Sunday 1/3

242 28 16
                                    

Heesueng pov

"អីគេប៉ា? ប៉ាឪ្យគេមកនៅជាមួយពួកយើងមែនទេ? "
ខ្ញុំសួរទៅកាន់លោកប៉ាពីដំណឹងដែលថាផ្ទះខ្ញុំនិងមានក្មេងមកនៅជាមួយ គេជាកូនប្រុសមិត្តរបស់ប៉ាខ្ញុំមិនដែលឃើទេប៉ុន្មានឆ្នាំហើយចាំបានថាកាលពីចួបគេលើដំបូងឪ្យតូចល្អឹត ស្គាល់មនុស្សក្រិនអត់? អាក្មេងហ្នឹងចឹង ឮហើយធុញថប់ណាស់។

"អើ! គេមករៀនហ្នឹងណា៎"

"ហើយផ្ទះយើងមជ្ឃមណ្ឌលចិញ្ចឹមគេមែន?"

"ឯងនេះកុំគ្មានចិត្តថ្លើមពេក ស្គាល់គ្នាប្អូនមកតាំងពីតូចៗហើយ"

"ស្អីទេ! ទើសទាល់ណាស់ ផ្ទះជួលម៉ាគំនរមិនទៅរកនៅទៅ ឆ្ងល់ដែរ"

"គេមិនបានចង់មកនៅប៉ុន្មានទេតែយើងនេះស្រឡាញ់ចូលចិត្តគេទើបហៅមកនៅជាមួយស្រួលមើលថែផង មកពីឆ្ងាយនៅតែឯងវាមិនល្អទេ!"

"ចុះប៉ាមានខ្ញុំជាកូនម្នាក់ហើយនៅមិនគ្រប់គ្រាន់ទៀត? ទៅស្រឡាញ់អីកូនគេហ្នឹង"

"យើងមើលឯងមិនភ្នែកទេ! យកជាការណ៍មិនកើត"
មិនខ្វល់ហើយដៀលថែមទៀត! បើគាត់ស្អប់ខ្ញុំម្លឹងខំប្រឹងលំបាកបង្កើតក្បាលខ្ញុំមកធ្វើអី!? អត់យល់សោះ។

តឺងតឹងៗ
សំឡេងកណ្តឹងរោទ៍ឡើង ខ្ញុំងាកមើលថាជានណាមករកអី តែលោកប៉ាក៏បានប្រើខ្ញុំឪ្យចេញទៅបើកទ្វារឪ្យគេ មើលទៅប្រហែលជាក្មេងម្នាក់នោះមកដល់ហើយ។

"ចេញទៅមើលៗគេមកដល់ហើយទេដឹង"

"ដឹងហើយ..."
ខ្ញុំក្រោកពីតុហើយក៏ដើរចេញទៅមើល មកដល់ខាងក្រៅខ្ញុំមិនបានឃើញនណាឡើងមានតែកាបូបវ៉ាលី២-៣ បញ្ឈរចោល ។ យី? ហើយមនុស្សវាបាត់ទៅណាលឿនម្លេះ??

"ទៅណាបាត់ហើយអញ្ចេះ!?"

"ខ្ញុំនៅហ្នឹងតើ.."
ហួយ! ខ្ញុំភ្ញាក់ក្រញាជាមួយនិងសំឡេងនៅក្រោយខ្នង ការពិតគេនៅក្រោយខ្ញុំសោះ ចេះមកសំងំភួនទៅកើតនេះ..ប៉ុន្តែ..គេជានណា?? ខ្ញុំឈរភាំងលែងកំរើកព្រោះម្នាក់នេះខ្ញុំមិនដែលចួបទេ..ស្អាតម្ល៉េះ?

Two Week ចប់Where stories live. Discover now