Friday 1/3

215 24 9
                                    

ខ្ញុំបានកើតក្នុងគ្រួសារល្អ..គ្រាន់តែថាកូនបង្កើតមិនមែនខ្ញុំ។
ថ្ងៃមួយខ្ញុំចង់រត់ចេញពីគុកឥតជញ្ជាំងមួយនេះ មានមនុស្សដែលខ្ញុំអាចផ្ញើរជីវិបានហើយខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីរត់ទៅជាមួយគេ ទីបំផុតខ្ញុំបានគេចពីរឿងរញ៉េរញ៉ៃនៃគ្រួសារហើយទៅវេទនាជាមួយរឿងគេម្តង!

Big boy
-----

ក្នុងកម្មវិធីជប់លៀងដ៏អធិកអធមមួយ មានភ្ញៀវជាតិអន្តរជាតិច្រើនកុះករ កំពុងឈររេរាំកំសាន្តតាមចង្វាក់តន្រី្ត រំសាយចិត្តតាមភ្លេចយ៉ាងរីករាយ។

"ហៃយ៉ាលោកនាយកអញ្ជើញមកដល់ហើយឬ? "
បុរសចំណាស់រត់ចេញមកទទួលមនុស្សសំខាន់ម្នាក់ដែលមើលទៅមានអំណាចជាងគេ វត្តមានលោកទទួលការចាប់អារម្មណ៍យ៉ាងសន្ធឹកសន្ធាប់ពីភ្ញៀវ កិត្តិយសទាំងឡាយជាពិសេសគឺកម្លោះសង្ហាម្នាក់ដែរដើរអមជាមួយគាត់។ ក្រោយចុះពីឡានពួកគេមិននិយាយស្តីអ្វីរួចក៏ដើរសំដៅទៅកន្លែងអង្គុយជាមួយឬកពានឹងធឹង។

"ហាស់ហា លោកនាយកលី តើមួយរយៈនេះយ៉ាងម៉េចដែរសុខទុក្ខដែរទៅ?"
កន្លែងអង្គុយមានមនុស្សមករាក់ទាក់ ដោយគាត់មានឈ្មោះថាលោកលី ។

"ខ្ញុំធម្មតាទេ ចុះលោក? ឮថាកាក់កបសម្បើមណាស់"

"ហាស់ហាស់ បានគុណបុណ្យដែលស្គាល់លោកលីទើបខ្ញុំមានសំណាងបែបនេះ! អា៎..នេះជាកូនប្រុសលោកមែនទេ?"
គាត់និយាយហើយងាកទៅសួរនាំពីរាងសង្ហាម្នាក់ទៀតដែលអង្គុយគងអន្ទាក់ខ្លាក្បែរនោះជាមួយនិងទឹកមុខអត់ខ្វល់ពីនណា។

"ត្រូវហើយ!"

"ពិតជាសង្ហារមែន! មានកូនប្រុសល្អបែបសំណាងលោកលីហើយមែនទេ!?"
កម្លោះសង្ហាម្នាក់នេះឈ្មោះថាHeesueng គេឮពាក្យសម្តីលោកម្នាក់នោះហើយក៏ញញឹមស្ងួត ហើយងាកទៅនិយាយដាក់ឪពុកគេវិញ។

"ខ្ញុំទៅបន្ទប់ទឹកបន្តិច!"
និយាយហើយក៏ដើរចេញ ព្រោះគេមិនចង់រាក់ទាក់ច្រើនទៀត។ Heesueng ដើរចេញមកលើដំបូលហើយស្រូបយកខ្យល់អាកាសតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់។ ភ្លាមនោះក៏ឮសំឡេងទ្វារបើក ក្មេងប្រុសម្នាក់បានដើរចេញមកជាមួយនិងកាសជាប់ត្រចៀក ងើយភ្នែកសម្លឹង Heesueng ភ្លឹសៗព្រោះមិនស្គាល់។

Two Week ចប់Where stories live. Discover now