"ហាមាត់"នាងក្រមុំ លេីកស្លាបព្រាពោរពេញទៅដោយគ្រឿងសមុទ្រពេញនោះ។ នាងធ្វេីភ្នែកដូចជាកូនឆ្មារ ដេីម្បីអោយអ្នកជិតខ្លួនព្រមហាមាត់តាម
"ហ្គាឡាសៀ ញ៊ាំខ្លួនឯងចុះខ្ញុំឆ្អែតហេីយ"កម្លោះសង្ហាបដិសេធ តែអ្នកជិតនេះមិនព្រមសោះនៅតែធ្វេី ងរងក់ដាក់នាយទាល់តែនាយព្រមហាមាត់ទេីបបាន។
"ពួកខ្ញុំសូមអង្គុយតុនេះផងតេីបានទេ"សម្លេង ស្រួយស្រេះដូចសារិកាបន្លឺឡេីង អោយអ្នកគ្រប់គ្នាងាកទៅមេីលបូករួមទាំង សុងហ៊ុន យេីងដែរ។ នាយលេីកចិញ្ចើមឆ្ងល់ ព្រោះឃេីញគ្នារបស់គេមានតែពីរនាក់ បម្រុងសួររកទៅហេីយតែត្រូវ នាងក្រមុំហ្គាឡាស៉ី បញ្ចុកម្ហូបចូលក្នុងមាត់សារជាថ្មីទៅបាត់
"មិនអីទេៗអង្គុយមក គ្នាច្រេីនទេីបសប្បាយ"នាយម្នាក់ជិតនោះញញឹមពព្រាយ ឃេីញមាន់ថ្មីស្រស់ចូលមកបែបនេះមិនញញឹមស្វាគមន៍ដូចជាពិបាក
"អា៎! នេះបង អេសធេីរមែនទេ! ! ? "ជេគ លេីកដៃមកខ្ទប់មាត់ហាក់ដូចជាភ្ញាក់ផ្អើលណាស់ ធ្វេីអោយអ្នករួមតុឯទៀតសេីចនឹងអាកប្បកិរិយាបស់គេ។
"បេីប្អូនចំណាំបងបានទៅហេីយ បងខ្ជិលលាក់អត្តសញ្ញាណទៀតណាស់"កម្លោះអ្នកប្រណាំងម៉ូតូ ជេីងចាស់តែសម្រស់មិនចេះកេីនសោះនៅតែក្មេងជានិរន្ត និយាយទាំងរៀបរឹក។ នាយស្រាប់ផ្ទុះសំណេីចភ្លាមពេលឃេីញជេគ រហ័សទាញប៊ិចទាញសៀវភៅមកសុំហត្ថលេខាខ្លួន
"បង! ខ្ញុំជេគ ន...នេះបង ខ្ញុំសុំហត្ថលេខាទុកបិទនៅឯផ្ទះបានទេ ហ៉ឺ! ! ! រំភេីបណាស់"ជេគ លេីកដៃមកខ្ទប់មាត់ ដូចជាចង់យំបន្តិចយ៉ាងម៉េចបន្តិច ធ្វេីអោយសុងហ៊ុន តាមមេីលសកម្មភាពរបស់គេ ចំហមាត់ធ្លុងភ្ញាក់ផ្អើលមិនស្ទើរ
"ប្អូន! តាមពិតទៅបងមិនទទួលស៉ីញេហត្ថលេខាទៀតទេ តេីបេីជាអ្នកគាំទ្រដ៏គួរអោយស្រលាញ់មកសុំដល់ថ្នាក់នេះហេីយ បងមិនដាច់ចិត្តសោះ"អេសធេីរ ញោចស្នាមញញឹមនាយស៉ីញេហត្ថលេខាខ្លួនរួចក៏មានគំនិតមកពីណាក៏មិនដឹងទៅផ្តិតស្នាមក្រែមខ្លួនលេីក្រដាសនោះទៀត ប៊ិះនឹងធ្វេីអោយជេគ សន្លប់នៅទីនេះបាត់។
YOU ARE READING
BEATS AUGUST | JAKEHOON
Romanceរឿងរ៉ាវស្នេហារបស់នាយកម្លោះពីនាក់កេីតឡេីងដោយមិនបានព្រៀងទុក រហូតត្រូវបែកបាក់ដោយសារ ក្ដីស្រលាញ់ទាំងអស់ Park Sunghoon គ្រាន់តែសម្ដែងអោយ Jake ស្រលាញ់ខ្លួនព្រោះនោះជាការងារដែលគេត្រូវបំពេញ! "មិនថាអ្វីក៏ដោយ ឯងត្រូវតែធ្វ...