ភាគ ១

6.5K 227 5
                                    

  នៅក្នុងក្លឹបរាត្រីមួយជាកន្លែងគេរកសេចក្តីសុខឲ្យខ្លួនជាកន្លែងរំសាយអារម្មណ៍ហើយក៏ជាកន្លែងដែលសម្បូរទៅ ដោយការបម្រលសេវ៉ាកម្មភាគច្រើនក្មេងៗដែលនៅធ្វើការ នៅទីនេះសុទ្ធតែអាយុ 17-18-19 ឆ្នាំ ។

«ឯងមកក្លឹបក៏មកទូរទុក្ខហាស៎?» អ្នកជាមិត្តភក្តិដោយទ្រាំឃើញមិត្តមកអង្គុយសំកុកទឹកមុខជូរចត់ដូចជាញ៊ាំខ្វិតបែបនេះក៏អត់នឹងថាឲ្យមិនបាន ។

«យើងប្រាប់ហើយតើថាមិនចូលចិត្ត?» បុរសដែលមើលទៅសោះកក្រោះពីខាងក្រៅក៏និយាយទ្បើងប្រាប់តាមត្រង់ចុះតាំងពីពេញកំលោះរហូតដល់វ័យ 33 ឆ្នាំមកនេះនាយចូលក្លឹប បានតែ 5 ដងហើយសុទ្ធតែអាមិត្តម្នាក់នេះជាអ្នកអូសទាញមក ។ 

«ម្ងៃៗងាប់តែធ្វើការនឹងទៅប្រយ័ត្នងាប់មុនស្រួលឯងខំជូតមករកកន្លែងមានក្តីសុខហើយនៅមកស្តីឲ្យយើងទៀត?» Min Yoongi ជា មិត្តជិតស្និតក៏ថាឲ្យ ។

«យើងរកកន្លែងមានក្តីសុខមិនឃើញទេ» Jeon Jungkook ជាម្ចាស់ផលិតស្រាបៀរដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូវក៏ហារមាត់ទ្បើង ។

នាយជាបុរសង្ហារដែលគេគ្រប់គ្នាទទួលស្គាល់មានចរិតចាស់ទុំ ស្នាមញញឹមបែបសុភាពបុរសទាក់ទាញ ទោះបីជានាយពាក់វ៉ែនតាប៉ុន្តែវាមិនបានធ្វើឲ្យនាយបាត់បង់ភាពទាក់ទាញនោះទេផ្ទុយទៅវិញនាយកាន់តែទាក់ទាញលើសដើមជាមួយវ៉ែននិងអាវគ្រ័រហ្សេ ។

«លោកស្រាដែកបានហៅមុននេះ» សម្លេងស្តួចស្តើងដាស់អារម្មណ៍ឲ្យ Jungkook បែរទៅមើលយ៉ាងរហ័សព្រោះវាពិតជាទាក់ទាញចិត្តកំលោះអាយុ 33 ឆ្នាំនេះណាស់ ។

ព្រះអើយតើជាមនុស្យប្រុសឬក៏ស្រីហេតុអ្វីក៏ស្អាតបែបនេះមិនបានទម្រង់មុខ រោមភ្នែកងរបី ដូចជាមនុស្សស្រី ច្រមុះស្រួចស្លេមស្អាតសម និងទម្រង់មុខបបូរមាត់រាងបេះដូងពណ៌ផ្កាឈូកទាក់ទាញដល់ចិត្តនាយណាស់ ។

«អរគុណណាឈ្មោះអី?» ឃើញមិត្តឲ្យជាភ្លឹកនិងក្មេងប្រុសម្នាក់នេះ Yoongi ក៏សួរជំនួស ។

«ខ្ញុំឈ្មោះ Taehyung ខ្ញុំសុំទៅធ្វើការបន្តសិនហើយ» មាឌតូចញញឹមស្រស់លិបភ្នែកមុននិងដើរទៅធ្វើការបន្ត ។

Tittle: I Always Love You  (រដូវកាលទី ១)Where stories live. Discover now