ក្រោយពីនិយាយគ្នាមិមចេះចប់មិនចេះហើយទីបំផុត Jungkook ក៏បើកទ្បានមកដល់ Penthouse របស់ខ្លួន
ដែលនៅឆ្ងាយពីក្រុងណាស់ដែរក៏ព្រោះតែនាយជាមនុស្សស្ងប់ស្ងាត់ទើបជ្រើសរើសមករស់នៅជាយក្រុងវិញ ។«ចុះមកអាល្អិត» Jungkook
«បាទ» Taehyung
«ចូលទៅ» Jungkook បើកទ្វារផ្ទះសឹមឲ្យ Taehyung ដើរចូលទៅ ។
«ធំណាស់» Taehyung
«មិនធំទេ» Jungkook
«លោកនៅម្នាក់ឯងមែនទេ?» Taehyung
«មែនហើយ! ហៅលោកបែបនេះដូចឆ្ងាយពីគ្នាណាស់?» Jungkook
«អញ្ចឹងឲ្យខ្ញុំហៅថាយ៉ាងម៉េចទៅ? លោកពូ?» Taehyung
«ហៅបែបណាក៏បានតាមចិត្តអូន» Jungkook ញាក់ចិញ្ចើមដោយហៅ Taehyung ថាអូន ។
«ផ្ទះលោកពូធំណាស់មិនសមណានៅម្នាក់ឯងសោះ» Taehyung ក៏បែរនិយាយអីផ្សេង ។
«បែបនេះទើបហៅអូនមកនៅជាមួយពូឲ្យបានគ្នា» Jungkook បេះទ្បេវអាវបណ្តើរនិយាយបណ្តើរ ។
«លោកពូមិនអផ្សុកទេអ្ហេស៎?» Taehyung
«អត់ទេសាំទៅហើយឃ្លានបានទេបងធ្វើអីឲ្យញ៊ាំ?» Jungkook
«ឃ្លាន» Taehyung ខាំមាត់និយាយតិចៗទាំងរអៀសចិត្ត ។
«ទៅងូតទឹកទៅញ៊ាំបងធ្វើអីឲ្យញ៊ាំបន្ទប់មានតែមួយទេទ្បើងទៅ» Jungkook
«បាទ» Taehyung ងួកក្បាលមុនរត់ទ្បើងទៅបាត់ ។
ក្រាក សម្លេងបើកទ្វារបន្លឺបន្ទប់គេងនេះពិតជាធំណាស់ធំជាងបន្ទប់គេងគេដល់ទៅ ២ ដងឯ ណោះលោកអើយការរៀបចំយ៉ាងមានសណ្តាប់ធ្នាប់តែថាបន្ទប់នេះមានតែសខ្មៅប៉ុណ្ណោះឯង ។
Taehyung មិនអូសបន្លាយយូរក៏ទាញកន្សែងចូលទៅងូតទឹកសម្អាតខ្លួនព្រោះខ្លាច Jungkook ចាំយូរ ។
«អ្ហេស៎ តែយើងគ្មានអាវពាក់ផង? ពាក់អាវគាត់គួរតែគាត់មិនថាអីទេន៎» ពេលចេញពីងូតទឹកហើយ Taehyung ក៏ឈរចងពង់នៅក្នុងបរិវេណបន្ទប់ដើរទៅវិញទៅមកខោអាវគេ ប្រលាក់អស់ហើយមានអីពាក់នោះមានតែសម្រេចបើកទូរអាវ យកអាវសមីពណ៌សរបស់ Jungkook មកពាក់ជំនួស ។
តុប តុប សម្លេងសម្រឹបជើងមនុស្សដើរចុះមក Jungkook នៅបន្ទប់ញ៊ាំអាហារក៏ញញឹមព្រោះនាយធ្វើអាហារហើយល្មម ។