ភាគ ២២

1.7K 85 0
                                    

កម្មវិធីក៏បានបញ្ចប់ទៅយ៉ាងរលូន Jungkook ក៏នាំ Taehyung ត្រូវទៅ Penthouse វិញតាមធម្មតា ។

«លោកពូអូនសួរពីម្តាយរបស់លោក Yoongi តើបានទេ?» Taehyung ទម្លាក់ខ្លួនគេងនៅលើពូកសម្លឹងមើលទៅប្រុសជាទីស្រទ្បាញ់ដែលកំពុងតែដោះអាវនោះ ។

«ហេតុអ្វីអូនចង់ដឹង?» Jungkook

«អូនគ្រាន់តែចង់ដឹងប៉ុណ្ណឹងឯង!»

«ចង់អារម្មណ៍អ្ហេស៎?»

«អត់ទេអូនគ្រាន់តែចង់ដឹងប៉ុណ្ណោះឯងព្រោះមើលទៅលោក Yoongi ដូចជាស្រទ្បាញ់ម្តាយគាត់ណាស់ហើយលោកស្រីក៏អញ្ចឹងមិនឃើញថាដូចគៀបសង្គត់កូនត្រង់ណាផង»

«ជួនកាលខ្លះអ្វីដែលយើងឃើញពីសំបកក្រៅមិនប្រាកដថាវាជាការពិតទាំងអស់នោះទេ»

«អញ្ចឹងអូនមិនត្រូវជឿលោកពូទេមែនទេពេលដែលលោកពូប្រាប់ថាស្រទ្បាញ់អូន? ព្រោះនោះវាគ្រាន់តែជាពាក្យអ្នកណានិយាយក៏បាន»

«បងមិនមែនចង់បានន័យបែបនេះទេ! នេះអូនកំពុងស៊កឲ្យបងវិញមែនទេ?»

«អូនគ្រាន់តែនិយាយការពិតតើស៎!»

«អ៎ ព្រោះអូនមិនជឿចិត្តបង!»

«បើអូនមិនជឿចិត្តពូស្មានតែពូបានប៉ះពាល់រាងកាយអូនបែបនេះឬ? ឆឹស ចេះតែនិយាយហើយ បើអូនមិនជឿចិត្តពូវិញណាស់ស្មើនេះមុខមិនបានឃើញផង» Taehyung ពេបមាត់ សម្លឹងមើលទៅអ្នកដែលមានអាយុច្រើនជាងខ្លួន ។ Jungkook សម្លឹងមើលទៅមុខរបស់មាឌតូចហើយក៏សើចព្រោះគេពិតជាកំប្លែងណាស់ពេលធ្វើមុខដូចកូនទាបែបនេះ ។

«មោះ ចូលងូតទឹក» នាយក៏លើកបី Taehyung ចេញពីពូក សម្តៅទៅបន្ទប់ទឹក ។

«ហាមធ្វើសុីអូនណាព្រោះស្អែកត្រូវទៅរៀន» Taehyung និយាយបង្ការទុកមុនមិនបានទេមនុស្សចាស់នេះខ្សែលើសម្បើមណាស់មិនស្រួលៗសុីគ្រឿងក្នុងបាត់ ។
__________

ងាកមកមើល Jimin ឯនេះវិញទម្រាំតែកម្មវិធីចប់យប់ជ្រៅឯណោះហើយបុគ្គលិកដែលមកបម្រើការទាំងប៉ុន្មានក៏ត្រូវត្រទ្បប់ទៅផ្ទះវិញដោយខ្លួនឯងទាំងអស់ ។

ពិតជាសែនអាណិតក៏ព្រោះតែគេបានទៅមុនអស់ហើយនៅទ្បើយតែមាឌតូចដើរលើផ្លូវធំក្នុងចំណោមផ្ទះវីទ្បាខ្លួនមានត្រឹមតែខាងក្រៅគ្របដណ្តប់តែប៉ុណ្ណោះឯង ។

Tittle: I Always Love You  (រដូវកាលទី ១)Donde viven las historias. Descúbrelo ahora