ក្រោយពីប្រទាក់ប្រទិនសម្តីជាមួយគ្នាអស់ចិត្តអស់ចង់ហើយ Jungkook ក៏បាននាំមាឌតូចមកផ្ទះធំជាមួយគ្នា ។
«Eric» Jungkook ដើរចូលមកក្នុងផ្ទះហើយស្រែកហៅឈ្មោះក្មួយជាទីស្រទ្បាញ់ ។
«ប៉ាតូច ហិហិ» Eric រត់មកស្វាគមន៍ Jungkook យ៉ាងរហ័ស ។
ឮក្មេងឈ្មោះ Eric ហៅនាយថាប៉ាក៏ធ្វើឲ្យ Taehyung ចងចិញ្ចើមភ្លាមប្រាប់គេថាមិនមានប្រពន្ធតែបែរជាមានកូនអ្ហេស៎??
«នេះជាសង្សាររបស់ប៉ាតូចណា» Jungkook ណែនាំ Taehyung ទៅកាន់ Eric ។
«Wow ស្អាតដូចជាលោកយាយថាអញ្ចឹង! ជំរាបសួរលោកពូអូនឈ្មោះ Eric ជាកូនរបស់ លោកប៉ា Jeonghan ម៉ាក់ Dami» ក្មេងតូចដ៏សែនឆ្លាតក៏រ៉ាយរ៉ាប់អស់សេចក្តីមិនចាំបាច់ឲ្យគេសួរនាំទ្បើយ ។
«សួស្តី» ឮ Eric និយាយដូច្នេះហើយ Taehyung ក៏ធូរចិត្តស្មានតែនាយបោកហើយ ។
«លោកយាយនៅឯណា??» Jungkook
«លោកយាយនៅក្នុងផ្ទះណាប៉ាតូចគាត់ធ្វើម្ហូបចាំទទួលប៉ា
តូចនឹងបងស្អាតនេះ» Eric«មាត់ផ្អែមណាស់យើងនេះ» Taehyung
«ហិហិ ចុះបងស្អាតស្រទ្បាញ់ Eric ទេ?» Eric
«នែ៎ កុំមកញ៉ែសង្សាររបស់ប៉ាក្រែងសន្យាជាមួយគ្នាហើយ?» Jungkook
«អាវ៎ សន្យាពេលណាប៉ា? កូនមិនដឹងផង! តោះ បងស្អាតចូលផ្ទះណា Eric នាំផ្លូវ ហិហិ» Eric ដើរមកចាប់ដៃមាឌតូចមុននឹងនាំគេដើរចូលទៅក្នុងផ្ទះ ។
________«លោកយាយបាទ បងស្អាតមកហើយ» Eric
«អូ Tae មកដល់ហើយអ្ហេស៎?» SunHee
«ជំរាបសួរអ្នកម៉ាក់» Taehyung
«ចាស៎ កូន!» SunHee
«អ្នកម៉ាក់ចុះលោកប៉ា??» Jungkook
«ប៉ាកូនទៅហាត់ប្រាណបាត់ហើយថ្ងៃបន្តិចទើបមកវិញ» SunHee
«អ្នកម៉ាក់សម្លពុះហើយបិទតែម្តងទេ?» Dami ដើរចេញមកពីផ្ទះហើយ ។
«បិទសិនទៅកូនបើតាមម៉ាក់ដឹងពួកគេទើបតែញ៊ាំបាយព្រឹក ហើយទេមែនទេ?» SunHee
«បាទ» Taehyung
«បងថ្លៃនេះ Tae ជាសង្សារខ្ញុំ» Jungkook