ហ្វូ~ហ្វូ~
សម្លេងហួចយ៉ាងគ្រលួចចេញពីបបូរមាត់ស្ដេីង ដែលកំពុងក្រវីសោរម៉ូតូផង ហួចទាំងសប្បាយចិត្តផងមិនដឹងថាមានរឿងល្អយ៉ាងណាបានជា ទឹកមុខស្រស់ញញឹមបែបនេះ។ នាយកម្លោះស្ថិតក្នុងខោខ្មៅរឹបរាង អាវសធំពីក្នុងអាវក្រៅពណ៌ខ្មៅរឹបពីក្រៅ នាយបោះជំហានមួយៗវែងៗ ដេីរសម្ដៅទៅម៉ូតូធំដែលកំពុងសំញ៉ែងរឹកនៅខាងមុខក្រុមហ៊ុនរបស់គេ។"អរហ្គឹស! " ដៃស្រឡូនលេីកមួកសុវត្ថិភាពមកកាន់តែក៏ត្រូវឈប់វិញពេលសម្រែករបស់នរណាម្នាក់មកបង្អាក់នាយ។ អរហ្គឹស បែរទៅប្រភពសម្លេង អារម្មណ៍ល្អទាំងប៉ុន្មានក៏រលាយដូចជាផេះបន្ទាប់ពីឃេីញថា នរណាជាអ្នកហៅនាយ
"ខ្ញុំទុកពេលអោយឯងបីថ្ងៃ សូមចិត្តឯងគិតអោយច្បាស់លាស់ណា ឯងក៏ដឹងថាដៃគូប្រកួតប្រជែងឯងលេីកនេះមានតម្លៃខ្លួនថ្លៃ បេីឯងយកឈ្នះគេ ភាគរយលុយបានមកឯងគឺច្រេីនណាស់ណា អរហ្គឹស"នាយក្បាលត្រងោល លេីកដៃទាំងដប់មកផ្អឹបចូលគ្នា និយាយទាំងអង្វរករទៅ នាយកម្លោះ អរហ្គឹស។
"ខ្ញុំឈរក្រៅក្រុមហ៊ុនហេីយ ខ្ញុំមិនមែនអរហ្គឹសទៀតទេ ខ្ញុំ ជេគ ស៉ីម "អរហ្គឹស អាស៎ច្រឡំ ជេគនិយាយទាំងគួច
ចិញ្ចេីមមេីលទៅបុរសក្បាលត្រងោល ក្នុងចិត្តចាប់ផ្ដើមក្ដៅភ្លាមពេលមានគេមកហៅឈ្មោះខ្លួនខុសពេលខុសកាលបែបនេះ។"ជេគគី បងសូមអង្វរណា តែលេីកនេះទេ លេីកចុងក្រោយបងស្បថ"នាយនេះលេងខ្នាតធំ លេីកម្រាមដៃបីមេីលមុខជេគ យ៉ាងប្រាកដប្រជា ទោះជាសម្ដីខ្លួនគ្មានទឹកដមសំនៀងអោយមានគេមកជឿយ៉ាងណា ក៏នាយស៉ីន នេះត្រូវបង្ខំបញ្ចុះបញ្ចូល។
"អត់! ហេតុផលអីត្រូវយកខ្ញុំទៅប្រកួត ក្រែងមានអ្នកផ្សេងទៀតទេតេី...បងឡេសស៍ អាក្រេតនោះ"ជេគ និយាយតបវិញយ៉ាងរហ័សបម្រុងឡេីងលេីម៉ូតូទៅហេីយតែ នាយស៉ីន ក្បាលត្រងោលម្នាក់នេះ មកអោបដៃជេគ ជាប់។
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...