Saturday 3/3

180 30 9
                                    

Jay pov

បន្ទាប់ពីញ៉ាំអីហើយ ខ្ញុំក៏បានធ្វើដំណើរទៅផ្ទះវិញ ប៉ុន្តែមិនជាយ៉ាងម៉េច ផ្លូវទៅផ្ទះខ្ញុំពេលនេះវាមាន ឧបសគ្គគ្រប់ច្រកព្រោះអាបុិន heeស្អីហ្នឹងឯង ក្តៅក្រហាយណាស់។

"ទៅតាមផ្លូវនេះវិញលឿនជាង"
គេចាប់ដៃខ្ញុំហើយក៏ដើរទៅផ្លូវមួយដែលខ្ញុំមិនស្គាល់ ហើយខ្ញុំដូចមិនយល់តើអាគាត់នេះទៅដឹងផ្លូវផ្ទះខ្ញុំតាំងពីពេលណាដែរ?
ដូចម៉េចៗទេ..

"បងទៅតែឯងទៅ ខ្ញុំប្រញាប់ណាស់មិនបានកំដរ!"
ខ្ញុំមិនភ្លើទៅតាមគេទេ!!

"ហើយផ្លូវនៅផ្ទះខ្លួនឯងសោះហ្នឹងក៏មិនស្គាល់ដែរ.?"

"ខ្ញុំស្គាល់ឬអត់មានទាន់ទងអីនិងបង ផ្ទះខ្ញុំជីវិតខ្ញុំ"

"អា៎..គិតទៅមនុស្សនេះ គេជួយមិនចង់មែន"
ហើយស្អីគាត់ហ្នឹងមកចង់ជួយអីណា។

"អរគុណទឹកចិត្តតែបងដូចមិនមានចិត្តដល់ម្លឹងទេតាមស្គាល់"

"ស្គាល់មែន?"
ខ្ញុំមិនតបហើយក៏ដើរចេញ។

"ចូលចិត្តមិនតបហើយដើរគេចណាស់..អត់មិនបានឥឡូវ.."

"បងនិយាយស្អី! "

"គ្មានផង! "
នៅប្រកែកទាំងមុខស្រស់ទៀត! ខ្ញុំមិនទៅជឿអាគាត់ហ្នឹងទេលួចជេរខ្ញុំច្បាស់ណាស់មាត់ហ្នឹង។

"កុំឪ្យខ្ញុំតាមទាន់ម្តងទៀត!"

"តាមទាន់រាល់តែលើកស្រាប់ហើយ.."

ខ្ញុំដើរសុខៗក៏បានមកដល់មុខអគារមួយដែលមើលទៅតាមរូបរាងវា..គឺខ្ញុំមិនស្គាល់ថាជាស្អីទេ។ រស់នៅតំបន់នេះយូរហើយតែបែរជាមិនដឹងទៅវិញ..។

"ឈប់ធ្វើអី?  មិនដែលស្គាល់កន្លែងហ្នឹងទេ?"
កុំឪ្យឯងឆ្ងល់អីបន្តិចមិនបាន! តាមចាក់ឬសចាក់គល់។

"ខ្ញុំធ្វើម៉េចស្គាល់ដល់បងទៅ..មនុស្សមិនចេះពាលផង"

"ថាបងពាលក៏បាន! តែចង់សាកចូលខាងក្នុងអត់បងនាំទៅ!?"
ខ្ញុំឮសំណួរហើយក៏មានកូនចិត្តចង់សាកតិចតួចដែរ តែចង់ដឹងថាខាងក្នុងជាស្អីច្រើនជាង។

Two Week ចប់Where stories live. Discover now