ភាគ ៩

2.3K 120 0
                                    

  Jungkook មកដល់ក្រុមហ៊ុនតាំងពីព្រឹកប្រលឹមក៏ព្រោះតែថ្ងៃនេះបានការប្រជុំទាំងព្រឹកក្នុងការផលិតស្រារសជាតិថ្មីសម្រាប់អតិថិជន ។

«ចៅហ្វាយ» Seungwan

«ជុំគ្នាឬនៅ?» Jungkook

«ជុំហើយទាន» Seungwan

«អញ្ចឹងតោះ» Jungkook

«បើកអង្គប្រជុំ» Seungwan និយាយតាមអាយគូមមុននឹងដើរចូលទៅក្នុងអូហ្វីសតាមពីក្រោយចៅហ្វាយ ។
______

ការប្រជុំបានចំណាយពេលដល់ទៅមួយម៉ោងដោយ Jungkook បានបើកសិទ្ធិឲ្យអ្នករួមហ៊ុននិងអ្នកផលិតបញ្ចេញមតិរួចនាយនឹងយកគំនិតនេះទៅគិតមើល ។

«ខ្ញុំគិតថាបើកយើងធ្វើរសជាតិគូលែនមួយទៀតក៏ប្រហែលជាល្អក៏ព្រោះតែផ្លែគូលែនមានរសជាតិផ្អែមស្រាលញ៊ាំហើយក៏ជក់ចិត្តត្រជាក់ចិត្តបានល្អណាស់»

«តែរសជាតិគូលែនមិនសូវគេនិយមប៉ុន្មានទេនៅបែកអឺរ៉ុប នោះបើរសជាតិប្លូប៊ឺរីអាចនឹងបើកទីផ្សារបានយ៉ាងខ្លាំង» 

«ខ្ញុំថាបើសិនជាយើងស៊ើបមើលពីទីផ្សារប្រទេសនីមួយៗសិនអាចនឹងល្អជាង»

«ខ្ញុំយល់ស្របតាមប្រសិនបើយើងមិនស៊ើបមើលឲ្យច្បាស់លាស់ផលិតទៅក៏ខាត»

«បានបិទអង្គប្រជុំត្រឹមនេះសិនចុះខ្ញុំនឹងយកទៅគិតមើល យ៉ាងម៉េចៗនឹងប្រជុំម្តងទៀត» Jungkook ក៏សម្រេចចិត្តបិទអង្គ
ប្រជុំត្រឹមនឹងដោយខ្ជិលមិនចង់សាំញ៊ាំច្រើនណាមួយចង់តែធ្វើការហើយទៅរកមាឌតូចឲ្យឆាប់ៗទេ ។

«ចៅហ្វាយនឹកអ្នកប្រុសមែនទេ?» Seungwan ដើរតាម ពីក្រោយចៅហ្វាយហើយក៏មិនភ្លេចញោះផងដែរថាហើយ
មនុស្សកុំឲ្យមានស្នេហាតែមានគឺបែបនេះមិនចង់ធ្វើស្អីទេ!

«ស្ងាត់មាត់ឯងទៅ» ក៏ព្រោះតែមនុស្សមុឺងម៉ាត់មិនចូលចិត្តនិយាយច្រើនឬសួរនាំច្រើនពេលធ្វើការ Jungkook ក៏សម្លក់សម្លឹងជំនិតមិនដាច់ ភ្នែក ។

«សុំទោសទាន» Seungwan ស្ងាត់មាត់ឈឹងកាលបើដឹងថាចៅហ្វាយមិនចូលចិត្តពេលគេនិយាយបែបនេះ ។
______

ងាកមកមើលផ្ទះនៅឯជើងភ្នំឯនេះវិញ Taehyung គេងយ៉ាងសុខស្រួលក៏ព្រោះតែមិនមានអ្នករំខាននោះអីណាមួយគេក៏អស់កម្លាំងខ្លាំងថែមទៀត ។ 

Tittle: I Always Love You  (រដូវកាលទី ១)Where stories live. Discover now