Wednesday 1/3

342 32 20
                                    

Never Died!

ពួកអាឆ្កែទាំងអស់នោះវាសុទ្ធតែឆ្កួត!

××××××

សាលាជាកន្លែងអប់រំដ៏សំខាន់សម្រាប់គ្រប់គ្នាដែលត្រូវចាប់យកចំណេះដឹង តែបើយើងចេះដោយមិនបាច់ចូលសាលាវិញ?

"ចុងក្រោយយកវាចែកនិង2 ចម្លើយសម្រួលបាន 0.6 ដាក់ជំនួសតាមរូបមន្តមួយនេះមកវានិងចេញជាលទ្ធផលសរុបគឺ33. 7ក្រាមក្នុងមួយលីត"
លោកគ្រូ និយាយដោយពន្យល់ដល់សិស្សទាំងអស់គ្នា បើងាកទៅកាន់តុមួយមានសិស្សប្រុសម្នាក់កំពុងអោនមុខចុះទាំងឆ្ងោកនិងសៀវភៅមិនខ្វល់ពីនណា។

"លំហាត់យើងចប់ត្រឹមនិងមានអ្វីឆ្ងល់សួរ"

"លោកគ្រូ! "
សិស្សប្រុសម្នាក់លើដៃឡើងទាំងមុខមើលសៀវភៅគេជាសិស្សចម្លែកក្នុងថ្នាក់ សក់វែងៗបាំមុខជិតពាក់កណ្តាលភ្នែកពាក់វែនតាជាប់ គ្រាន់តែឮសំឡេងរបស់គេភ្លាមគ្រប់យ៉ាងបានស្ងាត់។

"យ៉ាងម៉េច Sim Jaeyun! ឯងមិនយល់អីមែនទេ?"
លោកគ្រូ Mayong Sok(ម៉ាយ៉ុងស៊ុក) មើលគេហើយសួរឡើងដោយមុខស្មើរគាត់មិនដែលចូលចិត្តគេស្រាប់។

"ចម្លើយនោះគឺខុស.."
Jaeyun និយាយតិចៗដោយក្រោកឈរអោនមុខចុះដដែល គ្រប់គ្នាមើលមុខគេនិងលោកគ្រូឆ្លាសគ្នា។

"ខុសស្អី? យើងជាគ្រូឯងគិតថាលំហាត់ប៉ុណ្ណឹងយើងមិនចេះមែន! កុំឈ្លើយបើខ្លាំងធ្វើវាទៅមើល"
ម៉ាយ៉ុងស៊ុក កាន់ដកឈើជាប់ទាំងចាប់ផ្តើមខឹងនិងសម្តីរបស់គេ Jaeyun មិនមាត់ក៏ដើរទៅលើក្តាខៀនទាញយកដីសមួយដើមមកសរសេររូបមន្តថ្មីដែលគាត់មិនបានប្រើហើយចាប់ផ្តើមគណនាចេញចម្លើយមួយដែលខុសពីគាត់គឺ 6.17g ក្នុងមួយលិ

គ្រប់គ្នាអង្គុយមើលទាំងមិនហ៊ានចេះដឹង ព្រោះនណាក៏ដឹងថា Jaeyun ម្នាក់នេះមិនមាត់ៗទេតែបើរឿងរៀនស្រវាឈ្នះមួយប្រទេសក្នុងសាលាគ្រូណាក៏រៀងអត់ចង់និងគេដែរព្រោះសិស្សដែលចេះជាងគ្រូពេកវាមើលទៅមិនល្អនោះទេ។

Two Week ចប់Where stories live. Discover now