ដឹងទេថាទង្វើការប្រចណ្ឌរបស់មាឌតូចធ្វើឲ្យនាយកំលោះ ៣០ ជាងនេះរំភើបប៉ុណ្ណា? ហេតុអ្វីក្មេងនេះគួរឲ្យស្រទ្បាញ់ យ៉ាងនេះន៎?
«អ្នកណាថាកូនអ្នកដទៃនោះ? អូនជាម្ចាស់ជីវិតរបស់បងអូនមានសិទ្ធិមកលើខ្លួនមកស្រាប់ហើយណា៎» Jungkook
«លោកពូមើលមិនដឹងមែនឬថាគេស្រទ្បាញ់លោកពូ?» មាឌតូចនៅតែមិនអស់ចិត្តរឿងដែលថា Jungkook មិនដឹងថាក្មួយសំណព្វលួចស្រទ្បាញ់ ។
«អ្នកណាស្រទ្បាញ់មកស្រទ្បាញ់ទៅបងមិនខ្វល់សំខាន់បងស្រទ្បាញ់អូន» នាយទាញមាឌតូចផ្តួលទៅលើពូកហើយឱបជាប់ ។
«តែខ្ញុំខ្វល់»
«Tae យើងមិនអាចហាមចិត្តអ្នកណាមិនឲ្យមកស្រទ្បាញ់យើងបានទេអ្វីដែលសំខាន់ស្ថិតនៅលើចិត្តយើងតែប៉ុណ្ណោះបើយើងចិត្តស្ងប់គ្មានអ្នកណាមកធ្វើអ្វីយើងបានទ្បើយណាហើយវារឹតតែសំខាន់នោះគឺយើងត្រូវចេះទុកចិត្តគ្នាទើបគ្មានអ្នកណាមកធ្វើអ្វីយើងបានណា»
«ចិត្តមនុស្សក៏ប្តូរទៅតាមពេលវេលាត្រូវទេ?»
«មែនហើយចិត្តមនុស្សប្រែប្រួលមិនទៀងដូចថ្ងៃនេះយើងចូលចិត្តវាថ្ងៃស្អែកយើងស្អប់វាក៏ថាបានតែវាខុសពីស្រទ្បាញ់! បើយើងដាក់ចិត្តថាស្រទ្បាញ់ហើយវាមិនងាយស្អប់នោះទេ»
«ស្នេហាខ្ញុំមានទៅកាន់ពូពេលនេះវាច្បាស់លាស់ខ្ញុំមិនមែនក្មេងខ្ញុំធំល្មមដឹងអីហៅថាស្រទ្បាញ់ហើយសង្ឈឹមថាពូនឹងមិនធ្វើឲ្យខ្ញុំខកចិត្តចុះ»
«បងច្បាស់ជាស្រទ្បាញ់នឹងមើលថែអូនឲ្យបានល្អបំផុតដរាបណាបងនៅមានដង្ហើម» Jungkook ឱបមាឌតូចជាប់នៅនឹងដៃចំណាយកក់ក្តៅចេញពីខ្លួននាយគ្របដណ្តប់ពេញរាងកាយតូចឲ្យមានភាពកក់ក្តៅ ។
ក៏ព្រោះតែអស់កម្លាំងរាងៗខ្លួនបានមួយសន្ទុះក៏គេងបាត់មាត់ឈឹងទៅទាំងមិនបានខ្វល់ពី Hansu ដែលអង្គុយចាំនៅខាងក្រោមសោះ ។
«នេះលោកពូមិននឹកសោះទេអី?» Hansu និយាយទាំងថាំចិត្តមុននឹងដើរទ្បើងទៅរក Jungkook ដល់បន្ទប់តែម្តងតែគាប់ជួនអីទ្វារបន្ទប់ដាក់គន្លឹះជាប់ហើយ ។