Thursday 3/3

166 23 16
                                    

គ្រប់គ្នាតក់ស្លុតក្រោយឃើញមានសាកសពរបស់ sunoo ម្នាក់ៗឈរដោតស្ងៀមស្ងាត់ បានមួយស្របក់ទើប Ni-ki និយាយឡើងកាត់ភាពភ័យខ្លាច។

"យើងគួរតែទៅប្រាប់សាលាទៅ.."

"ត្រូវហើយ"
Jungwon បន្តទាំងក្រោកបម្រុងរត់ចេញទៅរាយការណ៍តែពេលនោះ Jake ចាប់ដៃគេទាំងសម្លឹងមុខបង្ហាញថាកុំទាន់។

"កុំអី.."
Jake និយាយហាមធ្វើឪ្យអ្នកទាំងបីចម្លែកចិត្ត មនុស្សស្លាប់តែគេបែរជាមិនចង់ប្រាប់នណាទៅវិញ។

"ឯងចង់ឲ្យរឿងនេះផ្អើលខ្លាំងជាងហ្នឹងមែនទេ? ទាន់នៅតែពួកយើងគួរតែប្រាប់ខាងសាលា!"

ក្រាក!!
Jay និយាយចប់ភ្លាមទ្វារបន្ទប់ស្រាប់តែរបើកឡើងគ្រប់គ្នាងាកទៅមើលឃើញថានោះជា sunghoon ។

"សម្អាតឪ្យលឿនទៅដល់ម៉ោងបិទទ្វារអគារហើយ!"
Sunghoon និយាយទឿងទាំងគេមិនទាន់ដឹងឡើយថាក្នុងបន្ទប់នេះមានរឿងអីកើតឡើង។ ខណ:គ្រប់គ្នាកំពុងឈរបាំងកាយសាកសពរបស់ sunoo Jake ក៏រត់ទៅមាត់ទ្វារហើយទាញវាបិទចាក់សោជិតយ៉ាងប្រញាប់បំផុត។ អ្នកនៅក្នុងថ្នាក់នាំគ្នាគាំងមិនយល់ពីទង្វើគេឡើង។

"ឯងធ្វើអីហ្នឹង?"
Jungwon សួរហើយដើរចូលទៅជិតគេ ពេលនោះទើប sunghoon បានប្រទះនិងសាកសពដេកស្តូកស្តឹងក្នុងទូរអ៊ីវ៉ាន់ពេញភ្នែករបស់គេ។

"នោះ.."

"គេស្លាប់ហើយ!"
Jake និយាយប្រាប់ sunghoon ។ ក្រោយដឹងរឿងគេក៏បម្រុងនិងចេញទៅវិញប្រាប់ខាងសាលាតែចៃដន្យល្មមម៉ោងនេះអគារចាក់សោបាត់ហើយគ្មានណាអាចចេញបានទេ សល់តែពួកគេប្រាំនាក់ប៉ុណ្ណោះដែលនៅក្នុងថ្នាក់។

Sunghoon ឈរមើលទៅ Jake ដែលកំពុងយកអាវរបស់ខ្លួនទៅគ្រោមមុខរបស់ sunoo ឯគ្រប់គ្នាគ្មាននណានិយាយអ្វីឡើយក្រៅពីអង្គុយតាមកន្លែងរៀងខ្លួនក្នុងចិត្តភ័យផងខ្លាចផង មិនដឹងថា sunoo ត្រូវបាននណាសម្លាប់ទេពេលនេះខ្មោចក៏ខ្លាចមនុស្សក៏ខ្លាច។

"ហេតុអ្វីឯងឃុំពួកយើងនៅក្នុងនេះ?"
Sunghoon សួរទៅគេព្រោះមិញនេះបើ Jake មិនបិទទ្វារទេពួកគេមិនជាប់គាំងចឹងឡើយ។ សំណួរមួយនេះមិនត្រឹមតែគេទេដែរឆ្ងល់គឺគ្រប់គ្នា។

Two Week ចប់Where stories live. Discover now