Tuesday 3/3

230 27 33
                                    

(សុំទោសទុកមុនបើមានអំពើព្រៃផ្សៃជ្រុលហួសនេះគឺជាសាច់រឿងបង្កើតឡើងប៉ុណ្ណោះ)

Let's Enjoy...

______

Jungwon អង្គុយមើលកុនជាមួយនិងមិត្តស្រីក្រោយទើបសម្លាប់មនុស្សហើយសាច់រឿងគឺកំសត់ដល់ថ្នាក់មនុស្សមួយសាលនាំគ្នាយំខ្សឹកខ្សួលទាំងអស់ លើកលែង Jungwon អង្គយមើលទាំងមុខញញឹម។

នៅព្រឹកបន្ទាប់...

"Jungwon បងមិនអីទេហេ!!?"
Noogie ចូលមករកមិត្តប្រុសដែលកំពុងអង្គុយស្រងូតស្រងាត់ក្នុងប៉ិសប៉ូលិស។

Jungwon ដែលជាមនុស្សរស់នៅក្បែរ jinnias ក្រោយប៉ូលិសដឹងថានាងបានសម្លាប់ក៏នាំយកគេមក សើបសួរពីអ្វីដែលគេបានដឹងហើយអ្វីដែលប៉ូលិសទទួលបានគឺ

"ទេ! ខ្ញុំមិនដឹងអ្វីទេ!"
គេឆ្លើយទាំងមុខស្មើរដល់ថ្នាក់ចាប់មិនបានថាគេកុហកឬការពិតសូម្បីប៉ូលិសក៏ស្មានមិនដល់ចារឹករបស់គេពេលនេះគឺនឹកនរបំផុត។

"យប់មិញពួកយើងបាននៅជាមួយគ្នាគេអាចសម្លាប់នាងបានយ៉ាងម៉េច?"
Noogie និយាយការពារគេ ប៉ូលិសគ្មានភស្តុតាងដើម្បីចាប់គេនោះទេម្យ៉ាងនៅយប់មិញ Jungwon មិនបាននៅអគារស្នាកឡើយ។

"ខ្ញុំមិនដឹងអ្វីនោះទេតែលោកមិនជឿ"
Jungwon មើលមុខប៉ូលិសហើយនិយាយឡើង នៅពេលនេះគ្មានជម្រើសអីក្រៅពីដោះលែងនិងហើយទោះមានការសង្ស័យតែវាបានត្រឹមសង្ស័យគ្មានភស្តុតាង។

"ឯងមានសេរីភាពវិញហើយ ទៅចុះ! សុំទោសដែលរំខាន"
ប៉ូលិស និយាយចប់ក៏បានឲ្យគេត្រឡប់ទៅវិញហើយក្តីនិងត្រូវបន្តដោយធ្វើការសើបអង្កេតតែខណ:ពេលនេះរឿងត្រូវបានសន្និដ្ឋានថាជាការធ្វើអត្តឃាតខ្លួនឯង។

"ស្មានមិនដល់នាងមានសម្ពាធដល់ថ្នាក់សម្លាប់ខ្លួនសោះ.."
Noogie លាន់មាត់នឹកឆ្ងល់និងមិត្តដែលឃើញធម្មតាៗតែក្នុងចិត្តមិនដឹងលាក់អ្វី Jungwon ដឹងរឿងមិនតបបានត្រឹមញញឹមងក់ក្បាលស្តាប់នាងទាំងលួចសើចតិចៗ។

Two Week ចប់Where stories live. Discover now