Friday 3/3

192 35 2
                                    

Jungwon pov

ខ្ញុំឡើងគ្រែហើយសំងំគេង..ចង់ថាព្យាយាមបំផុតហើយ។ ក្រោយមកបន្ទាប់ប្រែជាងងឹត ខ្ញុំមិនដឹងទេថាពួកគេមានអារម្មណ៍បែបណាតែសម្រាប់ខ្ញុំចង់បញ្ឈរភ្នែកកាច់កខ្លួនឯងឪ្យងាប់..បេះដូងខ្ញុំលោតញាប់ណាស់ទាំងសងខាងត្រចៀកឮតែស្នូរខ្យល់ដង្ហើមរបស់ពួកគេហ្នឹងចង់ឆ្កួតម៉េចមិនដឹង។

"អឹម..??"
មានអារម្មណ៍ថាមានដៃនណាម្នាក់កំពុងតែអោបចង្កេះខ្ញុំ ..ដោយសារចង់ដឹងខ្ញុំក៏បើកភ្នែកហើយងាកមុខរកម្ចាស់។

"លោក..ធ្វើស្អី?"
ខ្ញុំសួរទៅកាន់ Heesueng ដែលគេងមើលមុខខ្ញុំធ្វើដូចធម្មតា ទាំងដៃគេកំពុងរវីកក្នុងអាវគេងខ្ញុំ សួរហើយមិនឆ្លើយតបទៀត ឬកឡូយណាស់អស់ពាក្យនិយាយហើយអាគាត់នេះ!

"អុីស!! យកដៃចេញទៅ"

"ការហើយបងចង់បង្កើតភាពស្និទ្ធស្នាលមិនបាន?"
ហ៎!! បង??ប្តូការនិយាយស្តីទៀត? អាបុិហ្នឹងចេះនិយាយផ្អែមដាក់ខ្ញុំលើកទីមួយហើយខ្ញុំរស់នៅផ្ទះនេះចូលមួយអាទិត្យគេមិនទាំងមើលមុខខ្ញុំផង ។

"ហើយ..ធ្វើដូចរាល់ម្តងអត់កើត?"
ខ្ញុំប្រញាប់ដកដៃគេចេញពីចង្កេះហើយខិតខ្លួនទៅខាងអ្នកបងខ្ញុំវិញ ពួកយើងមើលមុខគ្នាបានបន្តិច Heesueng ស្រាប់តែសើច ថីហ្នឹង..គេដូចមិនសូវស្រួលទេ។

"ចាំបាច់អៀនដល់ម្លឹងហ្អី"

"នណា? លោកថានណាខ្ញុំមិនបានអៀនតែវាជាការ.. ការពារខ្លួន"

"កើតអី? អ្នកទាំងពីរមិនគេងទេ!"
ខ្ញុំភ្ញាក់ក្រញាងងើបខ្លួនមកកន្លែងដើមវិញព្រោះតែបង sunghoon ស្រាប់តែនិយាយឮៗក្បែរត្រចៀកខ្ញុំ ហើយមិនដឹងជាគាត់ក្រោកពីកាលទេ ឯងឡើងភ្ញាក់លោះប្រលឹង។

"គាំងបេះដូងខ្ញុំស្លាប់មិនខាន..."

"ភ័យម្លេះធ្វើអីខុសមែនទេ? ហើយបងញញឹមអីដែរ?!"
គាត់និយាយដាក់ខ្ញុំរួចក៏បន្តទៅកាន់ស្វាមីគាត់។

"បងសប្បាយចិត្តក៏ខុសដែរមែនទេ?"
Heesueng ឆ្លើយតបទៅកាន់បង sunghoon វិញ។

"សប្បាយរឿងអីខ្ញុំក៏ចង់ដឹងដែរ"

"អូនគួរតែដឹងពីបងហើយ"

Two Week ចប់Where stories live. Discover now