Saturday 2/3

172 24 19
                                    

Jay pov

"ម៉ាក់! ខ្ញុំមកវិញហើយ"
មកដល់ភ្លាមខ្ញុំក៏ជំទៀលឡើង អ្នកម៉ាក់គាត់បានឮហើយក៏អើតមកមើល ។

"មកហើយហ្អី ចឹងកូនជួយយកអ៊ីវ៉ាន់ឪ្យគេបន្តិចម៉ាក់ជាប់ភ្ញៀវហើយ"
ថាមែនៗមកមិនទាន់ទាំងបោកកាតាបចោលផងក៏ប្រើភ្លាម។

"បាទ! សុំ Location ..ឆ្ងាយពេកមិនទៅទេជិតក៏មិនទៅដែរ!"

"មិនឆ្ងាយហើយក៏មិនជិតដែរ ម៉ាក់ឪ្យ30!"
នេះជាហេតុផល! គ្មានលុយ No work ។

"អូខេ!! អ៊ីវ៉ាន់នៅឯណា..អូហ៍! កូនឃើញហើយនេះអ្នកមីងជីងកំម៉្មងទៀតហើយហ៎"
អ្នកជីងជាភ្ញៀវហាងរបស់ម៉ាក់ខ្ញុំមកជាប្រចាំ ព្រោះជាមិត្តម៉ាក់ខ្ញុំស្រាប់ ។

"ត្រូវហើយ! យកទៅលឿនៗទៅគេចាំ"

"បាទ~~"
ខ្ញុំតបគាត់រួចក៏ដើរចេញមកវិញ ផ្ទះមីងជីងនៅឆ្ងាយគ្រាន់បើដែរទើបខ្ញុំដើរតាំងពីល្ងាចរហូតថ្ងៃលិច ដឹងចឹងជិះឡានក្រុងបាត់។
ដើរបានបន្តិចខ្ញុំក៏ឈប់ព្រោះមកដល់មុខផ្ទះមិត្តសំលាញ់ត្រូវបានគេចាប់ឃាត់។

"Jay ឈប់សិន!!"
Jake ឃើញខ្ញុំក៏ហៅខ្ញុំញញឹមហើយចូលទៅលេងមួយភ្លាតសិន។

"ហៅយើងមានការណ៍ស្អី?"

"គ្មានទេ..ឃើញមិត្តដើរតែឯងខ្លាក់ៗដូចឆ្កែឆ្កួតចេះតែបារម្ភទៅ..ហើយមិត្តទៅណាហ្នឹង?"
អាមិត្តចម្កួត! ចួបដៀលៗហ្មងនេះ។

"ទៅរំលោភ crush ឯងធ្វើប្តីទេដឹង"

"អោវ!! មុខអាក្រក់ចឹងហ្នឹង! នណាលេបរួច..អួយយចុងដៃហា៎.."
គេនិយាយឌឺចប់ក៏ធ្វើជាក្រវីដៃលើ ទូរស័ព្ទដៃមកបង្ហាញកណ្តាលមុខខ្ញុំពីឆាតដែលគេណាត់បង sunghoon ទៅដើរលេងស្អែក មើលទៅទាក់ប្រុសបានវាសប្បាយចិត្តវាហើយ។

"ខ្មើតទៅណា គេគ្រាន់តែអូខេទៅដើរលេងមិនបានអូខេយកក្បាលឯង"

"សំខាន់គាត់ទៅជាមួយយើង..តែកំពុងពិបាកចិត្តនៀកព្រោះជ្រុលទិញសំបុត្រដល់ទៅ៣បាត់ហើយ! ហ្អើយ..លើសសំបុត្រគ្មានអ្នកទៅទៀតមានតែហែងចោល!"
មើលវានិយាយ ធ្វើដូចវាមហាសេដ្ឋី អត់ឃើញក្បាលឯងសោះ។
ខ្ញុំស្ងាត់សម្លឹងមុខគេព្រោះក្នុងចិត្តក្រឺតលើសកម្រិតហើយ។ Jake មើលមកខ្ញុំហើយធ្វើជាសួរ

Two Week ចប់Where stories live. Discover now