«ឯងគ្មានសិទ្ធិមកជេរកូនយើងទេ» គ្រាន់តែឮគេជេរកូនស្រីភ្លាមម្តាយ Haein ក៏បែរមកស្រែកឲ្យ Taehyung ភ្លាម ។
«អ្នកមីងបើមិនចង់ឲ្យខ្ញុំជេរទេបង្រៀនកូនអ្នកមីងឲ្យនិយាយពាក្យពិតផងទៅ» Taehyung
«កូនយើងមិនចេះកុហកស្រាប់ហើយ»
«អាវ៎ ក៏កំពុវតែកុហកហើយតាស៎ឬអ្នកមីងកាន់ជើងកូនខ្លួនឯង?»
«ឯងគ្មានសិទ្ធិមកថាឲ្យយើងទេអាក្មេងចង្រៃ»
«សុំទោស ខ្ញុំមកយឺតបន្តិចហើយ» Jungkook
«លោកពូ» Taehyung ញញឹមដើរទៅរកនាយ ។
«លោកជាអាណាព្យាបាលរបស់គេមែនទេ?» នាយក
«បាទ មែនហើយតើមានរឿងអីកើតទ្បើងមែន
ទេ?» Jungkook«បើមិនបានស្មានតែគេខលទៅហៅលោកមកមែនទេ?» ម្តាយ Haein
«អ្នកស្រីជួយប្រើពាក្យសម្តីឲ្យសមរម្យបន្តិចទៅហើយក៏ចង់ឌឺដងក៏ជួយឲ្យខឹងពេលវេលាផង» Jungkook បែរមកប្រើក្រសែរភ្នែករាបស្មើនាយស្អប់បំផុតអ្នកដែលចង់ផ្ចាញ់ផ្ចាលខុសរបៀបបែបនេះ ។
«អាណាព្យាបាលបែបនេះមែនទេបានជាកូនមកភ្លីភ្លើអញ្ចឹង?» នៅមិនចុះចាញ់ម្តាយ Haein ក៏កាន់តែនិយាយឌឺដងទ្បើង ។
«លោកនាយកខ្ញុំមិនចេះនិយាយជាមួយមនុស្សបែបនេះទេ» Jungkook
«អ្នកស្រីសូមរក្សាភាពស្ងៀមស្ងាត់បន្តិចទៅពេលនេះកំពុងតែស្វែងរកការពិតមិនមែនមកឌឺដងដៀមដាមគ្នាទេ» នាយក
«ហុឹស» ម្តាយ Haein ក៏បែរមុខចេញទាំងក្តៅចិត្ត ។
«គឺបែបនេះប្អូនទាំងពីរបានបង្កជម្លោះវាយដំគ្នានៅបរិវេណសាលា» នាយក
«អ្នកជាដើមហេតុ?» Jungkook
«ប្រាកដជាអាក្មេងជើងល្អនេះហើយ» ម្តាយ Haein
«អ្នកស្រីគ្មានសិទ្ធិចោតប្រកាន់អ្នកណាទេនៅពេលដែលអ្នកស្រីគ្មានភស្តុតាងនៅក្នុងដៃ» Jungkook និយាយជាការពិតបលអញ្ចឹងមិនមែននាយសុខចិត្តបែរទៅសួរលោកនាយកទេ ។
«ឬមួយលោកចង់ថាកូនលោកល្អ?»
«ខ្ញុំមិនបានអ្នកណាល្អអាក្រក់ខុសត្រូវទេប៉ុន្តែខ្ញុំកំពុងតែស្វែងរកការពិត»