ភាគ ២៩

1.2K 60 0
                                    

បន្ទាប់ពីញ៊ាំអាហារពេលព្រឹកហើយអ្នកស្រី SunHee ក៏បានហៅ Jungkook ឲ្យមកជួបនៅបន្ទប់ដើម្បីនិយាយរឿងផ្ទាល់ខ្លួន ។

តុក តុក...

«ចូលមក» អ្នកស្រី SunHee
«អ្នកម៉ាក់មានការអ្វីមែនទេទើបហៅខ្ញុំមក??»
«ម៉ាក់មានរបស់បញ្ចាំចិត្តទុកឲ្យកូន» អ្នកស្រីក៏ងើបពីពូកដើរសម្តៅទៅទូរដាក់គ្រឿងអលង្ការ ។
លោកស្រីលូកដៃទៅយ៉ាងប្រអប់ចិញ្ចៀនដែលមានក្បួនក្បាច់រចនាតាមរបៀបបុរាណដែលមើលទៅហាក់បីដូចជារបស់បន្សល់ទុកមកជាយូរហើយ ។

«នេះណាកូន» លោកស្រី SunHee ហុចប្រអប់ចិញ្ចៀនឲ្យកូន ។
«ជាអ្វីទៅម៉ាក់??»
«ចិញ្ចៀននេះជាវង់ដែលប៉ាកូនសុំម៉ាក់រៀបការថែរក្សាបានយ៉ាងល្អទុកសម្រាប់ឲ្យកូនប្រសារម៉ាក់ណា» កូនប្រុសមានពីរនាក់កាលពី Jeonghan រៀបការគាត់បានឲ្យចិញ្ចៀននៅ ពេលដែលកូនភ្ជាប់ពាក្យយកទៅបំពាក់ឲ្យ Dami ដូចគ្នា ។ 
«នេះជារបស់លោកប៉ាឲ្យអ្នកម៉ាក់វាមានតម្លៃណាស់»
«មានតម្លៃបែបនេះហើយទើបម៉ាក់ឲ្យវាទៅអ្នកដែលសក្តិសមនឹងទទួលបានវា! យកទៅណាកូនមុននិងក្រោយវាគង់តែក្លាយជារបស់កូនដដែល»
«អរគុណណាស់អ្នកម៉ាក់» Jungkook ញញឹមដាក់អ្នកម្តាយដែលជាមនុស្សដែលគេគោរពស្រទ្បាញ់ស្មើជីវិតគាត់គឺជាមនុស្សល្អណាស់មិនដែលបង្ខិតបង្ខំកូនតាមតម្រូវការរបស់ខ្លួនឯងទ្បើយមានតែព្រមតាមកូនៗគ្រប់បែបយ៉ាង ។
«មើលថែប្អូនឲ្យបានល្អណាកូនម៉ាក់អាណិតប្អូនណាស់គេគ្មានអ្នកណាទ្បើយមានតែកូនប៉ុណ្ណោះកុំធ្វើឲ្យប្អូនខកចិត្តឮទេ??»
«បាទ ខ្ញុំនឹងមើលថែគេឲ្យបានល្អជាទីបំផុត»
«ល្អណាស់»
______

បីថ្ងៃកន្លងផុតទៅយ៉ាងរហ័សខោអាវឈុតពិធីមង្គលការក៏កាត់ មើលល្មមពេលដែលយកមកល៎ក៏ត្រូវខ្លួនឃ្លិបតែម្តងហើយ ។

សល់មិនដល់ ៤ ថ្ងៃទៀតទេពិធីមង្គលការក៏ឈានចូលមកដល់អ្នកស្រី SunHee ក៏ចេញ មុខអញ្ជើញភ្ញៀវដែលតែងតែរួមការងារជាមួយគ្នានៅសមាគមន៍ឯ Jungkook ក៏ហៅតែមិត្តស្និតស្នាលមកចូលរួមគ្នា ។

ទីបំផុតពេលវេលាដែលទន្ទឹមរង់ចាំក៏បានដល់សម្រាប់អ្នកដទៃអាចគិតថាវាពិតជាលឿនខ្លាំងណាស់តែប្រសិនបើសម្រាប់អ្នកទាំងពីរដែលគូរស្នេហ៍និងគ្នានេះវាហាក់បីដូចជាដល់គ្នា ។

Tittle: I Always Love You  (រដូវកាលទី ១)Dove le storie prendono vita. Scoprilo ora