Taehyung ពរ Eric ចូលទៅក្នុងផ្ទះហើយទម្លាក់គេឲ្យអង្គុយនៅលើសាទ្បុងតែម្តងទៅ ។
«ជំរាបសួរអ្នកម៉ាក់» Taehyung
«ចាស៎ ជំរាបសួរ! ម៉ាក់រៀបចំម្ហូបហើយល្មមៗទៅបន្ទប់ទទួលភ្ញៀវតែម្តងទៅ» SunHee
«សួស្តី អ្នកម៉ាក់! សឺត» នាយដើរមកថើបថ្ពាល់មនុស្សចំណាស់មួយខ្សឺត ។
«មកថើបយកចិត្តស្អីនៀក»
«ថើបធម្មតាសោះ»
«លោកប៉ា» ឃើញឪពុកដើរចុះមកពីលើជណ្តើរ Jungkook ក៏សួរនាំពីចម្ងាយ ។
«មកដល់ហើយអ្ហេស៎?» SeongHo
«បាទ លោកប៉ាថើបតែមកពីបារាំងយ៉ាងម៉េចដែររឿងការងារនោះ?» ទោះបីជាគ្រួសារជាមួយគ្នាមែនក៏ប៉ុន្តែកាន់ក្រុមហ៊ុនខុសគ្នា ។
បងប្រុសរបស់នាយនៅធ្វើការជាមួយលោកប៉ាគឺខានអេទ្បិចត្រូនិចអីបែបនេះធ្វើការបែបនេះពិតជាហត់ទើបនាយជ្រើសរើសទៅបើកក្រុមហ៊ុនផលិតស្រាធំជាងគេមួយនៅក្នុងប្រទេសកូរ៉េ ។
«ក៏ល្អណាកូនប៉ាបានដាក់សំណើរសុំរួមការងារជាមួយគេហើយ Jeonghan ក៏គ្រប់គ្រងបន្ត»
«ប៉ាសម្រាកល្អទៅចាស់ហើយកុំទ្បើងចុះញឹកញាប់ពេកអី»
«ម៉ាក់ប្រាប់មិនដែលស្តាប់ទេរឹងណាស់!» អ្នកស្រីក៏បន្ថែមល្បោយពិតជាគួរឲ្យខឹងដែលលោកប្តីមិនដែលស្តាប់ម្តងណាទេ ។
«កម្លាំងនៅមានឈប់ធ្វើអី?»
«សុខភាពបងឥទ្បូងមិនសូវរឹងមាំទេឲ្យដឹងផងណា!»
«បានហើយៗ! ចុះថានាំសង្សារមក? នេះគេមែនទេ?» លោក SeongHo បែរសម្លឹងមើលទៅ Taehyung ដែលអង្គុយលេងជាមួយចៅ ។
«បាទ មែនទេ! ថេយ៍នេះជាប៉ាបង» Jungkook
«ជំរាបសួរលោកពូ» Taehyung
«អឹម ល្អណាស់! ភ្នែកមិនអន់ទេឯង» លោកបែរទៅសរសើរពីកូនប្រុសស្មានតែនៅព្រៅហើយតាស៎ ។
«អាហាររៀបចំហើយៗអ្នកទាំងអស់គ្នា» Dami ជាកូនប្រសារស្រីទីមួយស្រែកហៅអ្នកផ្ទះ ។ នាងនេះហើយជាអ្នកជំនួសដៃជើងលោកស្រី SunHee ។
ទោះនៅផ្ទះនេះមានអ្នកបម្រើក៏ដោយចុះតែម្ហូបគឺត្រូវតែចេញពីដៃអ្នកស្រី SunHee និង Dami តែពីរនាក់គត់ ។
«តោះៗ កូនឆាប់ទៅៗក្លាយម្ហូបត្រជាក់មិនឆ្ងាញ់» SunHee
_________នៅលើតុមូលមានអាហារមិនក្រោមពីដប់មុខទ្បើយហើយភាគចម្រើនក៏សុទ្ធតែម្ហូបដែលគេពេញនិយមញ៊ាំឥទ្បូវ ។
«លោកប៉ា អ្នកម៉ាក់» Jeonghan មកដល់ក្រោយគេ ។
«ទៅលាងដៃហើយអង្គុយញ៊ាំបាយមកកូន» SunHee
«បាទ សឺតនឹកណាស់សំណព្វចិត្ត» មុននឹងទៅក៏មិនភ្លេចឱនទៅថើបថ្ពាល់កូនប្រុសជាទីស្រទ្បាញ់ដែរ ។
«លោកប៉ានេះជាសង្សារ Eric ណា» ពេល លោកប៉ាត្រទ្បប់ មកវិញអាល្អិតក៏មិនល្អិតណែនាំ Taehyung ទៅកាន់ឪពុកខ្លួនឲ្យមនុស្សចំណាស់ទាំងពីរសើចកិល ។
«ក្រែងនេះជាសង្សារប៉ាតូចអ្ហេស៎?» Jeonghan
«អត់ទេថេយ៍ៗថាជាសង្សារកូនតើស៎?» Eric
«នែ៎ ដើរស្រទ្បាញ់សង្សារគេអញ្ចឹង» Jungkook
«ថេយ៍ៗក៏ស្រទ្បាញ់ Eric ដែរមែនទេ?» អាល្អិតយកដៃទៅអង្អែលថ្ពាល់ទន់រលោងសួរនាំហើយក៏ព្រិចភ្នែកតិចៗលក្ខណៈយកចិត្ត ។
«បានហើយថេយ៍ៗស្រទ្បាញ់ស្រទ្បាញ់តែប៉ាទេ» Jungkook
«មិនពិត! ថេយ៍ៗឆាប់និយាយមក» Eric
«ថេយ៍ៗប្រាកដជាស្រទ្បាញ់ Eric ហើយ» ឮចម្លើយមាឌតូចហើយចង់ផ្គាប់មុខចូលចានមិនគិតទុកមុខឲ្យគេសោះមែនទេ?
«ខឹងគ្នាមែនទេ?» Dami សួរចំៗតែម្តងព្រោះឃើញគេពីរនាក់ស្ងាត់មាត់យូរដែលហើយ ។
«មិនដឹងដែរបងថ្លៃ» ចម្លើយក៏បានដូចចិត្ត! មាឌតូចបែរទៅសម្លក់នាយភ្លាមៗញោះគេប៉ុណ្ណឹងហើយហ៊ានពោលពាក្យថាមិនដឹងផងឬ?
«អាប្អូនចម្អួតអញ្ចឹងក៏ចេះមានសង្សារដែរ» Jeonghan
«មែនហ្នឹងប៉ាៗអញ្ចឹងបានថេយ៍ៗស្រទ្បាញ់កូនជាង ហិហិ» Eric សើចឌឺដងឲ្យប៉ាតូច ។
«សម្រេចថាខ្ញុំខុស?» ដឹងឬក៏ធ្វើមិនដឹងនៀក? មួយប្រយោគណាក៏ទាក់ទាញកណ្តាប់ដៃដែរ ។
«មានរឿងអីនិយាយគ្នាទៅណាកូនធំៗអស់ហើយរឿងណាមិនពេញចិត្តក៏ប្រាប់គ្នាឮទេកុំស្ងាត់រៀងៗខ្លួនវាមិនមែនជាជម្រើសល្អទេ» SunHee
«បើដាក់ចិត្តស្រទ្បាញ់ហើយត្រូវគេថែរក្សារហូតទៅកុំបានតែដំបូងៗព្រោះស្នេហាវាសំខាន់ណាស់ជ្រុលស្រទ្បាញ់ក៏កុំឲ្យបាត់បង់! រឿងណាអធ្យាស្រ័យឲ្យគ្នាបានក៏ធ្វើទៅកុំគំគួន» SeongHo
«បាទ លោកប៉ា» Jungkook ឆ្លើយទៅលោកប៉ាទាំងស្នាមញញឹមខុសពីមាឌតូចដែលអង្គុយស្តាប់តែស្ងាត់មាត់ឈឹងមិនមែនគេខឹងនោះទេតែគេកំពុងតែគិតពិចារណាទៅវិញទេ ។
[ ថេយ៍ៗថាខឹងលេងហ្នឹងហាស៎ 🌚 ]
To Be Continue 💗