Monday 3/3

366 42 89
                                    

"ចូលទៅ!"
ស៊ុងហ៊ុន និយាយឡើងក្រោយដើរនាំហុីស៊ុង មកដល់បន្ទប់ក្រោមដីមួយដែលត្រូវបានបិទចាក់សោជាប់។

"ផ្ទះយើងមានបន្ទប់និងតាំងពីពេលណា?"
ហុីស៊ុង លាន់មាត់ឆ្ងល់តែម្នាក់ឯងក្រោយខ្លួនទើបតែដឹងថាផ្ទះរបស់គេមានបន្ទប់ក្រោមដីមួយដូច្នេះហើយម្ចាស់ផ្ទះមិនដឹងផងចុះស៊ុងហ៊ុន ដែលជាអ្នកដទៃគេអាចដឹងដោយរបៀបណា??

"មានយូរហើយគ្រាន់តែឯងមិនចាំ"
ស៊ុងហ៊ុន ឆ្លើយតបទៅគេទាំងមុខញញឹមស្រស់ដដែល ហុីស៊ុង មើលមុខហើយឈរស្ងៀម។

"យើងដឹងថាឯងមិនចាំពីកូដសម្ងាត់ចូលបន្ទប់នេះទេ ប៉ុន្តែនៅក្នុងនោះមានរឿងដែលឯងបានភ្លេចជាច្រើន! ព្យាយាមចងចាំទៅថាកូដវាជាអ្វី?"
ស៊ុងហ៊ុន និយាយដោយដើរទៅមើលសោទ្វារបន្ទប់នោះ គេមិនប្រាប់ទេថាវាជាអីទុកឲ្យម្ចាស់គិតដោយខ្លួនឯងទៅចុះ

"ឯងកំពុងព្យាយាមកុហកយើងមែនទេ?"

"ហា៎ស?"
ស៊ុងហ៊ុន ងាកមករកគេវិញទាំងស្រែកភ្ញាក់ផ្អើល ប្រែទឹកមុខទៅជាសើចរីករាយកាន់តែខ្លាំង។

"ទោះមិនចងចាំតែយើងដឹងវាគ្មានកូដអ្វីទេ!! ព្រោះយើងមិនចូលចិត្តកូដឯងនិយាយដូចដឹងច្បាស់ណាស់ទាំងដែលការពិតអ្វីបន្តិចក៏ឯងមិនដឹងផង"

"មែនហើយ!! យើងមិនដឹងនោះទេចឹងទើបខំនាំឲ្យមកដោយខ្លួនឯងបើដឹងស្មានយើងទុកឲ្យវាទំនេរមែន!?"
ហុីស៊ុង ឈប់និយាយហើយដើរចូលទៅកាន់ច្រតប្រអប់សំបុត្រតូចមួយបើកគ្រោមភ្លាមក៏លោតភ្លើងភ្លាត កាំរស្មើមួយបានផុសឡើងអូសកាន់ភ្នែករបស់គេមួយជុំដើម្បីធ្វើការស្កេនបើកសោទ្វារ។

"WOW "
ស៊ុងហ៊ុន ចំហរមាត់ទាំងភ្ញាក់ផ្អើលក្នុងការមើលរបស់ទំនើបគ្រាន់តែទ្វារបន្ទប់ក្រោមដីតូចមួយសោះហុីស៊ុងបែរជាដាក់សោទ្វារដោយការស្កេនប្រស្រីភ្នែករបស់គេទៅវិញគិតក៏ដឹងថាមិនធម្មតាដូចឃើញ។

Two Week ចប់Where stories live. Discover now