Monday 2/3

363 35 77
                                    

ក្រេក!!!
ស្នូរទ្វារបានបន្លឺឡើងនៅផ្ទះដែលពោរពេញដោយភាពងងឹតស្លុប ជើងវែងលើឡើងហើយដើរចូលទៅទាំងមិនញញើត។ គេឈានជើងចូលទៅដោយភ្នែកក្រលែកមើលជុំវិញទាំងញញឹមដៃមាំបានលើទៅប៉ះរាល់រូបថតយ៉ាងច្រើននៅលើជញ្ជាំងបបូរមាត់ប្រែរជាសើចស្រស់តែដៃម្ខាងរបស់គេបែរជាមានពោរពេញទៅដោយឈាម។

"ចាំជួបគ្នា..!!"
សំឡេងបន្លឺឡើងតែម្នាក់ឯងក្នុងបន្ទប់ស្ងាត់ រូបថតត្រូវបានបំភ្លឺដោយភ្លើងរាត្រីក្រហមស្រាលៗ មុខមនុស្សម្នាក់លេចលើពេញជញ្ជាំងបន្ទប់នោះគឺ ហុីស៊ុង!

ឈូ!!
សំឡេងលាងសម្អាតខ្លួនប្រាណក្នុងបន្ទប់ទឹកនៅផ្ទះធំល្មមមួយដែលពេលនេះ ហុីស៊ុង កំពុងតែបាញ់ទឹកមកលើខ្លួនឯងហើយគិតពីរឿងដែលបានកើតឡើងកាលពីល្ងាចមិញ។

"តើគេជានរណា?"
ហុីស៊ុង សួរខ្លួនឯងទាំងព្យាយាមនឹកគិតព្រោះ ស៊ុងហ៊ុន បានស្គាល់គេយ៉ាងច្បាស់ខុសពីខ្លួែលគេជានណាក៏មិនដឹង ដូច្នេះតើវាអាចទេដែលពួកគេប្រហែលជាមនុស្សធ្លាប់ស្គាល់គ្នាពីអតីត។

ក្រាក!!
ក្រោយសម្អាតខ្លួនរួចគេក៏ទាញកន្សែងមករុំចង្កេះហើយបើកទ្វារចេញមកខាងក្រៅ មកដល់ភ្លាមក៏ឈរគាំងតែម្តង

"អឹម! ហាយ!!"

"តាមមកដល់ផ្ទះយើងទៀត?តើឯងចង់បានស្អីខ្វះសិលធម៌ពេកហើយ"
ហុីស៊ុង ឈរពីចម្ងាយនិងម្នាក់ទៀតដែលមិនដឹងជាលួចចូលផ្ទះគេតាំងពីកាល មកអង្គុយផឹក wine ធ្វើមិនដឹង។

"ដែលមិនចូលបន្ទប់ទឹកមើលឯងនិងវាសុជីវធម៌ខ្ពល់ពេកផង"
ស៊ុងហ៊ុន សើចហើយតបទៅវិញទាំងដៃចាក់ស្រាក្រហមមកក្រេបបន្តិច ទាំងអង្គុយគង់អន្ទាក់ខ្លាផឹកតែម្នាក់ឯង។

"ចេញទៅ!"
ហុីស៊ុង សម្លឹងមុខគេហើយនិយាយដេញឲ្យទៅវិញសម្រាប់គ្រប់គ្នាអាចខ្លាចនិងមនុស្សរោគចិត្តតែសម្រាប់ហុឺស៊ុង No!

Two Week ចប់Where stories live. Discover now