Friday 2/3

226 38 4
                                    

"គេជានរណា?"
Sunghoon សួរឡើង។ Heesueng ញញឹមរួចឪ្យសញ្ញាទៅកាន់ jungwon ដើម្បីឪ្យរាក់ទាក់អ្នកបងគេទៅ នាយតូចដកដង្ហើមធំចង់គេចតែមិនដឹងទៅតាមណាទៀត។

"សួរស្តី..."
Jungwon អោនសួរស្តីតែមុខមិនហ៊ានងើយផងហើយសុខៗក៏រត់ត្រុយទៅពួនក្រោយខ្នង Heesueng ម្តងទៀត។ sunghoon ឃើញហើយជ្រួញចិញ្ចើមមិនយល់ពីឬកពាភ័យខ្លាចរបស់ក្មេងម្នាក់នេះសោះ ។

"គេមើលមុខខ្ញុំហើយ...ចង់សម្លាប់ខ្ញុំទេដឹង? លោកមើលដៃគេទៅមានកាំភ្លើងទេ..?"
Heesueng ផ្ទុះសំណើចពេល jungwon ខ្លាច sunghoon ដល់ថ្នាក់ហ្នឹង មិញដូចហំណាស់ពេលមកដល់តែមុខមិនខ្ចីមើល។

"សើចអី?"
Sunghoon ផ្អាកកបន្តិច សួរទៅកាន់ Heesueng ទាំងមុខមាំស្មើរចែសអត់មានសប្បាយអរជាមួយទេ ពេលឃើញទឹកមុខមាំពេក Heesueng ឈប់សើចភ្លាម។

"គ្មានទេ.."

"ហើយគេជានណា?"
Heesueng ញោចស្មាក្រវីក្បាលមិនព្រមឆ្លើយសំណួរគេសោះ sunghoon ប្រែទឹកមុខម៉ៅដែរ។

"ន៎ែ! "
Sunghoon ហៅដោយសំឡេងកាចជាងមុន បានបន្តិច jungwon ក៏ព្រមចេញមកឈរទល់មុខគេនិយាយគ្នា មែនស្រួលទេនៅសុខៗមកសុំប្តីគេអីនៀក..។

"ខ្ញុំ jungwon ! រីករាយដែលបានចួប.."

"មានអីនិយាយមក!"

"រឿងនោះវារៀងពិបាកស្តាប់បន្តិចតែខ្ញុំគ្មានជម្រើសទេ "

"រឿងអី?"
Sunghoon សួរបន្ត ប៉ុន្តែគេសួរ jungwon ទេតែខ្សែភ្នែកបាញ់ទៅរក Heesueng សម្លក់មុខគេថ្លែរដូចជាស្មានដឹងពីរឿងបន្តិចទៀតថាជាអ្វីហើយ។

"ខ្ញុំចង់រៀបការជាមួយគេ!"
Jungwon ឆ្លើយដោយលើដៃចង្អុលទៅកាន់ Heesueng ហើយមើលគេឆ្លើយ។ sunghoon នោះឮហើយគាំងស្តូក មួយសន្ទុះទើបនាយតូចដែរបែរមុខមើលអ្នកទាំងពីរឆ្លាស់គ្នា។

"មានន័យថាម៉េច?"
Sunghoon អោបដៃឡើងទប់អារម្មណ៍សិនហើយបន្តសួរនាំឪ្យដឹងរឿង ចៀសវាងសម្លាប់មនុស្សដោយគ្មានហេតុផល។

"អឹម...ស្តាប់គេសិនទៅ!"
Heesueng បង្វែរការចាប់អារម្មណ៍ទៅកាន់ jungwon ហើយទុកឪ្យគេ និយាយតែម្នាក់ឯង ព្រោះគ្រប់យ៉ាងគេអ្នកចង់ចឹងឪ្យគេបកស្រាយចុះ។

Two Week ចប់Where stories live. Discover now