Sunday 3/3

204 33 21
                                    

(អធ្យាស្រ័យផងអ្នកអស់គ្នាដែលបាត់មិនផុសរឿង)

Heesueng pov

"ចង់ទៅវិញពិតមែន?"
ខ្ញុំសួរទៅកាន់ sunghoon ដែលមកមិនទាន់បានចុះពីឡានផងក៏ទារទៅផ្ទះវិញ។ គេប្រហែលមានអារម្មណ៍មិនស្រួលព្រោះគេមិនមែនជាអ្នកស្គាល់គ្នាជាមួយម្ចាស់កម្មវិធី។

"បាទ..ខ្ញុំទើបនឹកឃើញថាមានកិច្ចការសាលាជាមួយមិត្ត"
គេព្យាយាមនិយាយដើម្បីបានត្រឡប់ទៅវិញ ! បើចឹងខ្ញុំគួរតែធ្វើយ៉ាងម៉េចល្អទៅ?

"ដូច្នេះ..បាន! មិនអីទេទៅវិញចុះ"
Sunghoon មើលមុខខ្ញុំឆ្លាសគ្នាជាមួយសោរឡាន ខ្ញុំយល់ស្របដោយឪ្យគេទៅវិញមុនហើយបើកឡានទៅខ្លួនឯងចុះ វាគឺជម្រើសល្អបំផុត។

"បងចង់ឪ្យខ្ញុំទៅម្នាក់ឯង?"

"ឬមួយចង់ឲ្យមកដល់ហើយក៏ទៅវិញដូចអូន? តែបងជាមិត្តរបស់គេធ្វើចឹងមិនបានទេ"

"អឹម ទៅៗ"

"ដេញហ៎?"

"បាទ"
ហេ៎..អាក្រក់ណាស់តើម្នាក់នេះ។

"អូខេ! ទៅវិញស្រួលបួស"
ខ្ញុំចុះពីឡានមិនទាន់ដើរចេញផងគេក៏បើកចេញទៅវឹង ចិត្តដាច់សាហាវណាស់។ រកគិតមិនបានភ្លាមនោះក៏មានមិត្តៗចេញមកហៅខ្ញុំឪ្យចូលទៅខាងក្នុង

.....

Sunghoon ចូលផ្ទះមិនទាន់ទាំងដល់បន្ទប់ផងមិត្តគេក៏បាន call មក

"ហា៎ឡូ!!! មិត្តសម្លាញ់នឹកយើងឬអត់នេះ?"
សំឡេង Jungwon លាន់ឮមុនគេបន្ទាប់មកក៏ Jake ។ sunghoon មើលមុខមិត្តតាមអេក្រង់ទាំងម៉ៅភ្នែកមុតសម្លក់ឥតឈប់។

"ហៃយួយ...រឿងកន្លងហួសហើយនៅខឹងទៀតហីណព្វចិត្ត"
Jungwon បន្តលួចចិត្ត

"Sunghoon ahh..លើកនោះមិនបានតាំងចិត្តពិតមែន"
Jake ចាក់បន្ត។

"អឹម! មិនអីទេ!"
Sunghoon ដឹងថាមិត្តគេដឹងខុសក៏ព្រមនិយាយជាមួយធ្វើឪ្យអ្នកទាំងពីរនោះសប្បាយចិត្តភ្លាមៗ។

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

Two Week ចប់Where stories live. Discover now