ពាក្យសម្តីរបស់ Jungkook ធ្វើឲ្យ Taehyung រំភើបជាខ្លាំងហើយគេក៏សង្ឈឹមថានាយនឹងធ្វើបានមិនមែនបានតែដំបូងទៅចុះ ។
#ស្អែកទ្បើង
ព្រឹកនេះខុសពីរាល់ដងគឺ Taehyung ត្រូវចូលរៀនវិញហើយដូច្នេះនាយក៏បានឲ្យ Seungwan មកទទួល Taehyung ទៅរៀនហើយក៏ចាំយកពេលចេញពីរៀនដើម្បីទៅក្រុមហ៊ុន ។
«លោកពូ» Hansu រត់ទៅរក Jungkook យ៉ាងរហ័សពេលឃើញនាយចេញពីផ្ទះគេអង្គុយចាំនាយយូរហើយ ។
«មានការអី?» ស្តាប់សម្តីក៏ដឹងថានាយមិនចង់និយាយជាមួយ Hansu ប៉ុណ្ណាទេគេនៅខឹងរឿងដែល Hansu មាក់ងាយមនុស្សដែលគេស្រទ្បាញ់មិនបាត់ទ្បើយ ។
«គឺខ្ញុំសុំទោស ខ្ញុំគ្មានចេតនានោះទេ»
«អ្នកដែល Hansu គួរតែសុំទោសនោះគឺ Taehyung មិនមែនពូ»
«ចុះត្រង់គេធាក់ខ្ញុំនោះ?»
«ចុះអ្នកណាអ្នកបង្ករឿងមុន? បើគ្មានរងើបភ្លើងក៏មិនឆេះឈប់បន្ទោសហើយនិយាយថាខ្លួនឯងត្រូវទៅគ្មានអ្នកណាសរសើរទេ» និយាយចប់ Jungkook ក៏ដើរចូលទៅក្នុងទ្បានបាត់គេក៏ មានអារម្មណ៍ថាមិនចូលចិត្ត Hansu ទ្បើងទៅ ។
«លោកពូងប់ងល់ជាមួយវាដល់ថ្នាក់នេះឬ?»
#Seoul University
Seungwan ជូនមាឌតូចមកដល់សាលាតាមម៉ោងកំណត់តែតាមចិត្ត Taehyung មិនចង់មករៀនទ្បើយព្រោះខ្លាចគេដណ្តើម Jungkook ទៅបាត់ ។
មាឌតូចដើរចូលសាលាទាំងអោនមុខចុះច្បូញមាត់បែបពិបាកចិត្តឥតគណនាបើគេមកសាលាបាត់ហើយ Hansu នោះទៅរំអួយឲ្យដៃនាយគេត្រូវធ្វើយ៉ាងម៉េច?
«ថេយ៍» មាឌតូចគួរឲ្យស្រទ្បាញ់រត់មកវាយស្មាមិត្តភក្តិពីក្រោយ ។
«អាវ៎ មីន»
«អ្នកណាជូនមកបម្បិញមិញសុទ្ធតែជិះទ្បានឯងនេះ»
«មានប្រុសចិញ្ចឹមទេដឹង?»
«រកឲ្យយើងមួយផង ហិហិ» Park Jimin ជាមិត្តជិតស្និតរបស់ Taehyung ពួកគេចុះសម្រុងជាមួយគ្នាបានល្អខ្លាំងណាស់ព្រោះអាវនិយាយបានថាជីវភាពមិនលើសគ្នាប៉ុន្មានទេពួកគេដើរតែគ្នាពីរនាក់នេះឯង ។