ថេយ៉ុងចេញពីបន្ទប់យ៉ាងប្រញាប់ប្រញាល មកដល់ជាន់ក្រោមក៏ប្រទះឃើញជុងហ្គុកកំពុងតែរៀបចំអាហារពេលព្រឹករួចជាស្រេច។
« ជុងហ្គុកហេតុអ្វីមិនដាស់បង ឯងក៏ដឹងថាបងមានការប្រញាប់? »
« សុំទោស ខ្ញុំឃើញបងគេងលក់ស្រួលទើបមិនចង់រំខាន » ជុងហ្គុកពោលឡើងដោយទឹកមុខដឹងកំហុស ថេយ៉ុងឃើញហើយ មិនអាចបន្ទោសគេបន្តបាន។
« ហ្ហើយ បងរវល់ បងទៅសិនហើយ » ថេយ៉ុងដកដង្ហើមធំរួចចាកចេញទៅ ជុងហ្គុកមើលខ្នងរាងតូច រួចងាកមកមើលអាហារដែលនៅពេញតុ វាសល់ទៀតហើយ។ ថេយ៉ុងមិនអើពើនឹងអ្វីដែលគេកំពុងតែខិតខំធ្វើជាពិសេសសម្រាប់ខ្លួននោះទេ។មន្ទីពេទ្យ
« Bossយ៉ាងម៉េចហើយ? » ថេយ៉ុងដើរមកក្បែរណាមជុនដែលឈរអោបដៃផ្អែកជញ្ជាំង ជើងគោះតិចៗទៅលើឥដ្ឋ។
« មិនដឹងទេ »
កន្លងផុតទៅបីម៉ោងទើបដុកទ័រចេញមកផ្តល់ដំណឹងថា លោកសាន់បានរួចផុតពីសេចក្តីស្លាប់ហើយ តែភ្នែកគាត់ត្រូវខូចម្ខាង ហើយគាត់មិនអាចនិយាយបានមួុយរយះធំ អាចឈានចូលដល់ឆ្នាំឬក៏មិនអាចនិយាយជារៀងរហូតតាមប្រសាន៍របស់ដុកទ័រ។ ជេនជាមួយនឹងម្តាយ អង្គុយយំក្បែរគ្រែអ្នកជំងឺ ថេយ៉ុងឃើញហើយអត់អាណិតមិនបាន។
« ជេន » ថេយ៉ុងដាក់ដៃអង្អែលខ្នងជេន។
« បងថេយ៍ » ជេនយំអណ្តឺតអណ្តត រួចបន្តនិយាយ៖
« បងត្រូវចាប់វាមកដាក់ទោសអោយបាន ហុឹកៗ » ថេយ៉ុងលែងហ៊ានសន្យាហើយថាអាចនឹងចាប់គេម្នាក់នោះបានឬក៏អត់? ព្រោះរឿងវាកាន់តែរញ៉េរញ៉ៃពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងបន្ទប់សម្ងាត់ ថេយ៉ុងនិងណាមជុន អង្គុយមើលVideoសកម្មភាពដែលជនប្លែកមុខកំពុងតែព្យាយាម សម្លាប់លោកសាន់។ នៅចំណតឡានមានតែកាមេរ៉ាតែមួយនឹងនៅឆ្ងាយ ធ្វើអោយមើលទៅឃើញព្រិលៗ ។ ពួកគេទាំងពីរមិនអាចកំណត់មុខបានឡើយថាជាអ្នកណា ព្រោះតែវាពាក់ឈុតខ្មៅដូចកាលពីមុន។ តែអ្វីដែលថេយ៉ុងអាចចាប់បាន គឺគេម្នាក់នេះមានដំណើរខុស ពីលើកដំបូង គេដើរដូចជាមនុស្សធម្មតា មិនចម្លែកដូចលើកមុនដែលថេយ៉ុងច្បាស់ក្នុងចិត្តថា គឺជាមនុស្សផ្សេងគ្នា។
« ពួកគេជាមនុស្សផ្សេងគ្នា »
« មិនអាចនោះទេ ព្រោះវាប្រើខ្មៅដៃចាក់សម្លាប់ ដូចករណីមុនៗ »
« តែដំណើរដើរខុសគ្នា »
« វាគ្រាន់តែផ្លាស់ប្តូរឥរិយាបទតែប៉ុណ្ណោះ » ណាមជុននិយាយចប់ ទាញខ្មៅដៃដែលស្នៀតទៅនឹងត្រចៀកមកបង្វិលលេង។ ណាមជុនប្រើម្រាមដៃបង្វិលខ្មៅដៃចុះឡើងៗ ជាការកំសាន្តបំបាត់ភាពតានតឹង។ គេប្រើតែដៃម្ខាងតែប៉ុណ្ណោះ ម្រាមដៃរបស់គេផ្លាស់ប្តូរខ្មៅដៃទៅមកៗ ញាប់ឡើងៗ រហូតដល់ថេយ៉ុងព្យាយាមមើលមិនព្រិចភ្នែក។
« ណាមជុន »
« ហឹម? »
« ខ្ញុំ....ខ្ញុំមានការរវល់បន្តិច » ណាមជុនងក់ក្បាល ថេយ៉ុងក៏បានចាកចេញទៅ។
ងឺត!ឡានពណ៌ខ្មៅឈប់ង៉ក់នៅមុខ មន្ទីពេទ្យពិភាក្សាផ្លូវចិត្ត។ ថេយ៉ុងបើកទ្វារចុះចេញពីឡាន ជំហានជើងរបស់គេកំពុងតែបោះសម្តៅចូលក្នុងមន្ទីពេទ្យមួយនេះ?
*****
អាកាសធាតុថ្ងៃនេះអំណោយផលល្អណាស់ មេឃស្រទុំ រីឯខ្យល់បក់ល្វើយៗ មកប៉ះនឹងសក់ពណ៌ត្នោតរបស់កម្លោះ ហ៊ូសុក។ ហ៊ូសុកអង្គុយនៅមាត់ទន្លេ ដោយទឹកមុខធុញទ្រាន់ គេមកដល់កូរ៉េតាំងពីម្សិលមិញ តែថេយ៉ុងក៏រវល់ ណាមជុនក៏មិនទំនេរ មិនដឹងត្រូវនិយាយរកអ្នកណា ក៏មកអង្គុយសម្ងំគប់ដុំថ្មទៅក្នុងទឹកទន្លេ ក្រែងបំបាត់ភាពអផ្សុកបានខ្លះ។ ហ៊ូសុកកាន់ដុំតូចគប់ទៅក្នុងទឹក ដោយមិនបានមើលអោយច្បាស់ថាវាជាដុំថ្មឬមួយក៏អត់?
ផាំង...ទឹកសាចមកលើគោកបណ្តាលអោយហ៊ូសុកសើមជោគ។ ហ៊ូសុកក្អកខិកៗ ព្រោះតែឈ្លក់ទឹក។ ទឹកស្ងប់ទៅវិញ គេក៏ឃើញថាត្រីជាច្រើនក្បាលងាប់អណ្តែតផ្ងារពោះ ពេញទន្លេ។
« ចេតរយហើយអញ » ហ៊ូសុក លើកដៃទះថ្ញាស់ គេទើបតែនឹកឃើញថា ដុំដែលគេគប់មុននេះវាគឺជាគ្រាប់បែកខ្នាតតូចដែលគេបានផលិត ថានឹងត្រៀមយកទៅអោយណាមជុននិងថេយ៉ុង តែគ្រប់យ៉ាងត្រូវបញ្ចប់។ ហ៊ូសុកងាកមើលឆ្វេងស្តាំ មិនឃើញមាននរណាម្នាក់ឆ្លងកាត់ទីនេះ ទើបគេញឹមៗ ដើរលបៗ ចង់គេចយករួចខ្លួន។
« ចង់គេចទៅណា? » ហ៊ូសុកងាករកមើលប្រភពសំឡេង គេលេបទឹកមាត់ក្អឹក ពេលដែលឃើញលោក ឧត្តមសេនីយ៍ឯក យ៉ុនហ្គី មេបញ្ជាការជើងទឹកកំពុងតែមើលមកគេដោយក្រសែរភ្នែកកំណាច។
« អូយ៎ លែងសិនមើល៎ ប្រាប់ហើយតើថាច្រឡំដៃ » ហ៊ូសុកប្រទែងប្រទប់គ្នាជាមួយ យ៉ុនហ្គី ព្រោះតែគេកំពុងតែចង់ចាប់ខ្លួនចូលប៉ុស្តិ៍។
« សម្រួលគ្នាទៅណា គ្នាឯងតើ » ហ៊ូសុកបោសអង្អែលដៃយ៉ុនហ្គី លេងចាក់ខ្សែរអោយយ៉ុនហ្គីទន់ចិត្ត តែយ៉ុនហ្គីនៅតែរក្សាទឹកមុខរាបស្មើដដែល។
« ឯងមានដឹងទេថាធ្វើបែបនេះ វាបំពុលត្រីដែលនៅក្នុងទឹក ឃើញទេថាត្រីរាប់រយក្បាលងាប់គរលើគ្នា ចុះប្រសិនជាវាផុតពូជគិតយ៉ាងម៉េច? ហើយមួយវិញទៀត ហ៊ានប្រើអាវុធបន្ទុះខុសច្បាប់ទៀត គិតទៅមើលតើទោសមួយនេះគួរតែដាក់អោយជាប់គុកប៉ុន្មានខែ ប៉ុន្មានឆ្នាំទើបល្អ? »
« ប្រាប់ហើយតើ ថាខ្ញុំច្រឡំ »
« អ៊ីចឹង យើងច្រឡំចាប់ឯងដែរ » យ៉ុនហ្គីចាប់លីហ៊ូសុក ដើរសម្តៅមកកាន់ឡាន។
« អ្ហាយយ៉ុនហ្គី លែងខ្ញុំ លែងខ្ញុំភ្លាមទៅ ខ្ញុំស្បថខ្ញុំនឹងមិនអោយប្រុសសំអ៊ុយដូចជាលោកឃើញមុខដ៏ស្រស់ស្អាតរបស់ខ្ញុំទៀតទេ » ហ៊ូសុកគក់ផង រើផង ស្រែកដាក់ត្រចៀកផង តែយ៉ុនហ្គីនៅតែមិនព្រមដាក់គេចុះ។ អោយតែជួបមុខយ៉ុនហ្គីលើកណាគេដឹងតែចូលគុករហូត ហើយនេះក៏ជាមូលហេតុដែលគេឈប់និយាយរកយ៉ុនហ្គីដល់ទៅ៥ឆ្នាំ។ កាលពី៥ឆ្នាំមុន ហ៊ូសុក បានតាមញ៉ែយ៉ុនហ្គីមិនលស់ថ្ងៃ តែយ៉ុនហ្គីបែរជាមិនអើពើជាមួយគេ រហូតដល់ថ្ងៃមួយ គេបានស្បថចំពោះមុខយ៉ុនហ្គីថា៖
« ខ្ញុំស្បថ ថានឹងយកបេះដូងលោកអោយបាន មីន យ៉ុនហ្គី » ព្រោះតែពាក្យសម្បថមួយនេះហើយ ទើបបានជាយ៉ុនហ្គីចាប់គេដាក់គុក ពីបទប៉ងសម្លាប់ លួចយកអវៈយវៈ។
*****
ណាមជុននិងថេយ៉ុងកំពុងតែធ្វើដំណើរដោយថ្មើជើងនៅម្តុំសួនដែលយ៉ាគិត្រូវបានគេសម្លាប់។ បុរសថ្ពាល់ខួច ពាក់កាសនឹងត្រចៀក បើកចម្រៀង រួចងក់ក្បាលតិចៗ តាមចង្វាក់ភ្លេង ដោយដៃម្ខាងកាន់កូនសៀវភៅ ដៃម្ខាងកាន់ខ្មៅដៃ ដូចជាកំពុងតែកក់ត្រាពីអ្វីមួយ។
ថេយ៉ុងថយក្រោយពីបីជំហាន ដោយអោយណាមជុនដើរទៅមុន រួចគេសង្កេតពីដំណើរដើរបស់ប្រុសម្នាក់នេះស្ងាត់ៗ។ណាមជុនមានដំណើរដើរស្រដៀងទៅនឹងឃាតករ ដែលព្យាយាមសម្លាប់លោកសាន់កាលពីព្រឹកមិញ កម្ពស់របស់គេក៏ខ្ពស់ ប្រហាក់ប្រហែលគ្នា ធ្វើអោយគេអត់គិតមិនបាន។ ថេយ៉ុងព្យាយាមរុញច្រានគំនិតដែលសង្ស័យណាមជុនចោល តែវាមិនអាច។ មិនថាណាមជុនទៅណាគេតែងតែយកសៀវភៅកំណត់ហេតុទៅជាមួយ ហើយដើម្បីកក់ត្រាអ្វីមួយគេតែងតែប្រើខ្មៅដៃ។
« ណាមជុន » ណាមជុនទប់ដំណើរ ដោះកាសចេញពីត្រចៀក គេលើកចិញ្ចើមដាក់ថេយ៉ុង ចង់បញ្ជាក់ម្តងទៀតថាមុននេះថេយ៉ុងបានហៅគេឬក៏អត់?
« មួយរយះនេះ តើបងបានលេបថ្នាំជាប្រចាំទេ? » សំណួររបស់គេបានធ្វើអោយទឹកមុខណាមជុន ប្រែប្រួលមួយរំពេច។
ណាមជុនធ្លាប់ជាមនុស្សវិកលចរិក គេចូលចិត្តសម្រែកស្រែករបស់សត្វឬមនុស្សដែលឈឺចាប់ដូចជិតស្លាប់ គេចូលចិត្តឈាម ក្លិនឈាមធ្វើអោយគេអារម្មណ៍ល្អ។ នៅពេលដែលគេមានអារម្មណ៍ថាស្ត្រេសគេនឹងត្រេកត្រអាល ចង់សម្លាប់សត្វ ឬពេលខ្លះគេស្ទើតែលើកដៃសម្លាប់មនុស្ស តែទាំងអស់នេះវាគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះ។
« ថេយ៍សួរធ្វើអី? »
« ខ្ញុំ...ខ្ញុំបានទៅជួបបងជីន គាត់ប្រាប់ថា បងខានទៅបើកថ្នាំមួយរយះមកហើយ » ថេយ៉ុងងើយមុខឡើងមើលទៅអ្នកដែលមានកម្ពស់ខ្ពស់ជាងខ្លួន។
« ថេយ៍គិតថាបងសម្លាប់ពួកគេមែនទេ? » ណាមជុនដៅគំនិតថេយ៉ុង ជើងរបស់គេកំពុងតែឈានចូលមកកាន់តែជិតថេយ៉ុង។
« ខ្ញុំមិនចង់គិតនោះទេ តែបងធ្លាប់និយាយថា ខ្មៅដៃមួយដើម.... » ថេយ៉ុងនិយាយមិនទាន់ចប់គេក៏ស្ងាត់មាត់ ទើបណាមជុននិយាយជំនួស។
« ខ្មៅដៃមួយដើមអាចប្រើប្រាស់ក្នុងន័យពីរយ៉ាង ទីមួយចាប់កាន់សសេរ ទីពីរ ចាប់កាន់សម្លាប់មនុស្ស »
To be continued
YOU ARE READING
បេសកកម្មតាមប្រមាញ់ឃាតករ⛓
Short Storyថេយ៉ុងជាប៉ូលីសស៊ើបអង្កេតដ៏ឆ្នើមម្នាក់ដែលត្រូវបានថ្នាក់លើចាត់ឲ្យតាមប្រម៉ាញ់ឃាតកររោគចិត្តម្នាក់ដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ក្នុងបេសកកម្មនេះគេមានរយៈពេលត្រឹមតែ 15 ថ្ងៃប៉ុណ្ណោះដើម្បីវែកមុខរកឃាតករ។ "អ្វីដែលគេចងចាំបំផុតក្នុងការចេញប្រតិបត្តិការគឺមិនត្រូវទុ...