ភាគ២១: ថ្ងៃនេះប្រហែលវាមានចំណីភ្នែកល្អៗមើលជាច្រើនហើយ

668 60 8
                                    

ថេយ៉ុងអង្គុយសម្លឹងមើលទូរស័ព្ទដែលទុកចោលលើតុឥតធ្មិចភ្នែកអស់ពេលវាយូរ។ គេងាកទៅមើលអ្នកដែលគេងលើគ្រែ ហើយលេបទឹកមាត់អោយផ្សើមវំពង់កបន្តិច ព្រោះតែវាស្ងួតខេះខ្លាំងពេក។ ទម្រាំតែគេហ៊ានសម្រេចចិត្តដាក់ជើងចុះពីលើគ្រែ គេអង្គុយគិតច្រើននាទីទៅហើយ។
ជំហានជើងខ្លីៗក៏បានដើរយ៉ាងថ្នមជាទីបំផុត សម្តៅទៅកាន់តុ។ ថេយ៉ុងស្រវាយកទូរស័ព្ទមកកាន់ ដោយមិនភ្លេចដៀងភ្នែកមើលជុងហ្គុកម្តងទៀតដើម្បីអោយប្រាកដចិត្តថា ជុងហ្គុកមិនទាន់ភ្ញាក់ដឹងខ្លួននៅឡើយ។ ដៃរបស់ថេយ៉ុងក៏ចុចលេខញាប់ស្អេក ដើម្បីទាក់ទងទៅកាន់ណាមជុន ព្រោះមានតែវិធីមួយនេះទេដែលអាចអោយគេចេញពីទីនេះបាន។
« ហាឡូ? » សំឡេងនៃខ្សៃម្ខាងទៀត ធ្វើអោយចិត្តថេយ៉ុងធូរស្រាលខ្លាំងណាស់ វាជាសំឡេងដែលគេខានស្តាប់ច្រើនថ្ងៃមកហើយ។
« ណាមជុននេះគឺខ្ញុំណា៎ »
« ថេយ៍? ថេយ៉ុងមែនទេ? »
« ហុឹកត្រូវហើយគឺខ្ញុំ... » កំពុងតែសន្ទនាគ្នា ស្រាប់តែមានដៃមាំមួយគូកញ្ចក់ទូរស័ព្ទចេញពីដៃរបស់ថេយ៉ុង។
« ជុងហ្គុក? » ថេយ៉ុងលាន់មាត់ឡើងដោយអារម្មណ៍ភិតភ័យ ដ្បិតផ្ទៃមុខរបស់ជុងហ្គុកពេលនេះពិតជាមាំនិងគួរអោយញញើតជាខ្លាំង។
« ហាឡូថេយ៍? » ណាមជុនផ្ទៀងត្រចៀកចាំស្តាប់ តែហាក់ដូចជាមិនបានលឺអ្វី ប្រៀបដូចជាគ្រប់យ៉ាងជាប់គាំងមួយកន្លែង។ តែសំឡេងរបស់ណាមជុនបានធ្វើអោយ ជុងហ្គុកខឹងកម្រោល បោកទូរស័ព្ទចោលលឺសូរតែប្រាវ* ទូរស័ព្ទក៏លែងដំណើរការភ្លាមៗ ព្រោះតែទទួលរងការខូចខាតធ្ងន់ធ្ងរ។
« ជុងហ្គុក...»
« បងទាក់ទងទៅវាមែនទេ? » ជុងហ្គុកច្របាច់ស្មាថេយ៉ុងអង្រួនខ្លាំងៗ។
« អូយ៎! » ថេយ៉ុងឆ្លើយមិនកើត ព្រោះតែជុងហ្គុកអង្រួនគេខ្លាំងពេកស្ទើតែជ្រុះក្បាលចេញពីកទៅហើយ។ ជុងហ្គុកទាញកន្រ្តាក់អាវសឺមុីពណ៌ស ដែលនៅលើខ្លួនថេយ៉ុងចេញ បណ្តាលអោយឃើញស្នាមដែលគេបានបោះត្រាពីលើថ្មីៗនេះ តែពេលនេះប្រហែលជាត្រូវបន្ថែមអោយបានច្រើនជាងនេះហើយទើបបាន។
« អូយ៎! » រាងកាយរបស់ថេយ៉ុងត្រូវបានដួលទៅក្រោយតាមកម្លាំងដែលជុងហ្គុករុញច្រាន គេក៏មានអារម្មណ៍ថាជើងរបស់គេវាចាប់ផ្តើមឈឺខ្ញាកៗ។
« នឹកវាខ្លាំងណាស់មែនទេ? » សំឡេងរាបស្មើជាមួយកែវភ្នែកកំណាច ធ្វើអោយថេយ៉ុងអាចជ្រាបដល់ចំហាយមិនល្អដែលកំពុងតែកើតឡើងលើគេនាពេលបន្តិចទៀតនេះ។
ជុងហ្គុកពិតជាខឹងគ្រោធខ្លាំងណាស់ កាលដែលថេយ៉ុងទាក់ទងទៅកាន់ណាមជុន ព្រោះតែគេស្អប់ណាមជុន ហើយក៏ចង់កំចាត់អោយបាត់ពីមុខពីមាត់ ដូច្នេះពេលនេះគេនឹងដាក់ទោសថេយ៉ុងតាមកំហឹងដែលមានក្នុងខ្លួន។
« កុំអីជុងហ្គុក...» ជុងហ្គុកចាប់ទាញខោខ្លីរបស់ថេយ៉ុង ដោយមិនខ្វល់ពីពាក្យអង្វរក។
« បិទមាត់របស់បងទៅ! » ជុងហ្គុកច្របាច់ថ្គាមថេយ៉ុងមួយទំហឹង រួចអោនទៅខាំញក់ញីបបូរមាត់តូចមួយនេះដោយគ្មានការថ្នាក់ថ្នម រហូតដល់ដាច់រលាត់សាច់ហូរឈាមចេញមករឹមៗ។
« ខ្ញុំស្អប់វាណាស់ វាចង់បានបង វាស្រលាញ់បង! » ជុងហ្គុកពោលឡើងក្តែងៗ។
« តែយើងស្អប់ឯង យើងស្អប់ឯងជុងហ្គុក » ថេយ៉ុងក៏ស្រែកជះពីអារម្មណ៍ដែលគេមានឥឡូវនេះត្រឡប់ទៅវិញ។ មែនហើយគេពិតជាស្អប់ជុងហ្គុកណាស់ តាំងតែពីជុងហ្គុកឈានជើងចូលមកក្នុងជីវិតរបស់គេ។ ជីវិតដែលធ្លាប់តែស្ងប់ស្ងាត់ប្រែទៅជារញ៉េរញ៉ៃ គ្មានកោះត្រើយ ជីវិតរបស់គេទាំងមូលត្រូវស្ថិតក្រោមកណ្តាប់ដៃបងប្អូនពីរនាក់នេះ ប្រៀបដូចជាឧបករណ៍មួយយ៉ាងអ៊ីចឹង។
មកទល់ពេលនេះថេយ៉ុងនៅតែមិនអាចស្វែងរកចម្លើយឃើញ ថាជុងហ្គុកចូលមកក្នុងជីវិតគេ ធ្វើគ្រប់យ៉ាងដើម្បីយកគេមកក្បែរដើម្បីអ្វី? តើវាគ្រាន់តែជាក្តីស្រលាញ់ឬមានអ្វីផ្សេងទៀតពីនេះ?
« បងត្រូវតែស្រលាញ់ខ្ញុំ ត្រូវតែស្រលាញ់ខ្ញុំតែម្នាក់គត់! »
« យើងគ្មានថ្ងៃស្រលាញ់ឯងទេជុងហ្គុក » សម្តីរបស់គេហាក់ដូចជាយកសាំងទៅចាក់លើភ្លើងដែលកំពុងឆេះ។ កែវភ្នែកជុងហ្គុកស្រាប់តែក្រហាមតែត ដៃមាំទាំងគូក៏លូកមកច្របាច់កថេយ៉ុងយ៉ាងណែន។
« ឆាប់និយាយភ្លាមមកថាបងស្រលាញ់ខ្ញុំ »
« អ្ហឺ..! » ថេយ៉ុងរមិចរមួលបេះដៃជុងហ្គុកចេញពីករបស់ខ្លួន គេពិតជាពិបាកដកដង្ហើមខ្លាំងណាស់។
« និយាយភ្លាមមក » ជុងហ្គុកឆ្លើយសម្លុតដោយមិនបានគិតនោះទេថាថេយ៉ុងស្ទើតែដាច់ខ្យល់ស្លាប់ភ្លាមៗទៅហើយ។
« ចង្រៃយ៎ មានរឿងអី? » ជេឃេចូលមកក្នុងបន្ទប់ដោយអារម្មណ៍តប់ប្រមល់ តែក៏ត្រូវមកភាំងពេលដែលឃើញជុងហ្គុកកំពុងតែច្របាច់កថេយ៉ុង។ មានរឿងអ្វីកើតឡើងមុនពេលគេចូលមកទីនេះ ក្រែងជុងហ្គុកស្រលាញ់ថ្នាក់ថ្នមថេយ៉ុងណាស់មិនអ៊ីចឹង? តែហេតុអ្វីពេលនេះ? សញ្ញាឆ្ងល់បានលេចឡើង។ ថេយ៉ុងស្លឺភ្នែកឡើងលើ ទើបជុងហ្គុកប្រលែងដៃចេញពីក តែវាមិនទាន់បញ្ចប់ត្រឹមនេះឡើង នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
« ថេយ៉ុងកំពុងទាក់ទងទៅអាម្នាក់នោះ ដើម្បីចេញពីទីនេះ! »
« អូ៎ ទាល់តែបំបាក់ជើងវាទើបបាន! » ជេឃេជញ្ជក់មើលមកកាន់ថេយ៉ុង។
« ខិកៗ » ថេយ៉ុងក្អកខិកៗ ដៃរបស់គេស្ទាបកដែលមានស្នាម មុននេះគេគិតថាគេនឹងស្លាប់ទៅហើយ។ មិនទុកអោយថេយ៉ុងដកដង្ហើមស្រួលឡើយ ជុងហ្គុកក៏ចាប់លើកបោះថេយ៉ុងទៅលើពូកគ្មានត្រាប្រណី។
« ថ្ងៃនេះប្រហែលវាមានចំណីភ្នែកល្អៗមើលជាច្រើនហើយ! » ជេឃេអង្អែលចង្ការ មើលមុខប្អូនប្រុសថាតើប្អូនរបស់គេម្នាក់នេះ នឹងដាក់ទោសកូនខ្លាតូចម្នាក់នេះយ៉ាងម៉េចខ្លះ។ សង្ឃឹមថាវានឹងឃោឃៅជាទីបំផុតទៅចុះ ព្រោះតែគេចូលចិត្តភាពឃោឃៅ ជាពិសេសចូលចិត្តពេលដែលថេយ៉ុងបញ្ជេញទឹកភ្នែកស្រែកយំអង្វរ។
ជុងហ្គុកដោះខ្សែក្រវ៉ាត់ចេញពីចង្កេះខោហើយក៏យកវាទៅវាត់លើសាច់ខ្នងរបស់ថេយ៉ុង។
ឆ្វាច់!ឆ្វាច់!
« អ្ហាយ! » ថេយ៉ុងយកដៃរងរាងកាយរបស់គេ វាពិតជាឈឺខ្លាំងណាស់ព្រោះតែគ្មានសាច់កំណាត់អាវបិទបាំង។ ស្នាមក្រហមក៏លេចឡើងភ្លាមៗពេលដែលជុងហ្គុកវាត់ទៅលើសាច់របស់ថេយ៉ុង។
ឆ្វាច់!ឆ្វាច់!
« ហុឹកឈឺណាស់ » ថេយ៉ុងយំសសឹកអោបរាងកាយរបស់ខ្លួន ក្រោមស្នាមញញឹមពេញចិត្តពីជេឃេ។
To be continued

បេសកកម្មតាមប្រមាញ់ឃាតករ⛓Where stories live. Discover now