ភាគ ២៥

1.5K 73 1
                                    

ក្រោយពីក្រេបទឹកឃ្មុំពេលរាត្រីរួចហើយថ្ងៃថ្មីក៏ចូលមកដល់ទៀតហើយអ្នកដទៃគេងើបទៅស្រស់ស្រូបអាហាររួចអស់ហើយនៅទ្បើយតែអ្នកទាំងពីរគូរស្នេហ៍ថ្មីថ្មោងមិនខ្ចីងើបសោះ ។

តុក តុក...សម្លេងគោះទ្វាររំខានទាំងព្រឹក Taehyung យកដៃមកខ្ទប់ត្រចៀកគេងផ្គាប់ មុខ ។

«អ្នកណាមក??» Jungkook ជ្រួញចិញ្ចើមមុននឹងទាញវ៉ែនតានៅលើតុពាក់ហើយពីលើពូកទៅរកអាវឃ្លុំ ។

ក្រាក...
«ជំរាបសួរគឺខាងយើងខ្ញុំចង់បានប្រាប់ថាជិតហួសម៉ោងអាហារពេលព្រឹកហើយ» ខាងបុគ្គលិកនៅអូតែលក៏មកប្រាប់ព្រោះនេះម៉ោង 10 ព្រឹក ហើយ ។
«អរ អរគុណណាស់» Jungkook
«ចាស៎ ជំរាបលា» បុគ្គលិកស្រីក៏ញញឹមមុននឹងដើរចេញទៅវិញ ។

ក្រឹប...
នាយបិទទ្វារហើយក៏ប្រលប់មកវិញសម្លឹងមើលរាងតូចដែលគេងនៅលើពូកគ្របភួយជិតឈឹងតាំងពីចុងជើងដល់ក្បាលនឹកឃើញដល់រឿងពីយប់មិញសែនហួសចិត្តមិនដឹងល្មោភមកពីណាទ្បើងជិះគេយកឥទ្បូវក៏មកគេងជំទិតដល់ថ្ងៃរះចាំងគូទ ។

ផ្លាច់...គ្រឺតក្នាញ់ពេក Jungkook ក៏យកដៃទះគូទគេទំហឹង ។
«អួយ ពូអូនឈឺ» Taehyung ជ្រួញចិញ្ចើមមកឲ្យគេម៉ួម៉ៅខូចអារម្មណ៍ទាំងព្រឹក ។
«ល្មមងើបហើយអូនមិនឃ្លានទេមែនទេ?»
«អូនចង់គេង»
«គេងមិនបានទេ! ងើបទ្បើងមកញ៊ាំអាហារពេលព្រឹកមិនចង់ទៅដើរលេងតទេមែនទេ?»
«បីអូនទៅៗ» Taehyung បិទភ្នែកឈោងដៃចាំឲ្យនាយមកពរគេងូតទឹក ។

រាងក្រាស់គ្រវីហួសចិត្តនឹងភាពខ្ជិលច្រអូសរបស់ Taehyung ជាខ្លាំងតែមិនដឹងធ្វើយ៉ាងម៉េចបាន តែធ្វើតាមហ្នឹងឯង ។

Jungkook បំពេញកាតព្វកិច្ចជាសង្សារល្អអ្ហេស៎ជាប្តីទើបសម! តាំងពីដុសធ្មេញ លុបមុខ កក់សក់ ងូតទឹកឲ្យគឺមិនចប់ ។
ផ្លាច់...
«ក្មេងក្បាលខូចហេតុអ្វីក៏អូនខ្ជិលយ៉ាងនេះ?»
«មកពីយប់មិញអស់កម្លាំងពេក»
«អ្នកណាប្រើឲ្យអូនល្មោភធ្វើអី??»
«បងហ្នឹងក៏ចិត្តងាយដែរកូនល៎លេងសោះ!»
«រឿងអ្វីផ្សេងលេងបានតែមិនមែនរឿងនេះ» នាយញាក់ចិញ្ចើមដាក់ឲ្យដឹងប្រឹងតែម្តងហ៊ានណាស់មកលេងសើចនឹងរឿងលើគ្រែ ។

ក្រោយពីងូតទឹករៀបចំខ្លួនរួចហើយអ្នកទាំងពីរក៏ចេញទៅទទួលទានអាហារពេលព្រឹកសឹមទៅដើរលេងនៅមាត់សមុទ្រជិះម៉ូតូទឹកលេង ។

Jungkook ពាក់វ៉ែនតាម្ញូបពណ៌ខ្មៅជាមួយអាវសមី.សនិងខោលើជង្គង់ពណ៌សសែនសង្ហាររកលេខដាក់គ្មានក្មេងៗស្រីៗនាំគ្នាមកឈរមើលពេញមាត់ឆ្នេរកាលបើ Jungkook បើកម៉ូតូ ទឹកយ៉ាងសង្ហារនៅលើទឹកសមុទ្រ ។

«អាយ៎ សង្ហារណាស់ៗ» Jungkook ក៏សើចតិចៗពេលឃើញពីភាណជ្រួលជ្រើមរបស់ស្រីៗមកលើខ្លួន ។
«ហេតុអ្វីក៏ពូសើច??» មាឌតូចជ្រួញចិញ្ចើមយកដៃមកឱបទ្រូងគេអង្គុយម៉ួម៉ៅនៅលើម៉ូតូទឹកមួយថ្ងៃហើយ ។
«គ្រាន់តែបងសើចខុសដែរមែនទេ??»
«សប្បាយចិត្តណាស់មែនទេពេលឃើញពួកស្រីៗអស់នោះចាប់អារម្មណ៍បែបនេះ?» Taehyung ស្រែកថាឲ្យញ៉ែតៗទាំងខឹងផង ប្រចណ្ឌផង ។
«ត្រូវហើយព្រោះសង្សារផងមិនសរសើរបងផង»
«ប្រយ័ត្នអូនលោតចុះពីលើម៉ូតូទឹកណា»
«នេះអូនធ្វើមែនអ្ហេស៎??»
«ពូថាអូននិយាយលេងអ្ហេស៎??» Taehyung កាន់តែខឹងកាលបើ Jungkook មានបំណងដុត ចិត្តគេឲ្យម៉ួម៉ៅ ។
«អត់ទេៗបងមានបានថាឯណា?» Jungkook សើចលែងសមរាងភ័យបន្តិចដែរបើមាឌតូចលោតមែនចប់ហើយ ។

«ថេយ៍ចាំបងផង» ក្រោយពីជិះម៉ូតូទឹកបានមួយស្របក់ធំពួកគេក៏ចត់ទុកវិញ ។ Taehyung ឯណេះងរតាំងពីនៅលើម៉ូតូទឹក មកគ្រាន់តែដល់ច្រាំងភ្លាមក៏លោតចុះដើរមកត្រុយតែម្តង ។
«...» មាឌតូចមិនមាត់ មិនតវ៉ាអ្វីទាំងអស់តែកុំ មើលមុខឲ្យសោះណាដូចគេយកកៅស៊ូមកចងយ៉ាងអញ្ចឹង ។
«អូនសម្លាញ់កុំខឹងពេកមុខចាស់អស់ហើយ» គ្រាន់តែឮប្រយោគនេះ Taehyung ក៏បែរទៅសម្លក់គរថ្លែរនេះមកលួងលោមឬក៏មកបញ្ចេះកំហឹងឲ្យពិតប្រាកដ??
«កុំមកនិយាយជាមួយអូន»
«អូនខឹងបងរឿងអី??»
«អូនមិនបានខឹង»
«បើមិនខឹងបែរខ្នងដាក់បងធ្វើអីចុះ??»
«ចុះពីគេដើរគេបែរមុខមែនទេ??»
«អ៎ មែនទេ! អញ្ចឹងអូនចាំបាច់ជ្រួញចិញ្ចើមធ្វើអី ?»
«ចិញ្ចើមអូនពូកុំចេះ» ចេញកាយវិការមកបែប នេះហើយនៅប្រកែកថាមិមខឹងទៀតឬ??
«បងធ្វើយ៉ាងម៉េចទើបអូនឈប់ខឹង??»
«បើបងមិនចេះលួងអូននឹងខឹងបងឲ្យឆ្កួតចាំមើលចុះ» អ្នកណាថាយកប្រុសចាស់ពូកែលួងលោម ?មើលតែគេជាគម្រូទៅដឹងហើយបានតែសម្តីផ្អែមតែមិនចេះលួង ។
«អួយ បងចង់តែឆ្គួតឲ្យបាត់ៗទេ» គេនេះឈឺក្បាលចង់បែកជាពីរស្គាល់មុនដំបូងដូចចរិតមិនដល់ថ្នាក់នេះទេ??

Tittle: I Always Love You  (រដូវកាលទី ១)Where stories live. Discover now