ក្រោយពីជុំគ្នាញ៊ាំអាហារពេលល្ងាចរួចហើយអ្នកទាំងពីរក៏ធ្វើដំណើរត្រទ្បប់មកផ្ទះដោយរក្សាភាពស្ងៀមស្ងាត់រាងៗខ្លួន ។
មកដល់ផ្ទះ Taehyung ក៏ទៅបន្ទប់មុនហើយ Jungkook ក៏ចូលទៅផ្ទះបាយដើម្បីឆុងកាហ្វេផឹកព្រោះត្រូវហាត់ប្រាណផង ។
«មិនលួងទេអ្ហេស៎?» អ្នកអង្គុយទន្ទឹងចាំនៅក្នុងបន្ទប់ក៏អើតមើលមាត់ផ្ទះជារឿយៗព្រោះចាំមើលគេមកលួង ។
ក្រាក..គ្រាន់តែឮសូរសម្លេងទ្វារបើកមាឌតូចក៏រៀបចំអង្គុយសារជាថ្មីដោយធ្វើជាទាញទូរស័ព្ទមកចុចលេង ។
Jungkook ឯនេះក៏រឹតតែមិនខ្វល់នាយដោះអាវខោហើយទាញខោ boxer មកស្លៀកសឹមដើរចេញទៅក្រៅដូចជាគ្មានអ្នកណានៅក្នុងបន្ទប់នេះសោះ ។
«ហ៎? អ្នកណាខឹងអ្នកណាឲ្យប្រាកដ?» Taehyung បែរទៅសម្លក់ពីក្រោយខ្នងនិយាយថាស្រទ្បាញ់ណាស់ៗតែឥទ្បូវគេខឹងមិនលួង ។
______ផឹងៗៗ បែរមកមើលក្នុងបន្ទប់ហាត់ប្រាណវិញក៏ឮសូរសម្លេងវាយបុកឥតដាច់សូររាងកាយហាប់ណែនសុទ្ធតែញើសស្រក់មិនពុំចេះដាច់ ។
ពីមួយថ្ងៃទៅមួយដៃប្រើកម្លាំងអស់មិនតិចទ្បើយនេះមិនមែនវាយក្នុងន័យហាត់ប្រាណទេតែដើម្បីបញ្ចេញកំហឹងទៅវិញទេ ។
នាយខឹងនឹងខ្លួនឯងដែលនាយជាមនុស្សបែបនេះសោះកក្រោះណាស់មិនចេញសន្ទនា មិនចេះលួងលោមធ្វើឲ្យមនុស្សដែលខ្លួនស្រទ្បាញ់បាត់ខឹងពុំបាន ។
«លោកពូមិនទៅគេងទេអ្ហេស៎?» ចុងក្រោយ Taehyung ក៏ជាអ្នកដែលមកសួរនាំ ។
«អូនគេងមុនទៅបងនៅហាត់ប្រាណសិន» នាយយកដៃមកជោគសក់ហើយក៏បន្តវាយបុកព្រោះតែកំហឹងវាមិនងាយបាត់នោះឯង ។
«តែនេះយប់ម៉ោង ១១ ហើយហាត់ប្រាណស្មើនេះក៏មិនល្អដែរ»គេចំណាយពេលអង្គុុយដល់ទៅ ២ ម៉ោងក៏សង្ឈឹមថា Jungkook នឹងមកលួងលោមនាយតែការគិតក៏រលាយដូចអំបិលត្រូវទឹក ។
«បងមិនទាន់ងងុយ»
«តែអូនងងុយហើយ» មាឌតូចទម្រាំជើងពេបមាត់ទាំងមិនសុខចិត្តគេមើលរឿងទ្បើងទន់ត្របកភ្នែក ២-៣ ដងហើយ ។