តើមានឈ្មោះល្អជាងនេះទេព្រះអើយ? ឮដល់ណាខ្មាស់គេដល់ហើយតែធ្វើម៉េចមានតែព្រមតាមទៅព្រោះស្រទ្បាញ់អូនសឹងតែស្លាប់ទៅហើយ ។
«អូខេ បងតាមចិត្តអូន»
«សឺត អូនស្រទ្បាញ់លោកពូណាស់» មិនស្រទ្បាញ់យ៉ាងនឹងបានទៅលោកបើតាមចិត្តគ្រប់រឿងបែបនេះគេខុសក៏ថាត្រូវដែរអ្នកណាបានមកធ្វើជាប្តីសំណាងស្លាប់ហើយ ។
«បងស្រទ្បាញ់អូនដែរ»
«ឆាប់ញ៊ាំអីទៅម្ហូបត្រជាក់អស់ហើយចាំអូនរៀបចំឲ្យ» Taehyung បែរទៅរៀបចំអាហារហើយក៏អង្គុយកំដរនាយចាំបានរហូតអស់ហើយ Jungkook ក៏បន្តការងារគឺនាយទៅរកមើលទន្និន័យក្នុងប្រទេសនីមួយៗថានិយាយញ៊ាំផ្លែឈើអ្វីដើម្បីទៅផលិតស្រារសជាតិថ្មីនោះ ។
រុីងៗ
"ជំរាបសួរអ្នកម៉ាក់" Jungkook
"ប៉ាតូចជាកូនទេ" Eric
"កូនខលមកប៉ាមានការអី? ចង់ទិញទ្បានបញ្ជាមែនទេ?" ក៏ដឹងចិត្តទៅហើយអាល្អិតនេះបុិនសុំនាយណាស់ព្រោះនាយចិត្តបានជាមួយគេ ។
"ហិហិ មិនមែនទេម៉ាក់យាយឲ្យខលទៅហៅប៉ាមកញ៊ាំបាយនៅផ្ទះល្ងាចនេះ"
"បានណាកូនចាំប៉ាទៅ"
"ប៉ាតូចកុំភ្លេចនាំសង្សារកូនមកផងណា" និយាយដល់ប្រយោគនេះអាល្អិតក៏អៀមខ្វេរតែម្តង ។
"អ្នកណាសង្សារកូន?" នាយតបតជាមួយ Eric ដោយងើបមុខ សម្លឹងមើលទៅ Taehyung ។ គ្រាន់តែឮ Jungkook និយាយបែបនេះក៏ហួសចិត្តដែរអាល្អិតនេះប្រុងយកគេធ្វើសង្សារមែនទែនអ្ហេស៎?
"អាវ៎ បងថេយ៍ៗជាសង្សារកូន"
"ច្រទ្បំហើយជាសង្សារប៉ាទេ"
"ជាសង្សារកូន"
"បើមិនជឿសួរបងថេយ៍ទៅថាជាសង្សារអ្នកណា" នាយដើរទៅរក Taehyung ដែលអង្គុយសើចនៅលើសាទ្បុង នោះ ។
"បងថេយ៍ៗជាសង្សារអ្នកណា?"
"បងជាសង្សាររបស់ប៉ាតូចហ្នឹងហើយ"
"ហាហា យ៉ាងម៉េចដែរ?" Jungkook សើចឌឺដងឲ្យក្មួយ ។
"អ្ហឹកៗ កូនស្អប់ប៉ា! ម៉ាក់យាយយកទូរស័ព្ទវិញទៅ" Eric ពេបមាត់យំហុចទូរស័ព្ទឲ្យលោកយាយវិញ ។