Tuesday 2/3

242 27 11
                                    

មួយសប្តាហ៍ក្រោយទំនាក់ទំនងស្នេហាបានបង្កើតឡើង

"អូនចេញទៅហើយ!!"
Noogie រូតរះរត់ចេញពីផ្ទះបន្ទាប់ពីឃើញឡានរបស់សង្សារមកឈប់នៅមុខផ្ទះតែម្តង។

"Noogie ប្រញាប់ម្ល៉េះញ៉ាំអាហារសិនទៅ"
Sunghoon ដែលត្រូវជាបងប្រុសនិយាយទៅនាងទាំងបារម្ភសុខភាពប្អូនស្រី ដែលចេញពីផ្ទះព្រឹព្រលឹបទើបចូលវិញរកពេលញាំអាហារជុំគ្នាមិនបាន។

"ទេ! បងញាំទៅខ្ញុំទៅហើយ Jungwon ចាំ"

"អឹម! មើលថែខ្លួនផងកុំខំរៀនពេក"

"ចាស៎!"
Noogie ថាតែប៉ុណ្ណឹងក៏រត់ចេញទៅបាត់ Sunghoon ឈរពីក្នុងផ្ទះមើលទៅកាន់សង្សារប្អូនស្រីដែលកំពុងឈរចាំនាងនៅក្បែរឡាន។

ក្នុងនាមជាបងម្នាក់ដែលធ្លាប់មានភាពជិតស្និទ្ធជាមួយប្អូនហើយសុខៗក៏មានប្រុសផ្សេងចូលមកមើលថែ ជំនួសកន្លែងគ្រប់យ៉ាង ទោះមិនចង់ក៏មានអារម្មណ៍ថាមិនពេញចិត្តបានដែរ។

"បងមកយូរហើយមែនទេ? សុំទោសមិញនិងរវល់និយាយជាមួយបងប្រុស"
Noogie មកដល់មុខសង្សារហើយក៏និយាយក្រែងចិត្ត Jungwon មិនតបក៏ញញឹមលើដៃអង្អែលសក់នាងតិចៗ។

"បងសប្បាយនិងចាំតែមើលទៅបងប្រុសអូនដូចមិនពេញចិត្តបងសោះ"
Jungwon ញញឹមហើយនិយាយឡើងក្នុងន័យមិនស្រួលចិត្ត នាងឮហើយហាក់ភ្ញាក់ផ្អើល ក៏ងាកទៅក្នុងផ្ទះវិញឃើញ Sunghoon សម្លឹងពួកគេទាំងមុខស្មើរបង្ហាញការមិនពេញចិត្តច្បាស់ៗចំពោះពួកគេ។

"គាត់បែបខឹងនិងអូននោះទេបងកុំគិតច្រើនអីបងប្រុសអូនល្អណាស់! រឿងប៉ុណ្ណឹងគាត់យល់ហើយ"

Two Week ចប់Where stories live. Discover now