Jimin ប្រញ៉ាប់រត់ទៅលើកទឹកថ្មីយកទៅជូនភ្ញៀវគេមិនហ៊ានសម្លឹងមើលមុខ Taehyung ទ្បើយនេះព្រោះមានអារម្មណ៍ថាខ្លួនខុសឆ្ងាយពីមិត្តណាស់ ។
«អាវ៎ ហេតុអ្វីមិននិយាយជាមួយយើងអញ្ចឹង?» ពេលដែល Jimin ដាក់ទឹកនៅលើតុហើយក៏ដើរចេញទៅវិញដោយបង្កើតចម្ងល់ឲ្យ Taehyung ។
«គេគិតថាគេមិនសមនឹងនិយាយជាមួយអូនពេលនេះទេដឹង?» Jungkook ក៏ជួយផ្តល់ចម្លើយយ៉ាងសមស្របឲ្យមួយព្រោះតាមគេសម្លឹងមើលទៅទឹកមុខ Jimin គឺដូចជារអៀសចិត្ត ។
«គេបុិនដាក់ខ្លួនណាស់! អូនអាណិតគេណាស់ណាលោកពូគេមិនមានប៉ាទេមានតែម៉ាក់នៅផ្ទះតូចខំរកលុយទៅព្យាបាល ម៉ាក់គេទៀតផងម៉ាក់គេស្រទ្បាញ់គេណាស់គាត់ខំតស៊ូចិញ្ចឹមគេមកទាំងលំបាករហូតថ្នាក់ខ្លួនឈឺធ្ងន់បែបនេះ» Taehyung និយាយរៀបរាប់ពីទុក្ខលំបាករបស់មិត្តទៅកាន់ Jungkook ធ្វើឲ្យអ្នកនៅជិតនោះស្តាប់ឮដែរ ។
«ជីវិតមនុស្សគឺបែបនេះឯងអ្នកខ្លះកើតមកមានសំណាងមានលុយចាយ មានផ្ទះនៅក៏មិនប្រាកដថាទទួលបានភាពកក់ក្តៅពីម្តាយដែរគេសំណាងដែលម៉ាក់គេស្រទ្បាញ់គេទោះនឿយហត់តែក៏មានកម្លាំងចិត្តធ្វើការណា៎» Yoongi និយាយដោយអារម្មណ៍ទៅណាមិនខឹងសម្លឹងមើលមិនធ្លុះពីជម្រៅចិត្តទាល់តែសោះ ។
«ខ្ញុំសុំទៅមើលគេមួយភ្លេតសិនណាលោកពូ» Taehyung ងើបដើរទៅរក Jimin បាត់ ។
______«Min ហេតុអ្វីឯងគេចមុខពីយើង?» Taehyung ដើរមកឈរពាំងពីមុខមិត្តគេខំដើររកមួយថ្ងៃហើយ ។
«ឯងមិនគួរមកនិយាយជាមួយយើងទេនេះយើងជាអ្នករត់តុណា៎» Jimin
«អ្នករត់តុតើយ៉ាងម៉េច? ឯងជាមិត្តយើងមិនឲ្យយើងមកនិយាយជាមួយឯងឲ្យយើងទៅនិយាយជាមួយអ្នកណា?» Taehyung
«តែមើលមុខមាត់លោកពូនោះមិនអន់ទេកុំនៅជិតយើងពេក» Jimin
«គាត់ឲ្យយើងមករកឯងតាស៎» Taehyung លើកដៃកៀកកមិត្តទាំងស្នាមញញឹម ។
«ពិតមែនអ្ហេស៎?»
«ប្រាកដហើយយើងមិនកុហក»
«ឯងសំណាងណាស់!» នឹកដល់ជីវិតមិត្តគិតទៅវាសនាវាពិតជាមិនទៀងមែន Taehyung សំណាងណាស់ដែលឯងចាកចេញផុតពីភាពក្រីក្រមានអ្នកស្រទ្បាញ់យកចិត្តទុកដាក់ខុសពីគេដែលមិនទាន់រកទិសដៅនៃជីវិតឃើញ ។