មកដល់អូហ្វីសនាយក៏ឲ្យ Taehyung អង្គុយនៅលើសាទ្បុង លេងហើយនាយក៏ឆែកមើលទិន្នន័យរបស់ក្រុមហ៊ុន ។
«ថេយ៍ឈប់រៀនហើយមែនទេ?» ក៏ព្រោះមិនចង់ឲ្យស្ងាត់នាយក៏ចេះតែនាំនិយាយទៅ ។
«អត់ទេខ្ញុំនៅរៀនធម្មតា» Taehyung
«អូនរៀននៅឯណា?» Jungkook
«ខ្ញុំទទួលបានអាហាររូបករណ៍មករៀននៅមហាវិទ្យាល័យ Seoul» Taehyung
«រៀនមិនធម្មតាទេអញ្ចឹង?» ក៏ព្រោះតែអ្នកបានអាហាររូបករណ៍គឺទាល់តែរៀនចេះបានលេខ ១ គិតរហ័សសរសេររហ័សទើបអាចចូលមហាវិទ្យាល័យនេះបាន ។
«ក៏មិនដល់ថ្នាក់ពូកែនោះទេ» Taehyung
«អូនរៀនឆ្នាំទីប៉ុន្មាន?» Jungkook
«ឆ្នាំទី ២ ហើយ» Taehyung
«មិនមានអ្នកធ្វើបាបទេមែនទេ?» នាយសួរក៏ព្រោះតែបារម្ភ ព្រោះឥទ្បូវសិស្សសាលាមាក់ងាយសិស្សគ្នាឯងសម្បើមណាស់មិនចេះទុកមុខឲ្យគ្នានោះទេ ។
«អត់នោះទេ» Taehyung គ្រវីព្រោះគេមិនដែលមានអ្នកធ្វើបាបមែនទោះគេមិនមែនជាកូនអ្នកមានក៏ដោយអាចថាមកពីគេជាសិស្សពូកែប្រចាំសាលាទេដឹង?
«អូនច្បាស់ទេមិនមែនគេគំរាមហើយមិនហ៊ានប្រាប់ទេមែនទេ?» Jungkook
«ខ្ញុំច្បាស់គ្មានអ្នកណាធ្វើបាបខ្ញុំទេបើញ៉ែខ្ញុំមានសិស្សប្អូនក៏បានសិស្សច្បងក៏មានលោកគ្រូក៏ញ៉ែដូចគ្នា» Taehyung
«ឆឹស ជាគ្រូប្រភេទអីមកញ៉ែសិស្សបែបនេះសង្ស័យគោចាស់ចង់សុីស្មៅខ្ចីទេដឹង?» ឮបែបនេះក៏ធ្វើឲ្យ Jungkook ខឹងភ្លាមតែម្តង ។
«លោកពូមិនមែនថាឲ្យខ្លួនឯងទេអ្ហេស៎?» Taehyung និយាយបែបឆ្ងល់ ។
«អូនស៊កឲ្យបងឬ?» Jungkook
«អត់នោះទេខ្ញុំនិយាយការពិត» Taehyung
តុកតុក...
«ចូលមក» Jungkook
«Jung...» SunHee
«ជម្រាបសួរអ្នកម៉ាក់» Jungkook ឱនគោរពសំពះម្តាយ ។
«ចាស៎ លើកដៃថ្វាយព្រះម៉ាក់ឮថាកូននាំប្រពន្ធមកមែនទេ?» ថាអីចេះខុសលឿនដូចខ្យល់ព្យុះ ។