ភាគ ២៨

1.2K 48 0
                                    

ពេលវេលាដើរពីមួយនាទីទៅជាម៉ោងរហូតដល់ក្លាយជាថ្ងៃចូលដល់ខែរយៈពេល ៥ ខែកន្លងផុតទៅ Taehyung បាន បញ្ចប់ថ្នាក់ឆ្នាំទី ២ ទៅហើយ ។

លោកស្រី SunHee ក៏បានប្រញ៉ាប់រៀបចំពិធីមង្គលការឲ្យកូនព្រោះមិនឲ្យខូចមុខមាត់កូនដែលថាមកនៅជាមួយគ្នាយូរ ហើយមិនរៀបការដូចជារំលងប្រពៃណីមិនផ្តល់កិត្តិយសឲ្យគ្នាបើទោះបី Taehyung ជាមនុស្សប្រុសក៏ដោយចុះតែគេក៏ មានកិត្តិយសត្រឹមត្រូវ ។

លោក Jeon ក៏ជួយជំរុញតាមក្រោយដោយជួយផ្តល់ថវិការរៀបចំកម្មវិធីឲ្យកូនប្រុសពៅពិធីមង្គលការប្រារព្ធទៅដោយមានតែអ្នកស្និតស្នាលតែប៉ុណ្ណោះឯង ។

មួយអាទិត្យមុនវិធីរៀបការក៏រវល់ណាស់ទើប Jungkook សម្រេចចិត្តមកគេងនៅផ្ទះធំដើម្បីកុំឲ្យរញ៉េរញ៉ៃទៅវិញទៅមក ។

តុក តុក....សម្លេងគោះទ្វារទាំងព្រឹកប្រលឹមរំខានដល់ដំណេកហើយ ។

«អ្នកប្រុសពៅលោកស្រីឲ្យហៅចុះទៅកាត់ឈុត» អ្នកបម្រើ
«ខ្ញុំចុះទៅឥទ្បូវហើយ...អូនសម្លាញ់ងើបទ្បើង» Jungkook បែរមកដាស់អនាគតភរិយាដែលគេង ស្ពឹកមិនខ្វីកម្រើកខ្លួនសោះ ។
«លោកពូ...» កាលពីយប់មិញនេះគេងមិនលក់ អារម្មណ៍ហាក់បីដូចជារវើរវាយរសាប់រសល់រកថាមិនត្រូវតែម្តង ។
«អ្នកម៉ាក់ហៅចុះទៅកាត់ឈុតហើយណា៎»
«លោកពូចុះមុនទៅអូនទៅសម្អាតខ្លួនសិន» ថ្ងៃណា លើកណាក៏ដោយចុះរាងក្រាស់តែងតែ ងើបមុនខ្លួនជានិច្ចមិនដឹងថាភរិយាម៉ាកអីទេងើបមិនដែលទាន់ប្តីទ្បើយ ។

#ខាងក្រោម

លោកស្រី SunHee បានជួលអ្នកកាត់ម៉ូតរ៉ូបលំដាប់ប្រទេសតែម្តងសម្រាប់ពិធីមង្គលការកូនប្រុសពៅ ។

«ចុះមកហើយមែនឆាប់មកវ៉ាស់មកកូន» SunHee
«បាទ ម៉ាក់»
«ចុះឯណា Taehyung នោះ??»
«នៅរៀបចំខ្លួនសិន»
«អូហូ លោក Jeon ជួបនៅខាងក្រៅសង្ហារណាស់ » Amy ម្ចាស់ហាងកាត់សម្លៀកបំពាក់លាន់មាត់សរសើរពីសង្ហារដល់សែនស្រស់សង្ហារ ។
«ហិ អរគុណណាស់»
«ចាំខ្ញុំវ៉ាស់ឲ្យណា» Amy ញញឹមញញែមគេនេះណាស់ជាភេទទីបីតែពិតជាគួរឲ្យកោតសរសើរស្នាដៃកាត់សម្លៀកបំពាក់ល្អឥតខ្ចោះមិនឲ្យទាស់ភ្នែកទ្បើយ ។
«ចង្កេះលេខ ២៧ អេមតែម្តងហើយចាស៎! នេះចាំជួយរើសឈុតឲ្យនាងខ្ញុំផង» បន្ទាប់ពីវ៉ាស់រាងកាយរួចហើយ Amy ក៏ហុច iPad ឲ្យនាយរើសមើលឈុត ។

Tittle: I Always Love You  (រដូវកាលទី ១)Where stories live. Discover now