Hansu ដកដង្ហើមធំគេកំពុងតែបន្ធូរអារម្មណ៍ខ្លួនឯងមុននឹងនិយាយវាចេញទៅហើយគេក៏សង្ឈឹមថា Jungkook អាច នឹងពេញចិត្តចម្លើយមួយនេះ ។
«មានរឿងអីក៏និយាយមក Hansu» Jungkook
«ខ្ញុំគិតថានឹងត្រទ្បប់ទៅផ្ទះវិញហើយៗក៏សុំទោសលោកពូដែលរំខានកន្លងមក Taehyung ក៏ដូចគ្នា» Hansu
«អឹម?» គ្រាន់តែឮពាក្យសុំទោសចេញពីមាត់ Hansu មាឌតូចឯនេះក៏ភ្ញាក់ព្រឺតគេស្តាប់ច្រទ្បំឬយ៉ាងណា?
«ហឹម គិតបែបនេះក៏ល្អព្រោះពូដឹងណាថាឯងធ្វើព្រោះមានម៉ាក់ឯងជំរុញពីក្រោយ! រឿងខ្លះបើធ្វើឲ្យយើងពិបាកចិត្ត ហើយធ្វើទាំងបង្ខំចិត្តមិនបាច់ធ្វើទេរៀនរស់ជាខ្លួនឯងជួនការខ្លះអ្នកកើតមកមុនយើងមិនមែនប្រាកដថាគេដឹងជាងយើងរហូតទេ» Jungkook
«បាទ អរគុណខ្លាំងណាស់ចំពោះរឿងកន្លងមក! ខ្ញុំទៅសិនហើយ» Hansu ឱនលា Jungkook សឹមដើរចេញទៅ ។
ត្រទ្បប់ទៅកាលពីពីរថ្ងៃមុនម្តាយគេបានខលមករករឿងគេជាខ្លាំងដែលគេប្រាប់ថាគេឈ្លោះចាញ់ Taehyung ពេលនោះម្តាយគេក៏ស្តីឲ្យជាខ្លាំងព្រមទាំងខឹងហាក់បីដូចជាគេសាងកំហុសដ៏ធំមួយដែលមិនអាចកែបានដូច្នេះបើជ្រុលជាបែបនេះ ហើយគេសុខចិត្តដើរចេញតែម្តងទៅ ។
«លោកពូគេកើតអី?» ដល់តែឃើញដៃគូរដាច់ចិត្តចុះចាញ់ពាក់កណ្តាលទីបែបនេះធ្វើឲ្យមាឌតូចយើងកើតចិត្តឆ្ងល់ភ្លាម ។
«យ៉ាងម៉េចមិនមានអ្នកឈ្លោះគ្នាជាមួយអូនហ៎?»
«មែនទេដឹង?»
«បងមិនដឹងដែរប្រហែលជាគេដេកគិតហើយយល់ទេដឹង? កាលពីនៅតូច Hansu គេជាក្មេងស្លូតបូត គួរឲ្យស្រទ្បាញ់ មិនចចេស មិនរឹងរូសទេតែមកពីម្តាយគេទើបគេទៅជាមួយបែបនេះ»
«នាងមើលទៅដូចនៅស្រទ្បាញ់លោកពូណាស់» នឹកឃើញដល់ថ្ងៃមុននោះធ្វើឲ្យ Taehyung ដឹងយ៉ាងច្បាស់ថា Jiyeon នៅមានចិត្តឲ្យនាយនៅទ្បើយ ។
«ស្រទ្បាញ់ៗទៅបងទៅខ្វល់អីបើបងមិនបានស្រទ្បាញ់នាងផង!»
«ឲ្យតែច្បាស់ដូចមាត់»
«បងមិនចូលចិត្តនិយាយទេតែធ្វើឲ្យមើល សឺត» នាយឱនទៅថើបថ្ពាល់សុទ្ធសាច់តិចៗទាំងចិត្តខ្នក់ខ្នាញ់ឥទ្បូវនេះចេះប្រចណ្ឌសម្បើមណាស់តើ ។
_________