Tuesday 1/3

396 32 8
                                    

Your Brother !

I want your Brother body ...

×× ×× ××

នៅជីវិតក្នុងសកលវិទ្យាល័យ មានអ្វីដែលខ្ញុំត្រូវយល់ដឹងជាងច្រើន.. ខ្លាំងណាស់មិនថាការអភិវឌ្ឍន៍ខ្លួនឬបញ្ហាបេះដូង។

ខ្ញុំគឺ Park Noogie (ណូហ្គី ) គិតត្រឹមសព្វថ្ងៃនេះ ខ្ញុំតែងតែជាប់ឈ្មោះជាមនុស្សស្រីមហាសំណាងផុតលេខ មិនមែនខ្ញុំ perfect តែមូលហេតុមកពីបងប្រុសមហាល្អឥតខ្ចោះរបស់ខ្ញុំ

តែក៏មានមោទនភាពដូចគ្នា ទោះខ្ញុំមិនស្អាតតែបងប្រុសខ្ញុំសង្ហា!

"Noogie ahh ~"
សំឡេងបន្លឺឡើងនៅមុខបន្ទប់របស់ខ្ញុំយ៉ាងពិរោះស្តាប់ហើយមានអារម្មណ៍ល្អខ្លាំងណាស់។

"ចាស៎!! បងប្រុស ខ្ញុំទៅហើយចាំបន្តិច"

"រវល់ធ្វើអ្វីមែនទេ? ឮម៉ាក់និយាយថាមិនឃើញឯងទៅញាំអាហារនោះទេកើតអី?"

នេះហើយជាអ្វីដែលគ្រប់គ្នានិយាយថាខ្ញុំមហាសំណាងព្រោះមានបងប្រុសចាំមើលថែយ៉ាងល្អបំផុត។

"បងវិញធ្វើការយូរម្លេះថ្ងៃហ្នឹង?ខ្ញុំមិនញ៉ាំព្រោះចាំបងមកនិង"

"មិនបាច់ចាំទេ! ធ្វើឲ្យគ្រប់គ្នាបារម្ភមួយផ្ទះហើយមានដឹងខ្លួនអត់"

"ដឹងហើយ!! និងទៅជាមួយបងឥឡូវក៏បាន! តោះៗ"
ខ្ញុំដើរចេញពីបន្ទប់ហើយរុញខ្នងរបស់គាត់ដើម្បីចុះទៅក្រោមជាមួយគ្នា

ខ្ញុំបានមកដល់តុអាហារហើយចាប់ផ្តើមញាំជាមួយគាត់ព្រោះអ្នកគ្រប់គ្នារួចរាល់ហើយពេលដែលនៅជាមួយគ្នាបែបនេះពួកយើងតែងតែនិយាយពីរឿងផ្ទាល់ខ្លួនប្រាប់គ្នាវាជាទំនាក់ទំនងបងប្អូនយល់ចិត្តគ្នា។

"ស្អែកចូលមហាវិទ្យាល័យហើយមែនទេ? មានអីឲ្យបងជួយឬអត់?"

Two Week ចប់Where stories live. Discover now