ថ្ងៃថ្មីនៅស្រទ្បាញ់គ្នាដដែលប៉ុន្តែក៏ស្ថិតនៅឋានៈផ្សេងគ្នាពីមុនជាសង្សារប៉ុន្តែពេលនេះជាស្វាមីភរិយានិងគ្នាហើយ ។
ពីយប់មិញទម្រាំតែបានគេងសឹងតែទាបភ្លឺទៅហើយរាងក្រាស់របស់យើងមិនបន្ធូរដៃសោះស៊ុតយកៗមើលតែបាល់យ៉ាងអញ្ចឹងឯង ។
Jungkook ងើបតាំងពីព្រឹកប្រលឹមមកម្លេះក៏ព្រោះតែគេមិនដែលទម្លាប់គេងយូរទ្បើយប្រសិនបើយូរអស់ត្រឹមម៉ោង ៨ ព្រឹកនេះឯង ។
«ស្អាតណាស់» រាងក្រាស់លាន់មាត់សរសើរទៅកាន់ភរិយារបស់ខ្លួនដែលគេងលង់លក់យ៉ាតស្កប់ស្កល់កាន់តែមើលកាន់តែស្អាតដិតជាប់អារម្មណ៍តែម្តងហើយ ។
«សឺតៗៗ» អត់ទ្រាំមិនបាន Jungkook ក៏ស្ទុះទៅថើបក្រញិចមាឌតូចតាមចង់ប៉ង់ ។
«អ្ហឹម បានហើយអូនងងុយ» Taehyung ព្យាយាមគេចឆ្វេងគេចស្តាំគេអស់កម្លាំងសឹងតែស្លាប់ទៅហើយ ។
«អូនមិនឃ្លានទេអ្ហេស៎??»
«មិនឃ្លានទេ» មាឌតូចទាញភួយមកគ្របជិតក្បាល ។
«ហិហិ ឆាប់ងើបមកពេលថ្ងៃយើងត្រូវអស់ទៅប្រទេសស្វុីសណា»
«ហាស៎ បងថាយ៉ាងម៉េច??» ឮថាបានទៅក្រៅប្រទេស Taehyung ស្ទុះងើបសឹងតែបាក់កទៅហើយ ។
«បងកក់សំបុត្រហើយៗយើងត្រូវទៅដើរលេងនៅស្វុីសរយៈ ពេល ២ អាទិត្យ»
«តែអូនមិនទាន់រៀបចំខោអាវ»
«អញ្ចឹងអូនក៏ឆាប់ទៅតែងខ្លួនទៅចាំបងជួយរៀប»
«អូនទៅហើយ» Taehyung រត់ចង់បន្ទប់ទឹកយ៉ាងលឿនព្រះអើយប្រទេសនៅក្នុងក្តីស្រមៃមួយឆាកជីវិតនេះមានប៉ុន្មានដងទៅ ។បន្ទាប់ពីរួតរះងូតទឹករៀបចំខ្លួនហើយ Taehyung ក៏អស់មករៀបចំខោអាវ គ្រឿងសម្អាងដាក់ចូលទៅក្នុងវ៉ាលី ។
#ខាងក្រោម
គូស្វាមីភរិយាថ្មីថ្មោងបណ្តើរគ្នាចុះមកខាងក្រោយក៏ឃើញឪពុកម្តាយ បងប្រុសបងថ្លៃអង្គុយចាំទទួលបាត់ទៅហើយ ។
«អាវ៎ ជំរាបសួរលោកប៉ាអ្នកម៉ាក់» Taehyung
«អីយ៉ា ស្មើនេះហើយទើបតែចុះមករវល់ធ្វើអី» Jeonghan ជាបងប្រុសនិយាយចំអន់ប្អូន ។
«និយាយធ្វើមើលខ្លួនឯងមិនទាន់មានប្រពន្ធ» Mr.Jeon
«ក៏ប្អូនខ្ញុំមឹសៗណាប៉ាចេះតែសួរទៅ»
«បងនេះ!» Dami យកដៃទៅវាយស្វាមីតិចៗ ។
«ប៉ាតូចទៅណាមែនទេ??» Eric
«គឺប៉ាត្រូវនាំបងថេយ៍ទៅក្រេបទឹកឃ្មុំណា៎» Jungkook
«មកវិញម៉ាក់សុំចៅមួយណា៎ ហិហិ» អ្នកស្រី SunHee
«នឹងខំប្រឹងឲ្យអស់ពីសមត្ថភាពណាម៉ាក់» Jungkook
«អីយ៉ាៗ កូនប្រសារអូនអៀនហើយ» Mr.Jeon សើចតិចៗពេលឃើញកូនប្រសារអៀនទ្បើងក្រហមមុខមាត់អស់ ។
«អញ្ចឹងខ្ញុំទៅសិនហើយម៉ាក់ខ្លាចខកជើងយន្តហោះ» Jungkook
«ចាស៎ ធ្វើដំណើរដោយសុវត្ថិភាពណាកូន»
«ជំរាបលាលោកប៉ាអ្នកម៉ាក់ បងថ្លៃ» Taehyung
________