Sunday 2/3

190 30 19
                                    

Sunghoon pov

"គ្មាន..អីទេ! "
ខ្ញុំលាក់ទូរស័ព្ទទៅក្រោយខ្នងហើយញញឹមបដិសេធ គេមើលមុខខ្ញុំឥតព្រិចបែបសង្កេតការណ៍..។

"ពិតមែន? ហើយចាំបាច់ភ័យដែរ"

"វាគឺ..បងមកភ្លាមៗពេក នណាដែលមិនភ្ញាក់នោះ!?"

"អ៎រ!? ជាកំហុសបង?"
ខ្ញុំមិនឆ្លើយតែក៏ងក់ក្បាលចាក់បណ្ដោយ ក្រោយនិយាយរួចខ្ញុំក៏ប្រញាប់ចូលទៅក្នុងបន្ទប់ទឹយ៉ាងលឿន ដើម្បីមានពេលជម្រះបញ្ជីជាមួយនិងពីរគ្រឿងនោះចេញម្តង។

"នេះពួកវា..!!"
ខ្ញុំកាន់តែក្តៅពេលលើទូរស័ព្ទមកមើលក៏ឃើញថាពួកគេនាំគ្នាចុច block ខ្ញុំអស់!? ហេ៎!! ពួកវាទុកខ្ញុំជាស្អីនេះ! មិត្តនិងគ្នាឬអត់ទេអញ។

ក្រោយសម្រួលអារម្មណ៍រួចរាល់ ខ្ញុំក៏បានងូតទឹកសម្អាតខ្លួនចេញ..តែវាដូចយ៉ាងម៉េចមិនដឹព្រោះខ្ញុំមិនបាននៅក្នុងបន្ទប់តែម្នាក់ឯងដូចរាល់ដង! Lee Heesueng តើគេកើតខ្មោចចូលមែនទេបានជាងដើរទៅដើរមកពេញទាំងបន្ទប់ហ្នឹង? រកតែខ្ញុំនៅមានភាពស្ងប់ស្ងាត់បន្តិចមិនបាន..ហ្អើយ!!

ក្រាក...
ខ្ញុំទាញទ្វារបើក! ហើយក៏ឈរគាំងសិន អារម្មណ៍ពេលមានគេតាមមើលមុខឥតឈប់ឈរវាគឺស្ទុះទ្រូងចឹងសោះ! តើឲ្យខ្ញុំគួរធ្វើបែបណាទៅ? អាបុិននេះវាដូចរោគចិត្តម៉េចទេ..។

"បង..ត្រូវការណ៍បន្ទាន់ទឹកមែនទេ?"
ខ្ញុំសួរទៅកាន់គេតិចៗព្រោះគេអាចរងចាំខ្ញុំចេញមកដើម្បីប្រើបន្ទប់ទឹកម្តងក៏ថាបាន ។

"អត់ផង"
បើអត់ហើយថីចេះតែធ្វើឬកប្លែកៗតែរហូតបែបនេះ ទៅមានបញ្ហាសតិអារម្មណ៍ទេដឹងហើយអញ។ ខ្ញុំញញឹមដាក់គេបន្តិចហើយក៏ដើរទៅកាន់កន្លែងទូរសម្លៀកបំពាក់រកមើលកន្លែងគេងថ្មី..ខ្ញុំខ្លាចគេហើយ។

"ធ្វើអី?"

"អាយ៎!!!"
ឆ្កួតមែន!! មកស្ងាត់ៗទៅកើតនេះ...ខ្ញុំស្រែកបែកសំឡេងព្រោះសុខៗក៏មានមនុស្សមកក្បែរទាំងគ្មានសំឡេង។ Heesueng ឈរមើលមុខ្ញុំទាំងសើចហួសចិត្ត

Two Week ចប់Where stories live. Discover now