#ព្រឹក
ថ្ងៃថ្មីក៏ឈានចូលមកដល់ទៀតហើយគិតថាថ្ងៃនេះនឹងគេងបានយ៉ាងស្ងប់សុខព្រោះជាថ្ងៃអាទិត្យមិនហត់ទៅរៀន ។
«អូនសម្លាញ់» នាយសង្ហារហៅ Taehyung តិចៗតាមរបៀបដាស់មនុស្ស ។
«អឹម លោកពូ» មាឌតូចឈោងដៃឱបកដែលទ្រោបពីលើខ្លួន ។
«ថ្ងៃនេះទំនេរអូនចង់ទៅដើរលេងទេ?»
«ពិតមែនអ្ហេស៎?» គ្រាន់តែឮសូរពាក្យថសដើរលេងភ្នែកក៏បើកមកធំៗប៉ុណ្ណាណីស្វាងងងុយចេស៎តែម្តងហើយ ។
«បាទ អូនទៅទេ?»
«ទៅណាទៅ?»
«ទៅសមុទ្រយ៉ាងម៉េចដែរ?»
«អស្ចារ្យណាស់អូនទៅដែរ» Taehyung ស្ទុះវឹងចូលទៅសម្អាតខ្លួនដោយនាយសង្ហារឈរសម្លឹងមើលទាំងហួសចិត្ត ។
ទម្រាំបានចេញដំណើរមកដល់សមុទ្រគឺម៉ោង ១១ ថ្ងៃត្រង់ទៅហើយដោយសារពួកគេនៅចាំញ៊ាំឲ្យហើយទើបចេញមក ។
«អូនគិតថាចង់រៀបការនៅអាយុប៉ុន្មាន?» សុខៗនាយក៏បង្ហើបសំណួរសួរនាំ ។
«ពូចង់សុំអូនរៀបការមែនទេ?» មាឌតូចក៏បែរទៅសួរនាយដូចមែនទែន ។
«ហាហា អូននិយាយលេងទេ! អូនមិនទាន់ចង់រៀបការ ឥទ្បូវទេ» មាឌតូចក៏សើចកខឹកពេលឃើញទឹកមុខភ័យស្លន់ស្លោររបស់ Jungkook ។
«ចុះអូនចង់រៀបការអាយុប៉ុន្មាន?»
«ប្រហែល 27 ឆ្នាំទេដឹង?»
«ស្លាប់ពេលនោះបងអាយុ 50 ហើយក៏មិនដឹង?»
«តែពូចាស់ពេកអូនមិនយកបងទេណាប្រាប់ឲ្យហើយចុះ!»
«ក្រែងថាស្រទ្បាញ់បងណាស់?»
«ស្រទ្បាញ់ក៏ដោយតែអូនត្រូវគិតពីអនាគតកូនអូនដែរណា!»
«ចង់ថាបងអាក្រក់ខ្លាចកូនកើតមកមុខដូចបងអ្ហេស៎?»
«ហាហា នេះបងថាខ្លួនឯងទេ!»
«Kim Taehyung ឥទ្បូវបានសម្តីណាស់សមតែវាយឲ្យហើមគូទទេ!»
«ដាច់ចិត្តដែរហ៎?» Taehyung យកដៃសងខាងមកទ្របិទភ្នែកព្រិចៗយ៉ាងគួរឲ្យស្រទ្បាញ់ ។
«ស្អប់យើងណាស់» នាយទ្រាំមិនបានក៏យកដៃមកច្បិចថ្ពាល់ប៉ោងៗនោះ ។
ចំណាយពេលពីរម៉ោងនាយក៏មកដល់សមុទ្រនៅ Jeju ដោយជួលផ្ទះសំណាក់ដាច់ដោយទ្បែកពីគេហើយក៏នៅឆ្ងាយពីគេបន្តិចដែរ ។
«ស្អាតណាស់» Taehyung ត្រដាងដៃសម្លឹងមើលទៅសមុទ្រដ៏ធំល្វឹងល្វើយជាលើកទីមួយក្នុងឆាកជីវិតហើយដែលបានមកលេងសមុទ្រ ។
«ចូលចិត្តទេ?» នាយសង្ហារដើរមកឱបពីក្រោយមើលទៅ Taehyung ពិតជាមានសមុទ្រសុខណាស់ ។
«ចូលចិត្តណាស់អូនមិនដែលសង្ឈឹមថានឹងបានឃើញវាផ្ទាល់ភ្នែកនោះទេ! អូនគិតថាអូននឹងខំប្រឹងធ្វើការសន្សំលុយយ៉ាងហើចណាស់ក៏អូនអាចឃើញសមុទ្រមួយដងក្នុងមួយឆាកជីវិតនេះដែរ»
«បងក៏ចូលចិត្តសមុទ្រដែរព្រោះវាធ្វើឲ្យយើងស្រស់ស្រាយជាពិសេសនៅពេលដែលបងមានទុក្ខកង្វល់វាជាកន្លែងទីមួយដែលបងត្រូវមករំសាយអារម្មណ៍»
«ពូកើតអីមែនទេ?» មាឌតូចក៏បែរមកទល់មុខសួរនាំព្រោះក្រែងល៎នាយមានទុក្ខនៅក្នុងចិត្ត ។
«បងមិនកើតអីនោះទេគ្រាន់តែចង់ចំណាយពេលវេលាជា
មួយមនុស្សដែលបងស្រទ្បាញ់! ទោះមួយវិនាទីសម្រាប់បងក៏វាមានន័យដែរ»«ហេតុអ្វីលោកពូផ្អែមល្ហែមយ៉ាងនេះ? អូនមិនដែលមានអារម្មណ៍ថានៅក្បែរមនុស្សប្រុសមានសុវត្ថិភាពនិងកក់ក្តៅនោះទេលុះត្រាតែពេលអូនជួបលោកពូ!» Taehyung អង្អែលថ្គាមនាយថ្នមៗកែវភ្នែកពោរពេញទៅដោយក្តី
ស្រទ្បាញ់ដែលមិនអាចកាត់ថ្លៃបាន ។«បងស្រទ្បាញ់អូនណាស់» នាយចាប់ដៃដែលអង្អែលនោះមកថើបស្នេហារបស់ពួកគេពេលនេះវាជ្រាលជ្រៅជាងបាតសមុទ្រទៅទៀត ។
«អូនក៏ស្រទ្បាញ់លោកពូដែរ» Taehyung ចង្អើតជើងទៅថើបមាត់របស់ Jungkook ដែលបញ្ជាក់ពីក្តីស្រទ្បាញ់យ៉ាងជ្រាលជ្រៅ ។
[ ស្នេហាគ្មានដែនកំណត់ 🫶🏻 ]
To Be Continue 🤍