Thursday 1/3

305 29 12
                                    

ឈានជើងចូលសាច់រឿងថ្មីមួយដែលផ្តើមឡើងនៅក្នុងវិទ្យាល័យនៃយុវវ័យ។ តើមាននណាអាចរំលងជីវិតជាសិស្សបាននោះដូច្នេះគួរមើលពីដំណើររឿងមួយនេះព្រោះវាបង្កើតឡើងសម្រាប់អ្នកដែលធុញនិងសាលាដែលមានតែការរៀនសូត្រគ្មានអ្វីថ្មី។

+++++

ក្រាក!!
ទ្វារបន្ទប់បើកបង្ហាញពីរាងខ្ពស់សង្ហាម្នាក់បានបោះជំហានចាកចេញពីបន្ទប់ការិយាល័យ ដែលក្នុងដៃមានកាន់សៀវភៅឯកសារហើយផ្ទៃមុខរាបស្មើរត្រូវបានបិទបាត់ដោយវែនតាកញ្ចក់បញ្ជាក់ពីភាពចាស់ទុំនិងមុឺងមាំ។

"អរុណសួស្តី!! លោកគ្រូ Lee!"
សិស្សជំទន់ម្នាក់បានដើរកាត់ប្រញាប់អោនគោរពដល់លោកគ្រូម្នាក់នេះដែលគេមានឈ្មោះថា

Lee Heesueng!!

"អឹម..អរុណសួស្តី! យកវាទៅបន្ទប់រៀនរបស់ឯងទៅ "
អ្នកជាលោកគ្រូទទួលការស្វាគមន៍ហើយញញឹមតិចៗដាក់សិស្សម្នាក់ដែលមានរាងខ្ពស់បន្តិចមុខមាត់ស្រស់ស្អាតមើលទៅមានភាពរីករាយទៀតផង។ គេដៃលើទៅទទួលបញ្ញើរបស់គ្រូទាំងមិនគិតច្រើនហើយក៏ដើរចាកចេញពីផ្លូវនោះដើម្បីសំដៅទៅរកបន្ទប់រៀនរបស់ខ្លួន។

ទិប..ទិប..
ជើងវែងត្រូវបានបោះចោលគោលដៅបន្តិចម្តងៗ ពេលរាងសង្ហា heesueng បានមកដល់លើដំបូលអគារជាមួយកែវភ្នែកសម្លឹងមើលសាលាដ៏ធំនេះជាចុងក្រោយដោយស្នាមញញឹមសែនត្រជាក់ នាយសង្ហាទាញបារីពីហោប៉ៅហើយហូបមកចុកបង្ហុយផ្សែងតែម្នាក់ឯងនៅទីនេះ

"អាកាសធាតុល្អដល់ហើយថ្ងៃនេះ!!"

ផាំង!!!
ខណៈកំពុងរីករាយនិងការលំហែចិត្តទ្វារស្រាប់តែរបើក heesueng ឮដូច្នេះក៏ប្រញាប់ទម្លាក់បារីចោលហើយលាក់វាក្រោមជើងកុំឲ្យគេមើលឃើញ

"អ៎..ឯងមានការអីមែន?"
គាត់ញញឹមមិនសូវសមហើយសួរទៅកាន់មនុស្សថ្មីដែកំពុងចូលមក ក្រោយពីនោះក៏មានរឿងមួយបានកើតឡើងគឺ...

Two Week ចប់Where stories live. Discover now