Saturday 1/3

243 37 10
                                    

Jay pov

"Jay ធ្វើម៉េចៗគាត់ដើរមកហើយ យើងជ្រួលច្របល់ណាស់"
ខ្ញុំឈរពីក្រោយខ្នងលោកមិត្ត Jake ដែលម៉ោងសម្រាកសុីបាយមិនទាន់ក៏ចាប់អូសក ខ្ញុំមកមើលប្រុសវាបាត់។ មួយថ្ងៃៗនិយាយពីថារវល់នោះរវល់មិនដឹងជាស្អីវាទេ។

"គិតលប់មើលអាម្នាក់ហ្នឹងដល់ណាទៀត គេប្រឡងចប់ឆ្នាំនេះហើយ ទៅសារភាពទៅ!"
ខ្ញុំនិយាយទូន្មានព្រោះគ្រាន់តែដំណើរការមក crush សិស្សច្បងរបស់គេនេះចូល៣ឆ្នាំហើយគ្មានឃើញហ៊ានទៅនិយាយជាមួយគេមួយមាត់សោះ ឯងនេះតឹងទ្រូងជំនួស។

"សារភាពស្អី..យើងខ្លាច..ណ្ហើយ! គាត់មកដល់ហើយកុំមាត់"
Jake ចាប់ដៃខ្ញុំហើយបង្វែលខ្លួនទៅម្ខាងបាំងនិងជញ្ជាំង ខ្ញុំដកដង្ហើមធំហួសចិត្ត បានបន្តិច crush គេក៏ដើរមកដល់ខ្ញុំដៀងភ្នែកទៅក្រោយមើលគេតែចៃដន្យក៏ប៉ះគ្នានិងមិត្តម្នាក់របស់គេដែលល្បីថាមានសង្សារច្រើនតែចារឹមិនកើត ខ្ពើមមាយាទណាស់។

"មើលស្អី.."
ខ្ញុំសម្លក់មុខគេហើយលួចជេរម្ហបៗ តែក៏ភ្ញាក់ព្រើតពេលដែល crush របស់ Jake គេងាកមកមើលខ្ញុំដូចគ្នា ស្លន់តែម្តង។
ពួកគេមិនព្រមដើរទៅឪ្យផុតៗទេនៅឈរមើលខ្ញុំនៅហ្នឹង ក្រឺនណាស់អញអត់មិនបានឥឡូវ។

"អេ៎ៗ..គាត់ទៅបាត់នៅ?"
Jake អេះដៃខ្ញុំទាំងមុខបែរទៅណាទៅណីមិនដឹង ខ្ញុំក៏មានគំនិតធ្វើបាបគេតែម្តង។

"អឹម..ទៅហើយ"
ខ្ញុំតបចប់ភ្លាមគេមកងាកមកវិញខ្វាច់ ដាច់ចង្កេះខ្ញុំលួចសើចពេលបានឃើញមុខភ័យបុកពោះរបស់គេ Jake គេតែងតែនិយាយថាគេមិនហ៊ាននៅមើលមុខ crush គេចំៗទេព្រោះតែអៀនខ្លាំងដល់មុខក្រហម មើលទៅគេនិយាយជាការពិតហើយព្រោះឥឡូវនេះមិនត្រឹមតែមុខក្រហមទេសូម្បីជើងក៏ញ័រដែរ។

"ពួកគេកើតអីហ្នឹង ឃើញឈរចាំឯងមកយូរហើយសួរគេទៅ"
សំឡេងនិយាយគ្នានៅចំណោមមិត្តរបស់ sunghoon ដែលត្រូវជា crush របស់មិត្តខ្ញុំ។ គេប្រហែលជាឆ្ងល់ដែរព្រោះពួកគេតែងតែមកឃើញខ្ញុំនិង Jake ឈរនៅត្រង់នេះរាល់ថ្ងៃតែមិនដែលនិយាយរកគ្នាសោះ។

Two Week ចប់Where stories live. Discover now