#ព្រឹកទ្បើង
ក្រោយពីសង្រ្គាមដ៏ក្តៅៗគគុកការពីយប់មិញបានបញ្ចប់ទៅអ្នកទាំងអស់ក៏គេងយកកម្លាំងរាងៗខ្លួនតែបើទៅ Taehyung ដូចជាបាក់ណាស់ ។
Jungkook ឯនេះគេតឱបមាឌតូចជាប់មិនលែងដៃសោះហើយឯ Taehyung គេងក្នុងទ្រូងគេដូចជាកូនក្មេងយ៉ាងអ៊ីចឹង ។
«សឺត» នាយឱបថើបសក់ក្រអូបមួយខ្សឺតថ្ងៃនេះអារម្មណ៍ល្អខុសពីធម្មតាពេលងើបមកក៏មានអារម្មណ៍ថាស្រស់ស្រាយ កក់ក្តៅចំណែកឬក៏មាន Taehyung ??
«អ្ហឹមៗ» ក៏ព្រោះតែថ្ងៃចាំងប៉ះភ្នែកទើបតម្រូវឲ្យ Taehyung បែរមកជ្រកមុខតូចក្នុងទ្រូងកក់ក្តៅរបស់នាយវិញ ។
«ឈឺទេ?» Jungkook យកដៃទៅស្ទាបកន្លែងដែលនាយបានប៉ះពាល់កាលពីយប់មិញ ។
«លោកពូ??» មាឌតូចខាំគ្រឺតក្នាញ់ជាមួយនឹងប្រុសចាស់ម្នាក់នេះហេតុអ្វីក៏ត្រង់ៗផ្លឹងបែបនេះ?
«បងសុំទោសមកពីយប់មិញទប់អារម្មណ៍ខ្លួនឯងមិនបានចាំបងរកថ្នាំងមកលាបឲ្យ» Jungkook
«អត់ទេអូនចង់គេង» Taehyung ត្បុលក្បាលចូលទៅក្នុងទ្រូងនាយលើសដើមកក់ក្តៅបែបនេះគេងដល់ព្រឹកស្អែកក៏បានដែរ ។
«គេងចុះបងទៅរកអីឲ្យអូនញ៊ាំហើយនឹងទិញសម្លៀកបំពាក់ឲ្យអូនផង» Jungkook ទាញកន្សែងនៅជិតដៃមកស្លៀកព្រោះគេងអត់សម្លៀកបំពាក់មួយយប់ ។
«ទិញតាមណាទៅ?» Taehyung
«កម្ម៉ង់គេ» Jungkook
«អ៎ បាទ» Taehyung
«គេងចុះ សឺត» នាយឱនថើបក្បាលគេមួយខ្សឺតមុននឹងដើរចេញទៅ ។
______Jungkook ចំណាយពេលមួយម៉ោងក្នុងការចម្អិនម្ហូបឲ្យ Taehyung នោះគឺសាំងវុិចនឹងទឹកផ្លែឈើប្រទ្បុកព្រោះវាជំនួយដល់ស្បែកណាមួយក៏សុខភាពល្អថែមទៀត ។
«លោកពូ» ដល់ Taehyung ក៏ដើរចុះមករកនាយដោយខ្លួនឯងខំបិទភ្នែកគេងដែរតែមិនលក់ទាល់តែសោះ ។
«អូនគេងឆ្អែតហើយ?» មានឈរនៅមាត់ទ្វាររកក្រោយផ្ទះ ។ ទ្វារនេះធ្វើទ្បើងពីកញ្ចក់អាចមើលឃើញទេសភាពនៅខាងក្រោយផ្ទះដែលមានអាងទឹកផ្កាចម្រុះពណ៌និងទេសភាពព្រៃភ្នំជាដើម ។