#19

343 45 10
                                    

ខ្យល់​បក់មកមួយ​វូ​ៗ​ មេឃា​ប្រែ​ជា​ស្រអាប់គ្មាន​ពន្លឺ​ចេញ​ចូល​សោះ​ ប្រៀប​បានទៅ​នឹង​ចិត្ត​អ្នក​កម្លោះ​មួយរូបនេះដែល​អង្គុយ​មេីល​មុខ​គ្នាទាំងដែល​ចិត្ត​ហាក់​ស្ងប់ស្ងាត់​ជាង​មេឃ​ទៅទៀត។  ជេយ៍​ ទាញ​កែវទឹក​មក​ក្រេបយក​រសជាតិ​ នាយ​លួច​សម្លឹង​ទៅ​ ជុងវ៉ុន​ មិន​ចេះ​ឈប់​ ទឹក​មុខ​ស្លេកស្លាំង​ បបូរមាត់ប្រេះ​ ថែមទាំង​ភ្នែក​ដក់​ទាំង​សងខាង​ ដូចជា​អ្នក​មិន​បាន​ដេក​ប៉ុន្មាន​ថ្ងៃ​ ធ្វេី​អោយនាយលួច​គិត​បារម្ភ​បន្តិច​។

"មាន​ការ​អី​មែន​ទេ​ បានជា​ណាត់​បងមក​បែបនេះ"​ ជេយ៍​ ញញឹម។ អ្នក​ម្ខាង​ទៀត​ជំនួស​ដោយ​ការ​ឆ្លេីយ​តប​ បែរជាទៅទា​ញក្រដាសនិង​ប៊ិច​ក្នុង​កាបូបយក​មក​ដាក់​នៅ​នឹង​ទល់​មុខ​ជេយ៍​ តែម្ដង​ នាយ​ទាញ​ក្រដាស​មក​អាន​បាន​បន្តិច​ ទឹក​មុខ​ប្រែ​ជា​ភ្ញាក់ផ្អេីល​ភ្លាម​ ទម្លាក់ក្រដាស​ចុះ​ ហេីយ​ក្រវីក្បាល​តតាត់

"មាន​ហេតុផល​ដែល​ទេ​ បាន​ជាមក​អោយ​បង​ចុះ​ហត្ថលេខា​លេី​ ក្រដាស​ឯង​សុំ​ដកឈ្មោះ​ពីការ​ប្រកួត​នោះ...តែ​ទោះ​ជាហេតុ​ផល​នោះ​ជាអ្វី​ក៏បងមិន​ព្រម​ដាច់​ខាត! ! "​ ជាមួយ​នឹង​ទឹក​មាំ​មួយនោះ​ វា​ប្រាកដ​ជា​ធ្វេី​អោយ​អ្នក​ផ្សេង​ទៀត​គោរព​ខ្លបខ្លាចហេីយ​ គ្រាន់តែ​មិន​មែន​អ្នកគ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ដូចជា​ជុងវ៉ុន​ នេះ។

"ខ្ញុំ​សុំ​អង្វរ​ខ្ញុំ​លែងចង់​ធ្វេី​ជា​អ្នក​ប្រណាំងម៉ូតូអីទៀតហេីយ​ ជួយ​ស៉ីញ៉េ​ផង​បានទេ"​ សម្លេង​ អង្វរករ​បន្លឺ​ឡេីង​ ជេយ៍​ ហាក់ភាំង​មិន​នឹក​ស្មាន​ថា​ជុងវ៉ុ​ន​ ចង់ដកឈ្មោះ​ចេញ
​បែបនេះសោះ

"ហេតុ​ផលអី​ ឬក៏ជារឿង​មួយនោះ​ដែល​ឯងឃេីញ​បង​នៅ​កម្មវិធី​ខួបកំណើត​លោកផាក? ? នេះ​ឯងមិន​ទាន់​ឈប់គិតពីរឿង​នោះទៀតមែន​ទេ"​ ជុងវ៉ុន​ ស្ងាត់​មាត់​ខួរក្បាល​ក៏ចាក់​បញ្ចាំង​ទិដ្ឋភាព​នោះ​ឡេីង​ នាយ​លេប​ទឹក​មាត់​មួយ​ក្អឹក​នឹក​ដឹង​ក្នុងចិត្ត​ថា​ ជេយ៍​ ប្រាកដ​ជា​ដឹង​លឺ​រឿង​ខ្លួន​ឃេីញ​ គេ​ឈរ​អោបថេីប​ស្រី​នៅ​ថ្ងៃនោះ​ហេីយ​

BEATS AUGUST | JAKEHOONWhere stories live. Discover now