថេយ៉ុងពីក្រោមដែលកំពុងតែរត់ចុះពីលើកាំជណ្តើរញាប់ជើងឥតខុសមួយកាំ។ 
ថេយ៉ុងរត់ចេញពីក្នុងផ្ទះមួយខ្នងនេះដោយឥតងាកក្រោយ។ កាលដែលគេខំប្រឹងរត់ ជើងរបស់គេក៏ចាប់ផ្តើមឈឺម្តងទៀតព្រោះតែមិនទាន់ជាស្បះនៅឡើយ។ គេពិតជាប្រថុយជីវិតខ្លួនឯងខ្លាំងណាស់ដើម្បីដោះដូរជាមួយសេរីភាព។
« ណាមជុន! » ថេយ៉ុងហៅឈ្មោះបុរសដែលគេចាំទាំងយប់ទាំងថ្ងៃដើម្បីរំដោះគេចេញពីទីនេះដោយអារម្មណ៍ក្តុលក្តួល។
គេពិតជាសង្ឃឹមខ្ពស់ខ្លាំងណាស់ថាណាមជុននឹងមកជួយគេ...
ហើយទីបំផុតណាមជុនពិតជាមកពិតមែន។
ណាមជុនពិតជាមកចំពេលល្អណាស់ ទោះបីជាយឺតបន្តិចក៏ពិតមែនតែវាបានធ្វើអោយថេយ៉ុងរំភើបរហូតដល់ហូរទឹកភ្នែកម្តងទៀត។ តែភ្លាមនោះថេយ៉ុងស្រាប់តែបញ្ឈប់ជើង ឈរមើលទៅកាន់ណាមជុនដោយអារម្មណ៍ច្របល់ច្របល់ ចង្វាក់បេះដូងរបស់គេស្ទើតែលោតធ្លាយចេញមកក្រៅ ពេលដែលឃើញណាមជុនលើកកាំភ្លើងឡើងតម្រង់មកកាន់គេ។
« ណាមជុន... »
ផាំង!
ស្នូរកាំភ្លើងលាន់ចេញពីកាំភ្លើងរបស់ណាមជុន។ ថេយ៉ុងទន់ជង្គង់ស្ទើតែដួល ពេលដែលគ្រាប់កាំភ្លើងហោះបញ្ឆិតមុខគេ ហួសទៅក្រោយ។ ថេយ៉ុងលេបទឹកមាត់ក្អឹក ងាកកយឺតៗទៅក្រោយ។ នៅពេលដែលគេងាកទៅក្រោយ រូបភាពដែលគេមិនធ្លាប់រំពឹងក៏បានបង្ហាញឡើង គឺជារូបភាពដែលជេឃេដួលទៅលើដី លើកដៃទប់ស្មាដែលហូរឈាមចេញពេញអាវសររបស់គេ។
ថេយ៉ុងមិនខ្វល់ក៏រត់សម្តៅទៅកាន់ណាមជុន។
« ណាមជុន..ខ្ញុំហ្ហឺៗ...» ថេយ៉ុងយំហ៊ូ និយាយអ្វីមិនចេញគេមានរឿងជាច្រើនណាស់ដែលត្រូវនិយាយជាមួយនិងណាមជុន។ ណាមជុនដោះអាវក្រៅមកពាក់អោយថេយ៉ុង ហើយទាញថេយ៉ុងអោបជាប់ទ្រូង។
« សុំទោសដែលបងយឺតយ៉ាវក្នុងការតាមរកឯង » ណាមជុនថើបសក់ក្បាលថេយ៉ុងហើយបន្តឹងដៃអោបថេយ៉ុងណែនជាងមុន។
ណាមជុនពិតជាបានខំប្រឹងខ្លាំងណាស់ក្នុងការតាមរកថេយ៉ុង។ នៅថ្ងៃដែលថេយ៉ុងបានទាក់ទងទៅកាន់គេ គេក៏បានឆែកពីប្រព័ន្ធទូរស័ព្ទដែលទាក់ទងមក តាមបច្ចេកវិទ្យារបស់គេ ហើយក៏ចាប់បានទីតាំងដែលថេយ៉ុងនៅ។
គឺនៅទីកន្លែងនេះហើយ!
មុននិងគេបានឈានជើងមកដល់ទីនេះគេបានរៀបគម្រោងការណ៍យ៉ាងល្អិតល្អន់ ដោយមានយ៉ុនហ្គីជួយពីក្រោយ។ មានកងប្រដាប់អាវុធជាច្រើនត្រៀមចាំចូលមកវាយលុក ហើយកាលដែលគេមកនេះគឺដើម្បីមកលបមើលឱកាសល្អដើម្បីចូលទៅក្នុងផ្ទះវីឡាមួយខ្នងនេះ។ តែមិននឹកស្មានថារូបភាពដែលគេឃើញ គឺថេយ៉ុងកំពុងតែរត់ចេញពីផ្ទះនេះដោយបាតជើងទទេ ខោអាវមើលមិនយល់ រាងកាយស្លេកស្លាំង ភ្នែកស្លន់ ដែលធ្វើអោយបេះដូងគេឈឺខ្ញាកៗដូចជាមានអ្វីមកចាក់ឆ្កៀលយកចេញពីទ្រូងបាត់ទៅ។
គេពិតជាស្អប់ខ្លួនឯង និងអត់បន្ទោសខ្លួនឯងមិនបានដែលមិនគួរណាប្រើពេលរកថេយ៉ុងយូរដល់ថ្នាក់នេះ។ មិនដឹងថាតើថេយ៉ុងទទួលរងការឈឺចាប់អ្វីខ្លះអំឡុងពេលដែលបងប្អូនពីរនាក់នេះចាប់ខ្លួនមក គេគួរតែមកអោយបានលឿនជាងនេះ។
« បងសុំទោស បងពិតជាអត់បានការមែន »
« មិនមែនជាកំហុសរបស់បងនោះទេ » ថេយ៉ុងបង្ហូរទឹកភ្នែកសើមជោគអាវណាមជុន តែគេមិនបន្ទោសណាមជុនដែលអោយគេរង់ចាំយូរនោះទេ។ ជាការពិតគេពិតជារំភើបខ្លាំងណាស់ដែលណាមជុនបង្ហាញខ្លួនឡើងនាពេលនេះ។
« បងយ៉ាងម៉េចហើយ? » ជុងហ្គុកជួយលើកជេឃេឡើង កែវភ្នែកពេញដោយគុំនុំ សម្លឹងទៅកាន់ណាមជុនដែលកំពុងតែអោបថេយ៉ុងពីចម្ងាយនោះ។ គេក៏ទាញកាំភ្លើងដែលយកមកជាប់ដៃមុននេះ លើកឡើងតម្រង់ចំកណ្តាលក្បាលណាមជុនពីចម្ងាយ។
ភ្នែករបស់ណាមជុនរហ័សណាស់ គ្រាន់តែឃើញជុងហ្គុកលើកកាំភ្លើងឡើងគេក៏ទាញកាំភ្លើងរបស់ខ្លួនកេះកៃបានមុនជុងហ្គុក។
« នៅអោយស្ងៀម! » ណាមជុនប្រាប់ថេយ៉ុង ហើយដៃរបស់គេក៏អោបថេយ៉ុងកាន់តែណែនជាងមុនដោយដៃតែម្ខាង។ ថេយ៉ុងនៅស្ងៀមតាមសម្តីណាមជុនឥតហ៊ានងាកក្រោយឬកម្រើកឡើងគឺសម្ងំក្នុងទ្រូងរបស់ណាមជុន។
ផាំង!
មួយគ្រាប់ចំដៃជុងហ្គុកបណ្តាលអោយកាំភ្លើងជ្រុះពីដៃរបស់គេ។ នៅពេលដែលគេបម្រុងអោនរើសក៏ត្រូវមួយគ្រាប់ទៀតចំស្មាខាងឆ្វេង។ ថេយ៉ុងញ័រខ្លួនទទ្រើកកាលដែលលឺស្នូរកាំភ្លើងនៅជិតត្រចៀកដល់ទៅពីរគ្រាប់។
« ហុឹសឯងខ្លាំងបានតែជាមួយខ្មៅដៃប៉ុណ្ណោះ! » ណាមជុនបញ្ជេញស្នាមញញឹមឥតមានខ្លាចញញើតជាមួយបងប្អូនភ្លោះពីរនាក់នេះ។
To be continued

បេសកកម្មតាមប្រមាញ់ឃាតករ⛓Donde viven las historias. Descúbrelo ahora